តម្លៃនៅខ្មែរ! នេះជាម៉ូឌែលឡានថ្មីរបស់ Ford ម៉ាស៊ីនស្ទុះខ្លាំង ស៊ីប្រេងតិច កៅអី៣ជួរ ខណៈតម្លៃកប់ខ្លាំង
THATSORNA NOVAPRIL 12 20247.2 K views

ជាដំណឹងដ៏រីករាយសម្រាប់ប្រិយដែលតែងតែគាំទ្ររថយន្តអាមេរិកចេញពីក្រុមហ៊ុន Ford និងបងប្អូនដែលមានសមាជិកគ្រួសារច្រើន ចង់បានរថយន្តធំទូលាយ ប្រភេទ SUV អាចជិះបានច្រើននាក់ ហើយអាចជួយសន្សំថវិការថែមទៀតនោះ ត្រូវហើយ ខណៈពេលនេះក្រុមហ៊ុនលក់រថយន្ត Ford ប្រចាំស្រុកខ្មែរប្រកាសបញ្ចេញរថយន្តម៉ូឌែលថ្មី ស៊េរីឆ្នាំ២០២៤ គឺ Ford Everest ជាមួយតម្លៃអេម។

យោងតាមការចុះផ្សាយលើផេកផ្លូវការ Ford Cambodia​ កន្លងទៅបានឱ្យដឹងថា Ford Everest 2024 បានដាក់លក់នៅខ្មែរហើយ ជាប្រភេទរថយន្ត SUV  មាន៧ កៅអីធំទូលាយ ប្រកបដោយផាសុកភាព សុវត្ថិភាព និងមានបច្ចេកវិទ្យាទំនើប សក្តិសមឥតខ្ចោះ ប្រើប្រាស់ជាលក្ខណៈគ្រួសារក៏បាន ចង់សាកថ្មជិវិតក៏បាន។

២

រថយន្ត Ford Everest ស៊េរីឆ្នាំ ២០២៤ បំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃជាច្រើន ដើម្បីបង្កនូវភាពងាយស្រួលដល់អតិថិជនដូចជា កុងទ័រឌីជីថល ១២.៤អ៊ីញដែលផ្តល់ទិន្នន័យផ្សេងៗរួមទាំងជម្រើស Mode ទៅតាមស្ថានភាពផ្លូវចំនួន ៦ រួមមាន Normal, Eco, Tow/Hual, Slippery, Mud/Ruts, និង Sand, អេក្រង់ Multi-Touchscreen 12អ៊ីញ ដែលភ្ជាប់ជាមួយបច្ចេកវិទ្យា SYNC4A ជំនាន់ថ្មី ដែលអាចភ្ជាប់ជាមួយនឹង Apple Carplay និង Android Auto តាមរយៈ Wireless និងកាមេរ៉ា 360o រួមជាមួយប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែផងដែរ។

៣

ពិសេសជាងនេះទៅទៀត រថយន្តមួយម៉ូឌែលនេះបាន ផ្តល់នូវប្រព័ន្ធសុវត្ថិភាពទំនើបៗចុងក្រោយ ដើម្បីសម្រួលដល់ការបើកបររបស់អតិថិជន ដូចជាប្រព័ន្ធចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូត និងបែងចែកពន្លឺដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថា្នក់ ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ក្រោយពេលមានការប៉ះទង្គិច និងប្រព័ន្ធឆ្លាតវៃជាច្រើនទៀត ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។​

៤

គួរជម្រាបផងដែរថា Ford Everest ស៊េរីឆ្នាំ 2024 មានជម្រើសពណ៌សរុបទាំងអស់ចំនួន ៦ពណ៌ ដើម្បីជាជម្រើសដល់អតិថិជន រួមមានពណ៌សូកូឡា ពណ៌ទឹកក្រូច ពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌ទឹកប្រាក់ និងពណ៌ស ខណៈតម្លៃត្រឹម ៧៥,៩០០ដុល្លារតែប៉ុណ្ណោះ៕​

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia