អគ្គនាយិកាក្រុមហ៊ុន FLOVIA TRADING ចែករំលែកមេរៀនខ្លឹម ៣ នៃការដឹកនាំអាជីវកម្មក្នុងយុគសម័យថ្មី
Kan DaraAPRIL 22 2026211 views

ក្នុងឱកាសសម្ពោធជាផ្លូវការនូវផលិតផលថ្មីស្រឡាងគឺ សំឡីអនាម័យ និងខោសំឡី ឡេឌី ហ្វ្លូ (Lady Flo) កាលពីថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២៦ កន្លងទៅនេះ លោកស្រី អ៊ឹង ពេជ្រម៉ារីណា អគ្គនាយិកានៃក្រុមហ៊ុន FLOVIA TRADING បានចែករំលែកនូវមេរៀនដឹកនាំអាជីវកម្មយ៉ាងស៊ីជម្រៅចំនួន ៣ ចំណុច ដើម្បីជំរុញការលូតលាស់ក្នុងយុគសម័យទំនើប៖

 

/. ផលិតផលគឺជាដំណោះស្រាយ ពុំមែនគ្រាន់តែជាទំនិញទេ

 

លោកស្រីបានលើកឡើងយ៉ាងដូច្នេះថា៖ «ចក្ខុវិស័យរបស់ FLOVIA គឺមិនត្រឹមតែជាក្រុមហ៊ុនដែលលក់ផលិតផលប៉ុណ្ណោះទេ។ យើងចង់ក្លាយជាក្រុមហ៊ុនដែល នាំមុខក្នុងការផ្ដល់ដំណោះស្រាយសម្រាប់សុខភាព និងការថែរក្សាផ្ទាល់ខ្លួន សម្រាប់គ្រួសារ និងស្ត្រីក្នុងតំបន់ រួមទាំង ឈានទៅទីផ្សារអន្តរជាតិនាពេលអនាគត»។ ក្នុងនាមជាម្ចាស់អាជីវកម្ម បើយើងដោះស្រាយបញ្ហាឱ្យអតិថិជនបាន នោះយើងនឹងក្លាយជាជម្រើសដំបូងក្នុងចិត្តរបស់ពួកគេជានិច្ច។

 

២/. ការសាងទំនុកចិត្ត គឺជាគ្រឹះនៃភាពជោគជ័យ

 

អគ្គនាយិកានៃក្រុមហ៊ុន FLOVIA TRADING បានថ្លែងថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ FLOVIA មានគោលដៅក្នុងការអភិវឌ្ឍផលិតផលដែលមានគុណភាពខ្ពស់ ប្រើបច្ចេកវិទ្យាថ្មីៗ និងបង្កើតផលិតផលដែលអាចធ្វើឱ្យអតិថិជនមានទំនុកចិត្ត រួមទាំងមោទនភាពក្នុងការប្រើប្រាស់ផលិតផលខ្មែរ»។ ក្នុងសម័យកាលនេះ បើអ្នកចង់ឈ្នះក្នុងចិត្តអតិថិជន ចាំបាច់ត្រូវមានគុណសម្បត្តិ ២យ៉ាងក្នុងដៃគឺ គុណភាព និងភាពស្មោះត្រង់។

 

៣/. ភាពជោគជ័យ គឺការរីកចម្រើនរួមគ្នា

 

លោកស្រី អ៊ឹង ពេជ្រម៉ារីណា បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅដល់ដៃគូអាជីវកម្មទាំងអស់ដែលបានរួមដំណើរជាមួយគ្នា។ លោកស្រីជឿជាក់យ៉ាងមុតមាំថា គុណភាពនៃ Lady Flo រួមជាមួយយុទ្ធសាស្ត្រទីផ្សារដ៏ខ្លាំងក្លា នឹងនាំមកនូវមោទនភាពថ្មីសម្រាប់ស្ត្រីខ្មែរ និងបង្កើតប្រាក់ចំណេញកាន់តែច្រើនសម្រាប់អាជីវកម្មរបស់ដៃគូសហការទាំងអស់។

 

យ៉ាងណាមិញ មេរៀនទាំង ៣ ខាងលើនេះ សបញ្ជាក់ឱ្យឃើញថា ភាពជោគជ័យនៃអាជីវកម្មមួយ ពុំមែនកើតឡើងត្រឹមតែការលក់ផលិតផលនោះទេ ប៉ុន្តែវាចេញពីការមានចក្ខុវិស័យច្បាស់លាស់ក្នុងការជួយដោះស្រាយបញ្ហាសង្គម ការរក្សានូវគុណភាព និងការផ្ដល់តម្លៃដល់ដៃគូសហការ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។  👇 បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia