តាំងពីឈានដល់ឆ្នាំ២០២៦នេះមកតម្លៃហាងឆេងមាសចាប់ផ្ដើមហក់ឡើងខ្លាំងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។ ជាក់ស្ដែងកាលពីអំឡុងខែមករា២០២៦នេះ មាសធ្លាក់ហក់ឡើងខ្ពស់បំផុតដល់៦៨០ដុល្លារក្នុងមួយជី ប៉ុន្ដែបច្ចុប្បន្នមាសតម្លៃ៥៣១ដុល្លារក្នុងមួយជី។
ទាក់ទងនឹងហាងឆេងមាសនេះធនាគារធំៗ៤របស់អាមេរិកនិងអឺរ៉ុបនៅតែសុទិដ្ឋិនិយមចំពោះមាសហើយព្យាការថានៅត្រឹមចុងឆ្នាំ២០២៦នេះតម្លៃហាងឆេងមាសឡើងដល់តម្លៃចន្លោះពី៥៥៤ដុល្លារទៅ៧២២ដុល្លារក្នុងមួយជី។
ខាងក្រោមនេះគឺជាការព្យារកររបស់ធនាគារធំៗចំនួនរបស់អាមេរិកនិងអឺរ៉ុបទំនោរមាសហក់ឡើងនៅត្រឹមចុងឆ្នាំ២០២៦ទៅតាមការព្យាកររៀងៗខ្លួន។
១. ធនាគារ JP Morgan៖ មាសអាចនឹងឡើងដល់៧២២៨ដុល្លារក្នុង១តម្លឹងឬស្មើនឹង៧២២ដុល្លារក្នុងមួយជី។
២. ធនាគារ Goldman Sachs៖ មាសអាចឡើងដល់៥៩០៣ដុល្លារក្នុង១តម្លឹងឬស្មើនឹង៥៩០ដុល្លារក្នុងមួយជី។
៣. ធនាគារ HSBC៖ ធនាគារ HSBC ថាមាសអាចឡើងដល់៥៧២២ដុល្លារក្នុង១តម្លឹងស្មើនឹង៥៧២ដុល្លារក្នុងមួយជី។
៤. ធនាគារ Deutsche Bank៖ មាសអាចឡើងដល់៥៥៤២ដុល្លារក្នុងមួយតម្លឹងឬស្មើនឹង៥៥៤ដុល្លារក្នុងមួយជី
គួរបញ្ជាក់ផងដែរខាងលើគឺគ្រាន់តែជាការព្យាកររបស់ធនាគារធំៗប៉ុណ្ណោះមិនមានន័យ១០០%គឺមាសនឹងឡើងតាមការព្យាករនោះទេ។ ដូច្នេះបងប្អូនដែលជាអ្នកវិនិយោគមាសអាចធ្វើការសម្រេចចិត្តវិនិយោគជាមួយនឹងទំនួលខុសត្រូវ ជាពិសេសគឺប្រើប្រាស់លុយមិនចាំបាច់យកមកវិនិយោគបានហើយ៕


