សុទ្ធតែក្រុមហ៊ុនធំៗ! មកស្គាល់រោងចក្រដំឡើងរថយន្ត៤ កំពុងវិនិយោគនៅកម្ពុជា ខណៈតម្លៃឡានចាប់ពីជាង១ម៉ឺន$ឡើង
នារី AUTOJANUARY 12 20242 K views

មួយរយៈពេលចុងក្រោយនេះកម្ពុជាទទួលបានបានគម្រោងវិនិយោគបន្ដបន្ទាប់ជាច្រើន ដែលមានទាំងរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង គ្រឿងសំណង់ ចំណីអាហារ និងរោងចក្រដំឡើងគ្រឿងបច្ចេកវិទ្យានានាជាដើម។ ហើយ ក្នុងចំណោមរោងចក្រទាំងនោះ ក៏មានរោងចក្រ ផលិត និងដំឡើងរថយន្តផងដែរ។​ ដោយក្នុងនោះរួមមានដូចជារោងចក្រ៖

 

4

 

១. រោងចក្រដំឡើង និងផលិត GTV MOTOR

យោងតាមផេកផ្លូវការរបស់ GTV MOTOR កាលកន្លងទៅនេះបានឱ្យដឹងថា GTV MOTOR ជាម៉ាករថយន្តដំបូងផលិតនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២២ ផ្តោតលើការអភិវឌ្ឍន៍រថយន្តម៉ាកយីហោដែលផលិតដោយផ្ទាល់នៅក្នុងកម្ពុជា ដោយប្តេជ្ញានាំយកនូវផលិតផលរថយន្តដែលមានគុណភាពខ្ពស់ និងផ្តល់បទពិសោធន៍សេវាកម្មជួសជុលដ៏ល្អបំផុតជូនដល់អតិថិជនរបស់ខ្លួន។

លើសពីនេះ GTV MOTOR ក៏ជារោងចក្រដំឡើង និងនាំចេញរថយន្តរបស់ក្រុមហ៊ុនដ៏ល្បីឈ្មោះ Volkswagen ដែលជាហ៊ុនអាលីម៉ង់នៅអាស៊ីអាគ្នេយ៍ផងដែរ ខណៈរោងចក្រដំឡើងរថយន្ដមានទីតាំងនៅទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនេះដែររោងចក្រថ្មីនេះបានគ្របដណ្តប់លើផ្ទៃដី ១00,000 ម៉ែត្រការ៉េ ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំរហូតដល់ ៣៥,000 គ្រឿង។

ជាមួយគ្នានេះដែរក្រុមហ៊ុនបានបង្កើតដោយ ជោគជ័យនូវម៉ូឌែលដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទរួមមាន ប្រភេទ Pickups, SUVs, Sedans, MPVs និង s ជាដើម ខណៈរថយន្តមានតម្លៃចាប់ពី ១៩៩៩៩ដុល្លារ ដល់ ៣៤,៩៥០ដុល្លារ សម្រាប់ប្រជាជនខ្មែរ។

4ce52efa 65b1 4d5e Af4f D29a384fdb5f

២. រោងចក្រដំឡើងរថយន្ដ Isuzu

កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះរោងចក្រដំឡើងរោងចក្ររថយន្ដ Isuzu ដែលជាយីហោល្បីរបស់ ១ ដែរនោះ បានបើកដំណើរការជាផ្លូវការ។ រោងចក្រតម្លៃ ៧.៥ លានដុល្លារនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន K (Cambodia) Co., Ltd។

សូមជម្រាបថា រោងចក្រដំឡើងរថយន្ដថ្មីនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបង្កើតការងារជូនពលរដ្ឋ ១៦៦ នាក់ផងដែរ៕

 

503acd29 E1ed 4644 8493 E2edf9bc01fb

 

៣. រោងចក្រដំឡើងរថយន្ដ Ford

រោងចក្រដំណើររថយន្ដរបស់សហរដ្ឋអាមេរិកមួយនេះ បានមានវត្ដមាននៅក្នុងប្រទេសកម្ពុជាកាលពីដើមឆ្នាំ២០២២ កន្លងទៅ។ ដោយរោងចក្រដំឡើងរថយន្ដនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន RMA Cambodia ដែលមានទុនសរុបចំនួន ២១ លានដុល្លារ។ រោងកច្រមួយនេះមានទីតាំងស្ថិតនៅភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្ដពោធិ៍សាត់។

2e47dae4 2d25 44dc 94cc Ed86da4ac4b4

 

៤.រោងច្រកដំឡើងរថយន្ដ Toyota

កាលពីចុងឆ្នាំ២០២២ កន្លងទៅនេះក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. បានបោះទុនវិនិយោគចំនួន ៣៦.៨ លានដុល្លារដើម្បីបង្កើតរោងចក្រដំឡើងរថយន្ដម៉ាក Toyota នៅកម្ពុជា។​ គម្រោងរោងចក្រដំឡើងរថយន្ដដំបូងរបស់ក្រុមហ៊ុន Toyota នេះ មានទីតាំងស្ថិតនៅសេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ ស្របគ្នានេះដែរបើតាមការលើកឡើងរបស់ ឯកឧត្ដម អ៊ូអិណូ អាត់ស៊ូស៉ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍បញ្ជាក់ច្បាស់ៗថា រោងចក្រដំឡើងរថយន្ដម៉ាក TOYOTA នៅក្នុងប្រទេសកម្ពុជា នឹងសម្ភោធដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០២៤​ ខាងមុខនេះហើយ។​

ហើយបើតាមការបញ្ជាក់ពីក្រុមហ៊ុន Toyota នៅពេលរោងចក្រខាងលើបើកដំណើរការ ក្រុមហ៊ុន​នឹង​ដំឡើង​រថយន្ត​ប្រភេទ Pick-up​ និង SUV ដូចជា TOYOTA HILUX និង TOYOTA FORTUNER៕

F5eae2d1 89c4 4621 8ea2 D0025c2f78d6

 

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia