មិនធ្លាប់មាន! ស្ងាត់ៗ ក្រុមហ៊ុន Ford ប្រកាសលក់ចុះថ្លៃ លើរថយន្តស៊េរីឆ្នាំ២០២៦ ១ម៉ូដែលនេះនៅខ្មែរ
ធី ស្រីល័ក្ខSEPTEMBER 8 20262.4 K views

នេះគឺជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលតែងតែគាំទ្ររថយន្តអាមេរិក ឬបងប្អូនដែលមានសមាជិកគ្រួសារច្រើនហើយចង់រករថយន្តណាធំទូលាយ ជាពិសេសងាយស្រួលដឹកទំនិញដែលមានរូបរាងធំ មាំ ដឹងតែសប្បាយចិត្តហើយ ខណៈ ពេលនេះក្រុមហ៊ុន Ford ប្រចាំស្រុកខ្មែរប្រកាសលក់ឡានបញ្ចុះតម្លៃដែលមិនធ្លាប់មានពីមុនមក គឺទៅលើម៉ូដែល Ford Ranger XL 2026 ដោយបញ្ចុះតម្លៃដល់ទៅ ២០០០ ដុល្លារឯណោះ។

 

យោងតាមការចេញផ្សាយលើផេកផ្លូវការរបស់ Ford Cambodia កាលពីព្រឹកមិញនេះបានឱ្យដឹងថា ក្រុមហ៊ុនកំពុងធ្វើការលក់រថយន្តបញ្ចុះតម្លៃទៅលើរថយន្ត Ford Ranger XL 2026 ក្នុងតម្លៃពិសេសត្រឹមតែ ៣៦,៩០០ដុល្លារតែប៉ុណ្ណោះការផ្តល់ជូននេះគឺចំនួនមានកំណត់ ដូច្នេះបងប្អូនដែលជាស្រលាញ់ចូលចិត្តទៅលើរថយន្ត Ford សូមរួសរាន់ចាប់យកឱកាសដ៏ពិសេសនេះអីលូវនេះ។

 

ដោយឡែក ចំពោះរថយន្ត Ford Ranger XL ស៊េរីឆ្នាំ 2026 នេះពេលដាក់លក់ដំបូងៗគឺក្នុងតម្លៃរហូតដល់ទៅ ៣៨,៩០០ដុល្លារឯណោះ ហើយនៅពេលនេះក្រុមហ៊ុន Ford បានធ្វើការលក់ចុះតម្លៃមកត្រឹមតែ ៣៦,៩០០ដុល្លារនោះទេ ពោលគឺចុះថ្លៃបានរហូតដល់ទៅ ២០០០ដុល្លារផងដែរ។ បើនិយាយពីលក្ខណៈពិសេសរបស់រថយន្តនេះវិញ​ គឺមានប្រអប់លេខ ១០វគ្គអូតូ (ចូលលេខរលូន និងស្ទុះល្អ) ចង្កូតអេឡិចត្រូនិច (EPAS) ធូរងាយស្រួលបើកបរ កាមេរ៉ាមើលក្រោយផ្តល់រូបភាពច្បាស់កម្រិតខ្ពស់ អេក្រង់កម្សាន្ត Touchscreen ទំហំ១២អ៊ីញ ប្រព័ន្ធទប់លំនឹងរថយន្តពេលចុះចំណត។

800066845 2269524887165839 5091929459405659318 N

សូមរំលឹកថា រោងចក្រផលិតរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ត្រូវបានដំណើរការដំបូងក្នុងឆ្នាំ ២០២២ នៅលើ​ផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ជាមួយនឹងទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់កម្រិត Complete Knock-Down (CKD) សម្រាប់ដំណាក់កាលនេះ គឺជាដំណាក់កាលទី១ នៃសង្វាក់​ផលិតកម្ម​ ដែលជាដំណាក់កាលស្ថិតក្នុងការដំឡើង ដោយនៅមានកម្រិតនៅក្នុងសង្វាក់ផលិតកម្ម ដែលត្រូវយកគ្រឿង​បង្គុំស្រាប់មកដំឡើង ដើម្បីសម្រេចចេញជារថយន្តមួយ ។ សម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 078 333 748 l 016 333 785 ៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia