ត្រៀមលុយឬនៅ? តស់ មកដឹងពីតម្លៃរថយន្ត Ford Territory ស៊េរីឆ្នាំ២០២៦ នៅខ្មែរ ខណៈរូបរាងសង្ហា មាឌធំទៀត
ធី ស្រីល័ក្ខNOVEMBER 10 202516 K views

សម្រាប់បងប្អូនដែលស្រលាញ់រថយន្តអាមេរិក ជាពិសេសនោះអ្នកដែលចូលចិត្តប្រភេទរថយន្តលក្ខណៈគ្រួសារ មាឌធំ កម្លាំងមាំ មាឌឌាំង អាចជិះគ្នាបានច្រើនអ្នក ដឹងតែពេញចិត្តស្តូកហើយ ខណៈឥលូវនេះ Ford Cambodia ចាប់ផ្តើមបើកទទួលការកក់នៅរថយន្តខ្លាញ់គោ 𝐅𝐎𝐑𝐃 𝐓𝐄𝐑𝐑𝐈𝐓𝐎𝐑𝐘 𝟐𝟎𝟐𝟔 ជាមួយរូបរាងមាំខ្លាំង ហើយបើនិយាយអំពីតម្លៃវិញគឺត្រឹមតែ ៤២,៩០០ដុល្លារប៉ុណ្ណោះ។

 

Ford Territory ស៊េរីឆ្នាំ២០២៦ នេះដែរ ត្រូវបានរចនាម៉ូដមានរូបរាងស្អាតខ្លាំង ជាប្រភេទម៉ាស៊ីនសាំង មានបំពាក់កាមេរ៉ា៣៦០ ដឺក្រេជួយ​សម្រួល​ដល់​ការ​ចត​រថយន្តនិង​ការ​បើកបរ​ក្នុង​ទីតាំង​ចង្អៀត មានចង្កឹះលេខអេឡិចត្រូនិច E-Shifter ដែលអាចធ្វើការដោយស្វ័យប្រវត្តិ, ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិចស៊េរីថ្មី, ប្រព័ន្ធសាកទូរស័ព្ទឥតខ្សែ (Wireless Charging) ដែលរថយន្តស៊េរីឆ្នាំ២០២៦ នេះ គឺដូរពូកស្បែកមកជាពណ៌ការ៉ុត ដែលប្រើប្រាស់ដោយចង្កៀង LED ផងដែរ។

51

អ្វីដែលកាន់តែពិសេសនោះ Ford Territory ស៊េរីឆ្នាំ២០២៦ នេះដែរ គឺមានបំពាក់នូវមុខងារកៅអីស្បែកមានប្រព័ន្ធខ្យល់ត្រជាក់ដំបូលកញ្ចក់វិញអាចបិទនិងបើកបានបន្ថែមពីនោះក៏មានការរចនា​ថ្មី​ដ៏​ទាក់ទាញដែលមាន​រូបរាង​កាន់តែ​ទំនើប និង​រឹងមាំ ។ ដូច្នេះហើយសម្រាប់បងប្អូនដែលចង់កក់រថយន្តមួយម៉ូដែលនេះ ឬចង់បានព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ Telegram: https://t.me/Chenda9307 ឬលេខទូរស័ព្ទបុគ្គលិកផែ្នកលក់ 011 568 621 / 016 948 960

52

គួរជម្រាបថា ក្រុមហ៊ុន Ford ក៏មានរោងចក្រនៅកម្ពុជាដែរ ខណៈរោងចក្រផលិតរថយន្ត Ford ត្រូវបានដំណើរការជាលើកដំបូងនៅឆ្នាំ ២០២២ លើផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមួយនឹងទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់កម្រិត ដំឡើង CKD ។ ថ្មីៗនេះ ក្រុមហ៊ុនបានបន្ថែមទុនវិនិយោគរហូតដល់ ២៦.៨ លានដុល្លារសហរដ្ឋអាមេរិក និងធ្វើទំនើប កម្មលើសង្វាក់ផលិតកម្ម កម្រិត IKD-1 ដោយពង្រីកផ្ទៃដីសរុបរហូតដល់ ១២ ហិកតា ដែលអាចបង្កើតការងារជំនាញបាន ជាង ៥០០ កន្លែង និងមានសមត្ថភាពអាចផលិតរថយន្តបានចំនួនប្រមាណ ១០,០០០ គ្រឿងក្នុងមួយឆ្នាំ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia