គេមកហើយ! ក្រុមហ៊ុន Ford ប្រកាសបើកកក់រថយន្តស៊េរីឆ្នាំ២០២៧ ១ម៉ូដែលនេះនៅខ្មែរ ខណៈចុះថ្លៃខ្ទង់ពាន់ដុល្លារ
ធី ស្រីល័ក្ខSEPTEMBER 3 20266 views

បច្ចុប្បន្ននេះរថយន្ត Ford គឺជាយីហោដ៏ល្បីបំផុតរបស់សហរដ្ឋអាមេរិកបាននិងកំពុងដំណើរការផលិតនៅក្នុងប្រទេសកម្ពុជាហើយ នៅក្នុងរោងចក្ររបស់ខ្លួននាខេត្តពោធិ៍សាត់។ អ្វីដែលកាន់តែពិសេសនោះ នាពេលនេះក្រុមហ៊ុន Ford ក៏បានប្រកាសបើកកក់រថយន្ត Ford Ranger XL 2027 ខណៈតម្លៃវិញគឺពិសេសខ្លាំង ដូច្នេះហើយសម្រាប់បងប្អូនដែលចង់ទិញឡានអាមេរិកជិះត្រៀមលុយឲ្យហើយទៅ។

 

ជាក់សែ្តង បើតាមការឱ្យដឹងលើផេកផ្លូវការរបស់ Ford Cambodia បានឱ្យដឹងថា នៅពេលនេះក្រុមហ៊ុនបានកំពុងតែបើកកក់នៅរថយន្តស៊េរីថ្មីគឺ Ford Ranger XL 2027 ដែលតម្លៃពេញ ៣៩,៩០០ដុល្លារ ប៉ុន្តែប្រសិនជាបងប្អូនកក់ឥលូវនេះតម្លៃត្រឹមតែ ៣៨,៩០០ដុល្លារតែប៉ុណ្ណោះ បែបនេះហើយសម្រាប់បងប្អូនដែលកក់ពេលនេះពិតជាចំណេញខ្លាំងណាស់សូមរួសរាន់ឡើង។

789872772 962485486874634 3595563993408794969 N

សម្រាប់ Ford Ranger XL ស៊េរីឆ្នាំ២០២៧ នេះគឺមានបំពាក់ម៉ាស៊ីន 2.0L Turbo 4x4 និងមានបំពាក់ជាមួយបច្ចេកវិទ្យាជំនួយការបើកបរផ្សេងៗទៀត រួមមាន ប្រព័ន្ធ Auto Start/Stop ប្រព័ន្ធកំណត់ល្បឿន (Cruise Control) និងមុខងារសុវត្ថិភាពជាច្រើន ដែលធ្វើឱ្យការបើកបរមានភាពងាយស្រួល សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។

 

គួរបញ្ជាក់ផងដែរ​ថា រោងចក្រផលិតរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ត្រូវបានដំណើរការដំបូងក្នុងឆ្នាំ ២០២២ នៅលើ​ផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ជាមួយនឹងទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់កម្រិត Complete Knock-Down (CKD) សម្រាប់ដំណាក់កាលនេះ គឺជាដំណាក់កាលទី១ នៃសង្វាក់​ផលិតកម្ម​ ដែលជាដំណាក់កាលស្ថិតក្នុងការដំឡើង ដោយនៅមានកម្រិតនៅក្នុងសង្វាក់ផលិតកម្ម ដែលត្រូវយកគ្រឿង​បង្គុំស្រាប់មកដំឡើង ដើម្បីសម្រេចចេញជារថយន្តមួយ ។ សម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 078 333 748 l 016 333 785 ៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia