ជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលតែងតែគាំទ្រនៅរថយន្តរបស់អាមេរិក ជាពិសេសបងប្អូនដែលកំពុងស្វែងរករថយន្តណាដែលមានមាឌធំ រាងកាច ហើយស្អាត ខណៈពេលនេះត្រូវប៉ាន់តែម្តង រថយន្ត Ford អាមេរិកបានបង្ហាញម៉ូដែលថ្មី គឺ Ford Edge L ស៊េរីឆ្នាំ២០២៦ ខណៈរូបរាងក៏អេម សង្ហាខ្លាំង អាចប្រើប្រាស់សាំងក៏បាន និងអគ្គិសនីក៏បាន។
ជាក់ស្តែង នៅមុននេះបន្តិចបើយោងតាមការចុះផ្សាយលើផេកផ្លូវការរបស់ Ford Cambodia បានឱ្យដឹងថា ស្វាគមន៍សមាជិកថ្មីនៃគ្រួសារ Ford គឺ Ford Edge L ២០២៦ ដែលជារថយន្ត SUV Hybrid 7 កៅអី ដ៏ទំនើប ពោរពេញដោយឧត្តមភាពប្រណិតភាព និងផាសុកភាព ដែលនឹងមានវត្តមាននៅទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះ ហើយបើនិយាយអំពីតម្លៃវិញគឺលក់ក្នុងតម្លៃ ៨២,៩០០ដុល្លារ តែបើកក់ឥលូវនេះនឹងទទួលបានតម្លៃពិសេសគឺត្រឹមតែ ៧៩,៩០០ដុល្លារប៉ុណ្ណោះ។

អ្វីដែលកាន់តែពិសេសនោះ នៅពេលដែលបងប្អូនចាក់មួយពេញគឺអាចជិះបានរហូតដល់ទៅ ១ពាន់១រយគីឡូ។ ដូច្នេះសម្រាប់លោកអ្នកដែលចង់បានរថយន្ដ Ford Edge L ២០២៦ ខាងលើ អាចធ្វើការកក់ដោយផ្ទាល់ជាមួយក្រុមហ៊ុន Ford ផ្នែកលក់រថយន្ត។ ព័ត៌មានលម្អិតសូមទំនាក់ទនងទៅកាន់លេខទូរស័ព្ទ៖ 077 45 8000 | 015 45 8000 ៕




