សិស្សានុសិស្សសាលាអន្តរជាតិហ្វររ៉េសហៀលដឹកនាំព្រឹត្តិការណ៍សប្បុរសធម៌ឆ្នាំ២០២៦ ទៅកាន់សាលាបឋមសិក្សាសុខសែនជ័យ ខេត្តកំពង់ឆ្នាំង

កាលពីពេលថ្មីៗនេះ ក្រុមសិស្សានុសិស្សសាលាអន្តរជាតិហ្វររ៉េសហៀល ដែលទទួល បានពានជ័យលាភីពីពិព័រណ៌ភាពជាអ្នកដឹកនាំក្នុងឆ្នាំសិក្សា២០២៤-២០២៥ បានដឹកនាំ ព្រឹត្តិការណ៍សប្បុរសធម៌ ទៅកាន់សាលាបឋមសិក្សាសុខសែនជ័យ ដែលស្ថិតនៅភូមិ សុខសែនជ័យ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

 

តាមរយៈព្រឹត្តិការណ៍នេះដែរ សិស្សានុសិស្សរបស់យើងបាននាំយកមកនូវ​កង់ចំនួន៨ ជូនដល់សិស្សានុសិស្សដែលពុំមានមធ្យោបាយធ្វើដំណើរទៅសាលារៀន កង្ហារចំនួន ៥ ព្រមទាំងសម្ភារៈសិក្សាមួយចំនួនសម្រាប់ចែកជូនដល់សិស្សានុសិស្សចំនួន១៥នាក់ និងលោកគ្រូអ្នកគ្រូចំនួន៤នាក់ផងដែរ។

២យើងខ្ញុំមានកិត្តិយសនិងសេចក្តីរីករាយយ៉ាងក្រៃលែងក្នុងការចែករំលែកភាពជោគជ័យនៃព្រឹត្តិការណ៍សប្បុរសធម៌ឆ្នាំ២០២៦ដែលដឹកនាំដោយសិស្សានុសិស្សនៃសាលាអន្តរជាតិ​​​​​​​​​ហ្វររ៉េសហៀល។

៣

សូមអរគុណចំពោះការចូលរួមចំណែកសប្បុរសធម៍របស់សិស្សានុសិស្ស មាតាបិតា ឬអ្នកអាណាព្យាបាល បុគ្គលិក មូលនិធិ WEG និងអ្នកបរិច្ចាគសប្បុរសធម៍ទាំងអស់ដែល រួមមានដូចជា កង់ កង្ហារ និងសម្ភារៈសិក្សាសំខាន់ៗមួយចំនួន។ លើសពីនេះ ក៏មាន ការចូលរួមជាថវិកា សម្រាប់ជូនដល់ថ្នាក់ដឹកនាំសាលា និងលោកគ្រូអ្នកគ្រូចំនួន៤នាក់ ផងដែរ។ក្នុងនោះដែរក្រុមសិស្សានុសិស្សសាលាអន្តរជាតិហ្វររ៉េសហៀលបានចែកជូនបន្ថែមដូចជាសៀវភៅបណ្ណាល័យសម្ភារៈមួយចំនួនទៀតដែលទទួលបានពីការបរិច្ចាគរបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមាតាបិតា ឬអ្នកអាណាព្យាបាល។

 

៤

ជាមួយគ្នានេះដែរយើងមិនត្រឹមតែគាំទ្រដល់សិស្សានុសិស្សតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានពង្រឹងចំណងនៃសប្បុរសធម៌និងគុណតម្លៃរបស់សាលាផងដែរ។ សូមអរគុណចំពោះការបំផុសគំនិតក្តីសង្ឃឹមការផ្តល់អំណាចដល់ការអប់រំនិងធ្វើឲ្យយើងទាំងអស់គ្នាចង់ចាំថានៅពេលដែលយើងចូលរួម​​ជាមួយគ្នាយើងនឹងរីកចម្រើនជាមួយគ្នា។

៥


លោកនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍សុខសែនជ័យ ទាំងមូល បានថ្លែងអំណរគុណ និងកោតសរសើរដល់ការរៀបចំកម្មវិធីនេះទៅកាន់ សាលារៀនរបស់ពួកគាត់ ដែលមើលឃើញ ពីការខ្វះខាតដែលពួកគាត់កំពុងជួបប្រទះ ហើយមាន ការជួយបំពេញពីក្រុមសិស្សានុសិស្សរបស់យើង។

៦

 

សូមបញ្ជាក់ដែរថា ការរៀបចំព្រឹត្តិការណ៍សប្បុរសធម៌នេះត្រូវបានដឹកនាំឡើងដោយ សិស្សានុសិស្សរបស់ យើងជារៀងរាល់ឆ្នាំ ចំនួន៣ដងរួចមកហើយឆ្ពោះទៅកាន់​បណ្តាខេត្តមួយចំនួន ដូចជា ខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តកំពត កាលពីឆ្នាំកន្លង ទៅ។ដោយឡែកសម្រាប់ឆ្នាំនេះសាលាអន្តរជាតិហ្វររ៉េសហៀលបានសម្រេចចិត្តរៀបចំព្រឹត្តិការណ៍សប្បុរសធម៌ទៅកាន់ខេត្តកំពង់ឆ្នាំងវិញម្តងដើម្បីជាផ្នែកមួយក្នុងការបណ្ដុះផ្នត់គំនិតនិងរួមចំណែកលើកស្ទួយវប្បធម៌នៃការចែករំលែកឱ្យបានកាន់តែទូលំទូលាយ។

More detail:

https://www.facebook.com/share/p/1815CqsahH/
https://www.facebook.com/share/p/14UX4X2dX3M/

𝗠𝗼𝗿𝗲 𝗶𝗻𝗳𝗼, 𝗽𝗹𝗲𝗮𝘀𝗲 𝗰𝗼𝗻𝘁𝗮𝗰𝘁: 017 388 884 | 086 338 884

| 095 666 555

Google Map : shorturl.at/puG48

Telegram: https://t.me/ForestHillInternationalSchool

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia