គួរដឹង! ប.ស.ស ប្រកាសថា សមាជិក ប.ស.ស. ជួបគ្រោះ.ថ្នាក់ការងារ ម្ចាស់សហគ្រាស គួរធ្វើបែបនេះ
ធី ស្រីល័ក្ខ•NOVEMBER 18 2026•49 views

មានបងប្អូនមួយចំនួនតែងតែមានចម្ងល់ថា នៅពេលមានកម្មករនិយោជិតជាសមាជិក ប.ស.ស. ជួបគ្រោះថ្នាក់ការងារ តើថៅកែ ម្ចាស់សហគ្រាស គ្រឹះស្ថាន ឬអ្នកតំណាងជនរងគ្រោះ គួរធ្វើបែបណា ដើម្បីចៀសវាងការបាត់បង់អត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ នៅពេលមានកម្មករនិយោជិតជាសមាជិក ប.ស.ស. ជួបគ្រោះថ្នាក់ការងារ?

 

ជាមួយគ្នានោះ បើតាមការបង្ហោះលើផេកផ្លូវការរបស់ បេឡាជាតិសន្តិសុខសង្គម បានឲ្យដឹងថា នៅពេលដែលសមាជិក ប.ស.ស ជួបគ្រោះថ្នាក់ការងារ ថៅកែ ម្ចាស់សហគ្រាស គ្រឹះស្ថាន ឬអ្នកតំណាងជនរងគ្រោះ ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនដូចខាងក្រោមនេះ៖

 

១. ជូនដំណឹងមក ប.ស.ស. តាមរយៈលេខ ១២៨៦ ដើម្បីជួយសម្របសម្រួលជនរងគ្រោះទៅកាន់មន្ទីរពេទ្យ


២
. ត្រូវបញ្ជូនរបាយការណ៍ហានិភ័យការងារ និងឯកសារពាក់ព័ន្ធមក ប.ស.ស. ក្នុងរយៈពេលយ៉ាងយូរ ៤៨ម៉ោងនៃថ្ងៃធ្វើការ បន្ទាប់ពីកម្មករនិយោជិតទទួលរងហានិភ័យការងារ តាមរយៈ ៖ អ៊ីមែល៖ benefit@nssf.gov.kh ឬយកមកដាក់ផ្ទាល់នៅទីស្នាក់ការកណ្តាល ប.ស.ស. ឬនៅតាមសាខា ប.ស.សដែលនៅជិតបំផុត។

 

គួរជម្រាបថា សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់បេឡាជាតិសន្តិសុខសង្គមបានផងដែរ៕

911068741 2995950500766680 6838042846058985512 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia