ត្រៀមលុយនៅ? ក្រុមហ៊ុន Ford ប្រកាសបើកកក់រថយន្តថ្មី Ford Everest Active ស៊េរីឆ្នាំ២០២៦ ខណៈតម្លៃល្អខ្លាំង
ធី ស្រីល័ក្ខAPRIL 24 2026256 views

សម្រាប់បងប្អូនដែលស្រលាញ់រថយន្តអាមេរិក ជាពិសេសនោះអ្នកដែលចូលចិត្តប្រភេទរថយន្តលក្ខណៈគ្រួសារ មាឌធំ កម្លាំងមាំ មាឌឌាំង អាចជិះគ្នាបានច្រើនអ្នក ដឹងតែពេញចិត្តស្តូកហើយ ខណៈឥលូវនេះ Ford Cambodia ចាប់ផ្តើមបើកទទួលការកក់នៅរថយន្តខ្លាញ់គោ New 𝐅𝐎𝐑𝐃 𝐓𝐄𝐑𝐑𝐈𝐓𝐎𝐑𝐘 𝟐𝟎𝟐𝟔 ជាមួយរូបរាងមាំខ្លាំង ហើយបើនិយាយអំពីតម្លៃវិញគឺល្អខ្លាំងមែនទែន។

 

បើតាមការបង្ហោះលើផេកផ្លូវការរបស់ Ford Cambodia បានប្រកាសថា ស្វាគមន៍វត្តមានម៉ូឌែលថ្មី The New Everest Active ដែកជារថយន្តប្រភេទ SUV ៧ កៅអីដ៏ធំទូលាយនាពេលនេះបើកទទួលកក់អីលូវហើយជាមួយតម្លៃពិសេសខ្លាំងមិនធ្លាប់មានគឺលក់ក្នុងតម្លៃត្រឹមតែ ៤៩,៩០០ដុល្លារតែប៉ុណ្ណោះ។

១៥

បើនិយាយអំពីលក្ខណៈពិសេសរបស់រថយន្តម៉ូដែលថ្មីនេះវិញគឺមានម៉ាស៊ីនម៉ាស៊ូត 2.0L Turbo,រថយន្ត SUV 7 កៅអី ធំទូលាយនិងបំពាក់ម៉ាស៊ីនត្រជាក់ ៣ជួរ, អេក្រង់កម្សាស្ត Touchscreen ទំហំ១២អ៊ីញ, កាមេរ៉ាមើលក្រោយកម្រិតខ្ពស់និងសេនស័រជំនួយការចូលចត,ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គផ្នែកខាងមុខផងដែរ។

១៧

ចំពោះ Ford Everest Active វិញគឺជារថយន្ត 7 កៅអី លក្ខណៈគ្រួសារដែលមានតម្លៃសមរម្យ និងផ្តល់នូវផាសុកភាពសម្រាប់ការធ្វើដំណើរទាំងជិត និងឆ្ងាយ។ ម៉ូឌែលនេះត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរជាច្រើន ដូចជា ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ផ្នែកខាងមុខ (Pre-Collision Warning), ប្រព័ន្ធជំនួយលើដៃចង្កូត និងរក្សាគន្លង (Lane Keeping System), ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្ត ក្រោយពេលមានការប៉ះទង្គិច (Post-Impact Braking), ប្រព័ន្ធកំណត់ល្បឿន (Cruise Control) និងបច្ចេកវិទ្យាសុវត្ថិភាពផ្សេងៗទៀត។ សម្រាប់បងប្អូនចាប់អារម្មណ៍អាចទំនាក់ទនងផ្នែកលក់ 078 333 748 l 016 333 785៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia