ឆ្លៀតរៀនផង! អ្នកជំនាញថានៅខ្មែរ អ្នកចេះជំនាញ៤នេះ អាចបានប្រាក់ខែយ៉ាងតិចពី៥ពាន់$ទៅ១ម៉ឺន$
Toeuy HongJUNE 21 20263.2 K views

គេថា បើយើងចេះជំនាញអ្វីមួយច្បាស់ លុយនឹងរត់តាមហៅ។ ជាក់ស្ដែងនៅស្រុកខ្មែរយើង ទោះជាមនុស្សមួយចំនួន រអ៊ូថាប្រាក់ខែតិច ប៉ុន្ដែបើអ្នកបានសិក្សា ជំនាញចំណូលខ្ពស់ឲ្យបានច្បាស់លាស់ បូកជាមួយនឹងបិទពិសោធន៍ការងារ នៅក្នុងជំនាញទាំងនោះ នោះអ្នកនឹងអាចទទួលបាន ប្រាក់ខែខ្ពស់ជាមិនខាន។

 

ទាក់ទងនឹងប្រាក់ខែខ្ពស់នេះដែរ លោក សាន ឫទ្ធី ស្ថាបនិក Cambodia Accounting Club – CAC ថានៅស្រុកខ្មែរយើង បើអ្នកចេះជំនាញចំនួន៤ ខាងក្រោមនេះ អ្នកក៏អាចនឹងមានឱកាស បានប្រាក់ខែ ឬប្រាក់ចំណូលយ៉ាងតិច ពី៥ពាន់ដុល្លារទៅ ១ម៉ឺនដុល្លារ ក្នុងមួយខែ។

 

. ជំនាញគណនេយ្យ(Accounting)

ជំនាញ accounting នេះបើអ្នកធ្វើការនៅក្រុមហ៊ុនស្ដង់ការនិង មានមុខតំណែងខ្ពស់ផ្នែកaccounting នោះអ្នកនឹងបានប្រាក់ខែច្រើន។ ជាក់ស្ដែងបើអ្នកជាFinance Manager អាចបានប្រាក់ខែធម្យមចន្លោះពី២ពាន់ទៅ៥ពាន់ដុល្លារដែរ។

 

សម្រាប់ជំនាញគណនេយ្យ អ្នកអាចរៀនពីរបៀបកត់ត្រា និងគ្រប់គ្រងលុយ ហើយអ្វីដែលអ្នកគួររៀនមាន ដូចជា  financial statement( income statement), Balance sheet, cashflow management, bookkeeping, audit, taxation និងfinancial report ជាដើម។ លើសពីនេះ សម្រាប់អាជីពការងារនិងមុខតំណែងដែល អាចបានប្រាក់ខែច្រើន មានដូចជា Senior accountant, Finance manager, Audit managerនិង Chief Financial officer ជាដើម។

 

. ជំនាញហិរញ្ញវត្ថុ(Finance)

សម្រាប់ជំនាញហិរញ្ញវត្ថុ(Finance) អ្វីដែលអ្នកត្រូវធ្វើនិងរៀនគឺ រៀនពីរបៀបបង្កើននិងគ្រប់គ្រងលុយកាក់។ អ្វីដែលអ្នកគួររៀនដើម្បីមានឱកាសរកចំណូលពីជំនាញហិរញ្ញវត្ថុ(Finance) មានដូចជា ការវិភាគពីការវិនិយោគ ផ្សារភាគហ៊ុន corporate finance, ការគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងផលបត្រវិនិយោគជាដើម។

 

លើសពីនេះទៅទៀត អ្នកធ្វើការនៅក្នុងផ្នែកនេះតែងធ្វើមានដូចជា វិភាគ ពីការវិនិយោគ ការគៀរគរទុន( Raising capital, គ្រប់គ្រងហិរញ្ញវត្ថុ នៅក្នុងក្រុមហ៊ុន និងប្រឹក្សាអតិថិជន ពីការវិនិយោគជាដើម។ សម្រាប់អាជីពការងារក្នុងផ្នែកនេះ ដែលធ្វើឲ្យអ្នកបានប្រាក់ខែច្រើន មានមុខតំណែងដូចជា financial analyst, investment analyst, portfolio manager, investment banker និងfinance director ជាដើម។

 

. ធុរកិច្ច( Business)

សម្រាប់ជំនាញ Business គឺអ្វីដែលអ្នកត្រូវធ្វើគឺរៀនកសាងនិងគ្រប់គ្រស្ថានប័នឬក្រុមហ៊ុនជាដើម។ លើសពីនេះអ្វីដែលអ្នកត្រូវធ្វើពេលបំពេញការងារនៅក្នុងផ្នែក Business នេះមានដូចជា ការលក់ ទីផ្សារ ការគ្រប់គ្រង ភាពជាអ្នកដឹកនាំ  សហគ្រិនភាព ប្រតិបត្តិការនិងការចរចាជាដើម។ អ្នកធ្វើការនៅក្នុងផ្នែកនេះគឺត្រូវធ្វើកិច្ចការមួយចំនួនដូចជា កសាងក្រុម គ្រប់គ្រងគម្រោង បង្កើនការលក់ ក៏ដូចជាចាប់ផ្ដើមនិងធ្វើឲ្យអាជីវកម្មរីកចម្រើនជាដើម។

 

សម្រាប់មុខតំណែងក្នុងផ្នែកនេះ ដែលអាចធ្វើឲ្យអ្នកបានប្រាក់ខែច្រើន មានដូចជា អ្នកដឹកនាំការអភិវឌ្ឍនអាជីវកម្ម Sale director, general manager, និង CEO ជាដើម។

 

. សេដ្ឋកិច្ច( Economy)

សម្រាប់ជំនាញនេះ អ្នកត្រូវរៀនរបៀបដែលសេដ្ឋកិច្ចនិងទីផ្សារដំណើរការ។ លើសនេះ អ្វីដែលត្រូវរៀនបន្ថែមដើម្បីមានឱកាសធ្វើការនៅក្នុងផ្នែកនេះ មានដូចជារៀនពី Microeconomics, macroeconomics, Monetary policy, inflation, economic development, data analysis និងស្ថិតិជាដើម។

 

បើអ្នកធ្វើការនៅក្នុងផ្នែកនេះកិច្ចការដែលអ្នកត្រូវធ្វើគឺមានដូចជា វិភាគពីទំនោរសេដ្ឋកិច្ច ព្យាករពីកំណើននិងអតិផរណា សិក្សាពីទីផ្សារ ប្រឹក្សារដ្ឋាភិបាលនិងក្រុមហ៊ុនផ្សេងៗ។ ចំពោះមុខតំណែងដែលអាចឲ្យអ្នកបានប្រាក់ខែខ្ពស់មានដូចជា អ្នកសេដ្ឋកិច្ច អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច អ្នកប្រឹក្សាផ្នែកគោលនយោបាយ អ្នករៀបចំយុទ្ធសាស្រ្តផ្នែកវិនិយោគជាដើម។

 

សូមបញ្ជាក់ផងដែរ មិនមែនទាន់តែចេះជំនាញទាំង៤ខាងលើទើប អ្នកអាចបានប្រាក់ខែឬប្រាក់ចំណូលច្រើននោះ ពោលគឺអ្នកអាចចេះជំនាញខាងតែពី១ទៅ២ក៏អាចបានប្រាក់ខែច្រើនដែរ។ មិនតែប៉ុណ្ណោះ បើអ្នកធ្វើការដែលមានមុខតំណែងខុសពីជំនាញខាងលើក៏មានឱកាសបានប្រាក់ខែខ្ពស់ដែរ ឲ្យតែអ្នកចេះជំនាញមួយចំនួន ដែលបានរៀបរាប់ខាងលើ។ ឧទាហរណ៍ បើអ្នកធ្វើការជាHR តែបើអ្នកចេះជំនាញ Finance និងBusiness អ្នកនឹងមានឱកាសបានប្រាក់ខែខ្ពស់ផងដែរ។

 

ទាក់ទងនឹង ជំនាញគណនេយ្យ(accounting)នេះដែរ សម្រាប់ម្ចាស់អាជីវកម្មដែលចង់ចេះពីរបៀបគ្រប់គ្រងមេគណនេយ្យនៅក្នុងអាជីវកម្មនិងគណនេយ្យករដែលចង់ក្លាយជាមេគណនេយ្យនៅក្នុងអាជីពការងារ នៅ Cambodia Accounting Club – CAC ក៏មានវគ្គបង្រៀនរៀងរាល់៣ខែម្ដងដែលបងប្អូនចាយពេលតិចហើយរៀនចេះនិងមានប្រសិទ្ធភាពខ្ពស់។ ចង់ដឹងលម្អិតពីវគ្គសិក្សានេះអាចទាក់ទងទៅផេក Cambodia Accounting Club – CAC ឬទាក់ទងទៅលេខទូរស័ព្ទ 012 401 909

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia