ចង់ប្រើមួយណា? រថយន្ដអាមេរិក-ជប៉ុន-ចិន មានផលិតនិងដំឡើងនៅខ្មែរហើយ ខណៈនេះជាតម្លៃដាក់លក់
Bunthoeun KoemMARCH 6 2026210 views

បច្ចុប្បន្ននេះយីហោរថយន្ដ Ford របស់សហរដ្ឋអាមេរិក Toyota របស់ជប៉ុន និង BYD របស់ចិន បាននិងកំពុងដំណើរការផលិត និងដំឡើងរថយន្ដរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាយើងហើយ។ ដោយក្នុងនោះរថយន្ដ Ford បាននិងកំពុងដំណើរការផលិត ខណៈរថយន្ដរថយន្ដ Toyota និង BYD បាននិងកំពុងដំណើរដំឡើង។

 

ដោយក្នុងនោះរោងចក្ររថយន្ដ Ford គឺមានទីតាំងស្ថិតនៅ ភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្ដពោធិ៍សាត់ បានបើកដំណើរការកាលពីខែមិថុនា ឆ្នាំ២០២២។ ដោយឡែករោងចក្រ Toyota វិញគឺមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានបើកដំណើរការសង្វាក់ផលិតកម្ម ដំឡើងរថយន្ដរបស់ខ្លួននៅកម្ពុជា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ ខណៈរថយន្ដ BYD មានរោងចក្រស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបើកដំណើរការកាលពីពេលថ្មីៗនេះ។ ក្នុងនោះដែរសម្រាប់តម្លៃរថយន្ដខាងលើបានដាក់លក់ក្នុងដូចខាងក្រោម៖ 

 

១. រថយន្ដ Ford

 

·         រថយន្ដ FORD Ranger XL 2026 តម្លៃ ៣៧ ៩០០ ដុល្លារ

·         រថយន្ដ FORD Ranger XLT 2026 តម្លៃ ៤៤ ៩០០ ដុល្លារ

·         រថយន្ដ FORD Ranger WILDTRAK 2026 តម្លៃ ៥៣ ៩០០ ដុល្លារ

·         រថយន្ដ FORD Everest TITANIUM 2026 តម្លៃ ៦៩ ៩០០ ដុល្លារ

·         រថយន្ដ FORD Everest SPORT 2026 តម្លៃ ៥៩ ៩០០ ដុល្លារ

·         រថយន្ដ FORD Territory 2026 តម្លៃ ៤២ ៩០០ ដុល្លារ។

 

សម្រាប់លោកអ្នកដែលចង់បានរថយន្ដខាងលើយកទៅប្រើប្រាស់អាចទាក់ទៅសាកសួរព័ត៌មានលម្អិតពីក្រុមហ៊ុន FORD បានតាមរយៈលេខទូរស័ព្ទ៖ 078 999 773​ សម្រាប់សាខាព្រះមុនីវង្ស, 095 939 939 សម្រាប់សាខាទឹកថ្លា, 078 935 935 សាខាទូលសង្កែ, 017 999 027 សាខាជ្រោយចង្វារ, 011 255 229 077 722 999 សម្រាប់សាខាភ្នំពេញថ្មី, 099 999 747 សម្រាប់សាខាបឹងបៃតង, 077 666 357 088 9 666 357 សម្រាប់សាខាខេត្តសៀមរាប និង 078 999 883 088 3 999 883 សម្រាប់សាខាខេត្តកំពង់ចាម។

 

492845787 994727606195259 7864138627064212089 N

 

២. រថយន្ដ Toyota

 

  • រថយន្ដ 𝐓𝐨𝐲𝐨𝐭𝐚 𝐇𝐢𝐥𝐮𝐱 𝐑𝐞𝐯𝐨 𝐕-𝐄𝐝𝐢𝐭𝐢𝐨𝐧 2026 ដាក់លក់ក្នុងតម្លៃ ៤០ ៩០០ ដុល្លារ។
  • រថយន្ដ 𝐓𝐨𝐭𝐨𝐲𝐚 𝐇𝐢𝐥𝐮𝐱 𝐑𝐞𝐯𝐨 𝐑𝐚𝐥𝐥𝐲 2026 ដាក់លក់តម្លៃ ៥០ ៦០០​ ដុល្លារ។
  • និងរថយន្ដ 𝐓𝐨𝐲𝐨𝐭𝐚 𝐅𝐨𝐫𝐭𝐮𝐧𝐞𝐫 𝐋𝐞𝐠𝐞𝐧𝐝𝐞𝐫 2026 ដាក់លក់តម្លៃ ៦៤ ៥០០ ដុល្លារ (𝟏 𝐓𝐨𝐧𝐞)។

 

សម្រាប់លោកអ្នកដែលចង់បានរថយន្ដទាំង ៣ ខាងលើយកទៅប្រើបប្រាស់ អាចធ្វើការទាក់ទងសាកសួរព័ត៌មានលម្អិតទៅកាន់ក្រុមហ៊ុន Toyota Cambodia បានតាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖ ផ្នែកលក់ក្រៅ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟕 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟑𝟖𝟔 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟗𝟑𝟕 ផ្នែកលក់អនឡាញ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟓𝟏 / 𝟎𝟏𝟕 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟖𝟔 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟖 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟑9

 

633464543 1390480439759352 1399451596203148221 N

 

៣. រថយន្ដ BYD

 

ចំពោះ BYD រោងចក្រដំបូងរបស់ខ្លួននៅលើទឹកដីប្រទេសកម្ពុជានេះ ប្រតិបត្ដិការដំឡើងរថយន្ដ ២ ម៉ូដែលគឺ BYD SEALION 5 និង BYD ATTO 2 ដែលជាម៉ូដែលកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងនៅកម្ពុជា ។ ដោយក្នុងសម្រាប់តម្លៃដាក់លក់នៅក្នុងទីផ្សារមានតម្លៃដូចខាងក្រោម៖

 

·         រថយន្ដ BYD ATTO 2 ដាក់លក់តម្លៃ ២២ ៣០០ ដុល្លារ។

·         រថយន្ដ BYD SEALION 5 ដាក់លក់តម្លៃ ២៩ ៨០០ ដុល្លារ។

 

ដូច្នេះសម្រាប់លោកអ្នកដែលចង់ប្រើប្រាស់រថយន្ដ BYD ដែលដំឡើងនៅកម្ពុជា ឬរថយន្ដ BYD ម៉ូដែលផ្សេងទៀត អាចធ្វើការទាក់ទងសាកសួរព័ត៌មានទៅកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ៖ 017 555 924 ឬហ្វេសប៊ុកផេក BYD Cambodia

 

617549270 1340859821389563 4380774985138248767 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia