អាជីវកម្មបែបហ្វ្រេនឆាយ អាចនិយាយបានថាជាអាជីវកម្មមួយដែលកំពុងមានភាពឈានមុខងារមួយក្នុងសម្រាប់ការរកស៊ី ព្រោះសម្រាប់អ្នកដែលគាត់មានលុយ គាត់និយមទិញអាជីវកម្មបែបហ្វ្រេនឆាយមករកស៊ីជាងការបើកអាជីវកម្មដោយខ្លួនឯង ដោយហេតុថាអាជីវកម្មហ្វ្រេនមានប្រព័ន្ធការងារ គ្រប់គ្រងហើយស្រាប់ មិនសូវហត់ដូចប្រភេទអាជីវកម្មដែលបង្កើតខ្លួនឯង។ហើយបើយើងសង្កេតមើលពេលបច្ចុប្បន្ននេះ អាជីវកម្មហ្វ្រេនឆាយដែលនិយមរកស៊ីនៅខ្មែរ គឺប្រភេទអាជីវកម្មហ្វ្រេនឆាយមកពីបរទេស មានតាំងវិស័យអាហារ និងប្រភេទភេសជ្ជៈ។ជាមួយនឹងអាជីវកម្មបែបហ្វ្រេនឆាយនេះដែរ ថ្ងៃនេះ Business Cambodia សូមធ្វើការលើកយកនូវចំណុចមួយចំនួន ដែលធ្វើឱ្យគេនិយមរកស៊ីអាជីវកម្មបែបហ្វ្រេនឆាយ៖
១.អាជីវកម្ម Franchise អាចរីកលូតលាស់លឿន
ជាធម្មតាអាជីវកម្ម Franchise គឺអាចលូតលាស់លឿនខ្លាំងណាស់់ព្រោះវាជាអាជីវកម្មដែលអាចល្បីលូតលាស់បានយ៉ាងលឿនខ្លាំងណាស់បើសិនជាសេវាកម្មយើងល្អ ជាពិសេសវាអាចធ្វើឲ្យយីហោររបស់យើងគង់វង្សបានយូរទៀតផង ។
២.Franchise អាចបង្កើនប្រាក់ចំណេញបានរហ័ស
បើយើងសាកស្រមៃថាអាជីវកម្ម Franchise របស់យើងអាចផ្ដល់សេវាកម្មល្អហើយមានសាខាទូទាំងប្រទេសនោះ យើងប្រាកដជាមិនខ្វះភ្ញៀវនោះទេ ហើយចំណូលរបស់យើងក៏មិនងាយថយចុះដែរដោយសារតែឈ្មោះល្បីល្បាញនៃហាងរបស់យើង ព្រោះថាអាជីវកម្មដែលមិនអាចបង្កើនប្រាក់ចំណូលបាននោះគឺវាតែងតែជាអាជីវកម្មដែលគ្មានយីហោរនិងគ្មានអ្នកស្គាល់ ។
៣.អតិថិជនឲ្យតម្លៃខ្ពស់
ជាទូទៅអាជីវកម្ម Franchise តែងតែត្រូវគេវាយតម្លៃខ្ពស់ជាងអាជីវកម្មដ៏ទៃទៀត ព្រោះអាជីវកម្មប្រភេទនេះវាតែងតែមានលក្ខណៈស្តង់ដារ និង សេវាកម្មល្អ ជាពិសេសមានសាខាច្រើន ដូច្នេះវាអាចធ្វើឲ្យអតិថិជនមានភាពងាយស្រួលក្នុងការទិញនូវពេលដែលហាងយើងនៅជិតផ្ទះអតិថិជន ។
អត្ថបទដោយ៖សម្បត្តិ សុខឡាង


