ច្រើនណាស់! ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ុង កំពុងសម្រុកសាងសង់ផ្សារថ្មីចំនួន ៤ នៅទីតាំងទាំងនេះ
Bunthoeun KoemFEBRUARY 2 20261.1 K views

ដើម្បីបំពេញតម្រូវការជូនអតិថិជន ក្រុមហ៊ុន ជីប ម៉ុង ដែលជាមានម្ចាស់ភាគហ៊ុនជាកូនខ្មែរសុទ្ធ ១០០ ភាគរយ បានបន្ដពង្រីកការសាងសង់ផ្សារទំនើបរបស់ខ្លួនបន្ថែមទៀត។ ជាក់ស្ដែងបច្ចុប្បន្ននេះ ក្រុមហ៊ុនបាននិងកំពុងដំណើរការសាងសង់ផ្សារទំនើបថ្មីៗចំនួន ៤ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

 

១. ផ្សារ ជីប ម៉ុង ៥០ ម៉ែត្រ 

កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនខ្មែរ ជីប ម៉ុង បានបើកការដ្ឋានដំណើរការសាងសង់ផ្សារទំនើបថ្មីមួយដែលមានឈ្មោះថា “ ផ្សារជីប ម៉ុង ៥០ ម៉ែត្រ។ ខណៈផ្សារថ្មីនេះ គឺមានទីតាំងស្ថិតនៅតំបន់ចំការដូងក្នុងគម្រោង ផាក លែន ៥០ ម៉ែត្រ របស់ក្រុមហ៊ុន ជីប ម៉ុង លែន។

 

ផ្សារជីប ម៉ុង ៥០ ម៉ែត្រនេះគឺមានរចនាបទទំនើបស៊ីវិល័យ ផ្សារភ្ជាប់ជាមួយធម្មជាតិ និងការកម្សាន្ត។ ជាក់ស្ដែងហាងល្បីៗទាំងក្នុងនិងក្រៅស្រុកសរុបប្រហែល៤០ នឹងមានវត្ដមាននៅក្នុងផ្សារមួយនេះ។ ដោយក្នុងនោះរួមមាន៖ ផ្សារទំនើប ជីប ម៉ុង Supermarket  ធនាគារ ជីប ម៉ុង ហាងទំនិញ ហាងអាហារ ហាងកាហ្វេល្បីៗ ហាងលក់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ កន្លែងលេងកម្សាន ទីលានលេងកីឡា  Pickleball និងសេវាកម្មផ្សេងៗទៀត។ សម្រាប់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ ដែលចង់បានទីតាំងបើកអាជីវកម្មរបស់ខ្លួននៅក្នុងផ្សារ ជីប ម៉ុង ៥០ ម៉ែត្រ ថ្មីនេះ អាចធ្វើការទាក់ទងជួលទីតាំងបានតាមរយៈលេខទូរស័ព្ទ៖ 093 922 888

 

Photo 2025 10 21 14 41 14

 

២. ផ្សារ ជីប ម៉ុង ថៅវើ

 

បច្ចុប្បន្ននេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល ក៏បាននិងកំពុងរៀបផ្សារថ្មីមួយទៀតផងដែរនៅក្នុងអគារជីប ម៉ុង ថៅវើ កម្ពស់ ៤៥ ជាន់ ដែលស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី។ ដោយផ្សារទំនើបនេះគ្រោងនឹងបើកដំណើរការនៅក្នុងខែកញ្ញា ឆ្នាំ២០២៥។ នេះបើយោងតាមប្រសាសន៍របស់លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងជាសហមាជិកក្រុមប្រឹក្សាក្រុមហ៊ុន ជីប ម៉ុង ក្នុងពិធីបើកពិព័រណ៌អាជីវកម្មលើកទី៤ ដែលរៀបចំឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ កន្លងទៅ។

 

Photo 2026 02 02 14 47 17

 

លោកជំទាវបានបញ្ជាក់ថា យើងរៀបចំផ្សារនេះឲ្យមានខណៈស្ដង់ដារ (Premium) ប៉ុន្ដែអ្នកដែលលក់ដូរនៅក្នុងផ្សារហ្នឹងយើងចង់ទាញយកសហគ្រិនវ័យក្មេងគ្រប់ផ្នែកទាំងអស់ ទាំងសម្លៀកបំពាក់ គ្រឿងសម្អាង និងម្ហូបអាហារជាដើម ដែលគាត់មានផលិតប៉ុន្ដែមិនដាក់យកទៅដាក់លក់នៅទីណា។ ហើយផ្សារនេះក៏នឹងផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ​ដែលចង់រកផលិតផលថ្មីៗ និងផលិតដោយសហគ្រិនខ្មែរ។

 

480704109 605557329052645 7356515225336208175 N (1)

 

៣. ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត កួរស្រូវ

 

កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦​ កន្លងទៅនេះ ក្រុមហ៊ុន ជីប ម៉ុង បានបើកការដ្ឋានសាងសង់ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សាខាទី១៧ ដែលមានទីតាំងស្ថិតនៅនៅតំបន់គួរស្រូវ។ ដោយពិធីបើកការដ្ឋានសាងសង់នេះ ក៏មានការអញ្ជើញចូលរួមពីលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង ផងដែរ។

 

វត្ដមានផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត កួរស្រូវ នឹងក្លាយទៅជាស្នាក់ការកណ្ដាលរបស់ប្រជាកសិករ ដើម្បីយកផលិតផលរបស់ខ្លួនមកដាក់លក់នៅលើផ្សារទំនើបមួយនេះបាន។ ហើយទាំងនេះគឺជាផ្នែកមួយដ៏សំខាន់មែនទែននៅក្នុងការជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជា។

 

Photo 2026 01 15 10 32 41

 

៤. ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ព្រៃស

 

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន បានប្រកាសជាផ្លូវការក្នុងការបើកការដ្ឋានសាងសង់សាខាថ្មីទី ១៨ “ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត​​​​​​ ព្រៃស “ ស្ថិតនៅក្នុងតំបន់ព្រៃស រាជធានីភ្នំពេញ។ ការបន្ដពង្រីងសាខាថ្មីជាបន្ដបន្ទាប់នេះ បង្ហាញអោយឃើញពីចង្ខុវិស័យដ៏វែងឆ្ញាយ ស្របតាមផែនការ និងគ្រឹះដ៏រឹងមាំរបស់ក្រុមហ៊ុន ជីប ម៉ុង ក៏ដូចជាផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ដែលនឹងបន្តវិនិយោគ ពង្រីកខ្លួនឥតឈប់ឈរ ធ្វើយ៉ាងណាអាចពង្រីកវិស័យផ្សារទំនើបកូនខ្មែរ និងជាទំនុកចិត្តដល់ដៃគូរពាណិជ្ជកម្មទាំងអស់៕ 

 

616832864 920048763879147 3217065010259016490 N

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia