អ្នកជំនួញ ៤ រូបនេះ ត្រូវបានផ្ដល់គោរមងារ «អ្នកឧកញ៉ា»
Bunthoeun Koem•OCTOBER 2 2026•833 views

នាពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនដល់អ្នកជំនួញ ៤ រួប ដោយធ្វើឡើងតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកជំនួញទាំង ៤ រូបដែលទទួលបានគោរមងារអ្នកឧកញ៉ានេះរួមមាន៖

 

១. អ្នកឧកញ៉ា កង លាប សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជានាយកគ្រប់គ្រង និងមេធាវី នៃក្រុមហ៊ុន ក្រុមមេធាវី អេច.អឹម.អិល & ខន់សាល់ថិន (HML Law Group & Consultants) និងក្រុមហ៊ុន អេចអិមអិល សាត ខនសាល់ធីង (HML XAT Consulting CO., Ltd) ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកច្បាប់ និងពន្ធដារប្រកបដោយវិជ្ជាជីវៈខ្ពស់ និងឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា។

 

Photo 2026 10 02 14 30 23

 

២. អ្នកឧកញ៉ាបណ្ឌិត លី រិទ្ធ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី (X-Water Technology Co., Ltd)។

 

Photo 2026 10 02 12 56 01

 

៣. អ្នកឧកញ៉ា ធា គ្រេកអេង សមាជិក នៃសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយិកាក្រុមហ៊ុន តាយ ធា កសិកម្ម ឯ.ក (Tay Thea Kasekam Co., Ltd) ដែលជាប្រភេទអាជីវកម្មនាំចេញ-នាំចូលផលិតផលកសិកម្ម ។

 

Photo 2026 10 01 17 04 14

 

៤. អ្នកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាស្ថាបនិក នៃស្ថាប័នអប់រំ អេជី (AG) ដែលជាគ្រឹះស្ថានអប់រំស្តង់ដារខ្ពស់ដ៏រឹងមាំមួយនៅកម្ពុជា បច្ចុប្បន្នមាន ១០ ទីតាំង/សាខា និងមានបុត្រសម្ព័ន្ធល្បីៗដូចជា៖ សាលារៀនអារីហ្សូន, សាលាអន្តរជាតិហ្គ្រេនម៉ោន, មជ្ឈមណ្ឌលបណ្តុះបណ្តាលអេជី និង Global Student Cambodia៕

 

Photo 2026 10 01 17 01 34

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ«ឧកញ៉ា» ពីឧកញ៉ាចំនួន ៤ រូប
Bunthoeun Koem•JUNE 26 2024•45.2 K views

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ាចំនួន ៤ រូប។ ខណៈការបញ្ចប់គោរមងារឧកញ៉ានេះ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឧកញ៉ាដែលត្រូវបានបញ្ចប់គោរមងារនេះរួមមាន៖

១. ឧកញ៉ា ពូ សុធីរៈ

២. ឧកញ៉ា តាំង ងួនសុង

៣. ឧកញ៉ា សំ ប៊ន

៤. ឧកញ៉ា ឌី បញ្ញា 

បើតាមប្រភពពីមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តី ការបញ្ចប់គោរមងារ«ឧកញ៉ា» ពីឧកញ៉ាទាំង៤រូបខាងលើធ្វើឡើងដោយស្ម័គ្រចិត្ត និងដោយសារពួកគាត់ជ្រើសរើសការបំពេញភារៈកិច្ចក្នុងតួនាទីជាមន្ត្រីរាជការ៕ 

449059279 985098926953812 8856437192888209923 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia