កម្លាំងខ្លាំង! នេះជាតម្លៃថ្មីរបស់រថយន្ត Ford Ranger Sport បំពាក់ម៉ាស៊ីនថ្មី ខណៈរូបរាងបែបស្ព័រ ឡូយខ្លាំង
ធី ស្រីល័ក្ខAPRIL 9 2026136 views

នរណាខ្លះកំពុងតែទន្ទឹងរង់ចាំតម្លៃថ្មីរបស់រថយន្ត Ford Ranger Sport ដែលមានបំពាក់ម៉ាស៊ីនម៉ាស៊ូតថ្មីរហូតដល់ទៅ២ជម្រើសមានទាំងម៉ាស៊ីនម៉ាស៊ូត 2.0L និង 3.0L ខណៈ កម្លាំងខ្លាំងជាងមុន ជាមួយរូបរាងបែបស្ព័រយ៉ាងប្រណីតតែម្តង។ ជាមួយគ្នានោះដែរ ខាងក្រោមនេះជាតម្លៃថ្មីរបស់ Ford Ranger Sport ស៊េរីឆ្នាំ២០២៦៖

 

. Ford Ranger Sport 3.0L តម្លៃ 48,900 ដុល្លារ

. Ford Ranger Sport 2.0L តម្លៃ 44,900 ដុល្លារ

 

ជាមួយគ្នានោះដែរ ចំពោះ Ford Ranger Sport ម៉ូឌែលថ្មីដែលនឹងមកជំនួស XLT ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនសម័យថ្មី ជាមួយជម្រើសម៉ាស៊ីនពីរម៉ាស៊ីនម៉ាស៊ូត 2.0L Turbo អាចផលិតកម្លាំង 170PS និងកម្លាំងរមួល 405Nm  ចំណែកម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ថ្មី អាចផលិតកម្លាំងដល់ 250PS និងកម្លាំងរមួល 600Nm ផងដែរ។

 

លើសពីនេះទៅទៀត ម៉ាស៊ីន 3.0L V6 Turbo ថ្មីនេះ ត្រូវបានរចនាឡើងដើម្បីផ្តល់កម្លាំងខ្លាំង និងការឆ្លើយតបលឿនបំផុត ដោយប្រើសម្ភារៈដែកទម្ងន់ស្រាល ប៉ុន្តែរក្សាបាននូវភាពរឹងមាំខ្ពស់។ ជាមួយនឹងប្រព័ន្ធ Turbo ដែលមានលំហូរខ្យល់ធំ វាអាចបង្កើនល្បឿនបានយ៉ាងរហ័ស និងមានភាពទំនើបសម្រាប់ការបើកបរទាំងក្នុងទីក្រុង និងលើផ្លូវឆ្ងាយ។

 

មិនតែប៉ុណ្ណោះ Ford Ranger Sport ក៏ត្រូវបានធ្វើការកែលម្អផ្នែកខាងក្នុង ដោយបំពាក់ពូកស្បែក Two Tone ដ៏ប្រណិត ប្រព័ន្ធម៉ាស៊ីនត្រជាក់ 2 តំបន់ (Dual-Zone Climate Control) និងបន្ថែមបច្ចេកវិទ្យាទំនើបជាច្រើនផ្សេងទៀត ដើម្បីផ្តល់ភាពផាសុកភាព និងបទពិសោធន៍​បើកបរដ៏ល្អប្រសើរជូនអតិថិជន។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរស័ព្ទ 078 333 748 l 016 333 785 ៕

៣២

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia