ធ្លាក់ថ្លៃហើយ! នេះជាតម្លៃថ្មីនៃរថយន្ដ ៣ ប្រភេទដែលនាំចូលមកពីសហរដ្ឋអាមេរិក
Bunthoeun KoemAUGUST 24 202511.3 K views

កាលពីពេលថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទម្លាក់តម្លៃពន្ធ ០ ភាគរយលើមុខទំនិញដែលនាំចូលពីសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជា ដែលកត្ដានេះនឹងធ្វើឲ្យរាល់ទំនិញដែលនាំចូលពីអាមេរិកមកលក់នៅកម្ពុជា នឹងមានតម្លៃទាបជាងមុនបើប្រៀបធៀបនឹងតម្លៃនៅពេលគិតពន្ធនាំចូល។ 

535079406 1226457776187867 7333038064375928653 N

ជាក់ស្ដែងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្ដដ៏ធំមួយមកទីផ្សារប្រទេសកម្ពុជា ក៏បានធ្វើការកែប្រែតម្លៃថ្មីនៃរថយន្ដដែលនាំចូលមកពីសហរដ្ឋអាមេរិកផងដែរ។ បើតាមព័ត៌មានដែល Business Cambodia ទទួលបានពីក្រុមហ៊ុនបានឲ្យដឹងថា សម្រាប់តម្លៃរថយន្ដដែលនាំចូលពីសហរដ្ឋអាមេរិក RMA Cambodia បានកំណត់តម្លៃលក់ដូចខាងក្រោម៖

·         រថយន្ដ JEEP WRANGLER RUBICON តម្លៃដើម ១០៤ ៩០០ ដុល្លារចុះនៅសល់ត្រឹមតែ ៩៧ ៩០០ ដុល្លារ

·         រថយន្ដ RAM 1500 REBEL តម្លៃដើម ១០៧ ៩០០ ដុល្លារចុះនៅសល់ត្រឹមតែ ៩៩ ៩០០ ដុល្លារ

·         រថយន្ដ FORD RAPTOR F150 តម្លៃដើម ១៦៥​ ០០០ ដុល្លារ ចុះនៅសល់ត្រឹមតែ ១៤៩ ០០០ ដុល្លារ។

សូមជម្រាបថា ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនមានប្រភពមកពីសហរដ្ឋអាមេរិក បានវិនិយោគបើកដំណើរការអាជីវកម្មរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ ១៩៩២ មកម៉្លេះ។ ហើយបច្ចុប្បន្ននេះក្រុមហ៊ុនបាននឹងកំពុងនាំចូលរថយន្ដ និងគ្រឿងចក្រកសិកម្មល្បីៗជាច្រើនដូចជា៖ Land Rover, Jaguar, CHANGAN, Deepal (ប្រភេទរថយន្តអគ្គិសនី) ជាពិសេសយីហោរបស់សហរដ្ឋអាមេរិកដ៏ពេញនិយមរួមមាន៖ រថយន្ដFORD, RAM, JEEP និងត្រាក់ទ័រ John Deere ជាដើម។ 

481212155 951867480481272 2563897315576438314 N

ដូច្នេះសម្រាប់អតិថិជនដែលចង់ទិញ ឬសាកសួរព័ត៌មានបន្ថែមទាក់ទងតម្លៃរថយន្ដដែលនាំចូលពីសហរដ្ឋអាមេរិកទាំង ៣ ប្រភេទខាងលើ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 086 888 116​ ឬតាមដានតាមរយៈហ្វេសប៊ុកផេក RMA Cambodia, Ford Cambodia និង Jeep Cambodia - RMA 

 

534662381 122183219942432832 8430852035530963076 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia