នាថ្ងៃសៅរិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ សាលាអន្តរជាតិ ហ្វររ៉េសហៀល បានរៀបចំពិធី ប្រគល់វិញ្ញាបនបត្រ បញ្ចប់ឆ្នាំសិក្សា២០២៥-២០២៦ ជូនដល់សិស្សានុសិស្សរបស់ខ្លួន ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ដែលមានការអញ្ជើញចូលរួមពីលោកគ្រូអ្នកគ្រូ អ្នកអាណាព្យាបាល និងសិស្សានុសិស្ស សរុបចំនួន ជាង២០០នាក់ នៅទីតាំងសាលា អគារលេខ#50, ផ្លូវ271, សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ទល់មុខផ្សារហេងលី)។

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ បញ្ចប់ឆ្នាំសិក្សា២០២៥-២០២៦ ជូនដល់សិស្សានុសិស្សរបស់សាលាអន្តរជាតិ ហ្វររ៉េសហៀល លោកឧកញ៉ា បណ្ឌិត ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា នៅឆ្នាំសិក្សាថ្មី២០២៦-២០២៧ខាងមុខយើងនឹងបញ្ចូលកម្មវិធីបញ្ញាសិប្បនិម្មិតAIទៅក្នុងកម្មវិធីសិក្សាដើម្បីឱ្យសិស្សអភិវឌ្ឍជំនាញឌីជីថល ការវិភាគទិន្នន័យ និងការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌និងមានអត្ថប្រយោជន៍សម្រាប់បម្រើដល់ការសិក្សានិងស្រាវជ្រាវឆ្លើយតបទៅនឹងការវិវត្តន៍និងការរីកចម្រើនរបស់ពិភពលោក។

លោកឧកញ៉ា បណ្ឌិតបន្តថា«ចក្ខុវិស័យរបស់យើង គឺធ្វើឱ្យ សាលាអន្តរជាតិហ្វររ៉េសហៀល ក្លាយជាសាលាអន្តរជាតិដែលមានគុណភាពឈានមុខគេនៅកម្ពុជា និង ទទួលស្គាល់ក្នុងតំបន់។ ក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ យើងនឹងបន្តលើកកម្ពស់គុណភាពអប់រំ អភិវឌ្ឍសមត្ថភាពគ្រូបង្រៀន បញ្ចូលបច្ចេកវិទ្យាទំនើបទៅក្នុងការរៀន និងបង្កើតបរិយាកាសសិក្សាដែល ជំរុញដោយភាពការច្នៃប្រឌិត ការគិតវិភាគ និងភាពជាអ្នកដឹកនាំ ដើម្បីឱ្យសិស្សរបស់យើងមានសមត្ថភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ»។

លោកឧកញ៉ា បណ្ឌិតបន្តទៀតថាជាមួយគ្នានេះគោលដៅរបស់យើង មិនមែនត្រឹមតែបង្រៀនសិស្សឱ្យពូកែផ្នែកសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអភិវឌ្ឍជំនាញសតវត្សទី២១ ដូចជា ការដោះស្រាយបញ្ហា ការសហការគ្នា និងការប្រាស្រ័យទាក់ទង។លើសពីនេះ យើងក៏ផ្តោតលើការបណ្តុះគុណធម៌ ភាពទទួលខុសត្រូវ និងការគោរពភាពខុសគ្នានៃវប្បធម៌ ដើម្បីឱ្យសិស្សក្លាយជាពលរដ្ឋសកលដែលអាចរួមចំណែកជាវិជ្ជមានដល់ សង្គម។

លោកឧកញ៉ា បណ្ឌិតបន្ថែមថាក្រៅពីនេះសាលាអន្តរជាតិ ហ្វររ៉េសហៀលបានផ្ដល់ជូននូវបីកម្មវិធីសិក្សាអង់គ្លេស ខ្មែរ និងចិននិងមានកម្មវិធីសិក្សា Cambridge របស់ចក្រភពអង់គ្លេស ពីកម្រិតមត្តេយ្យ ដល់ មធ្យមសិក្សា ដែលមានការទទួលស្គាល់ជាង ១៦០ប្រទេស ទូទាំងពិភពលោកហើយសញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់ទី១២ ដែលចេញដោយ សាលាអន្តរជាតិ ហ្វររ៉េសហៀលមានតម្លៃសមមូលនឹងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡា។ជាងនេះទៀតសាលាក៏មានផ្ដល់ជូននូវកម្មវិធីសិក្សាបន្ថែមមានដូចជា កម្មវិធីភាពជាអ្នកដឹកនាំ ចំណេះដឹងហិរញ្ញវត្ថុ ទស្សនកិច្ចសិក្សា សហគ្រិនភាព ក្លឹបសិក្សា ថ្នាក់បំប៉នភាសា តន្ត្រី បច្ចេកវិទ្យា សប្បុរសធម៌ របាំ និងសកម្មភាពកីឡាជាច្រើនទៀត។
ចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានអាហារូបករណ៍ និងអត្ថប្រយោជន៍ផ្សេងៗ៖
- ទទួលបានអាហារូបករណ៍រហូតដល់ ៥០%
- រៀនសាកល្បងដោយឥតគិតថ្លៃរយៈពេល ២សប្តាហ៍
- ទទួលបានការបញ្ចុះតម្លៃ ៥០% ទៅលើការចុះឈ្មោះចូលរៀន
- ទទួលបានឯកសណ្ឋានសាលា និងឯកសណ្ឋានអប់រំកាយ ១ឈុត
- ទទួលបានការបញ្ចុះតម្លៃ ៥០% ទៅលើកម្មវិធីសិក្សាបន្ថែម
More info, please contact: 017 388 884 | 086 338 884 | 095 666 555
Facebook Page: www.facebook.com/ForestHillInternational
Google Map: shorturl.at/puG48
Telegram: https://t.me/customerservicefhis


