ពេញចិត្តមួយណា? ក្រុមហ៊ុន Ford បើកទទួលកម្មង់រថយន្តផលិតនៅខ្មែរស៊េរីឆ្នាំ២០២៦ ចំនួន ៥ម៉ូដែល ខណៈនេះជាតម្លៃលក់
ធី ស្រីល័ក្ខOCTOBER 9 20254.7 K views

នៅសល់រយៈពេលប្រមាណជាង ២ ខែទៀតប៉ុណ្ណោះ ឆ្នាំថ្មី២០២៦ នឹងឈានចូលមកដល់ហើយ។ តើបងប្អូនណាខ្លះដែលបានខំសន្សំលុយទុកទិញរថយន្តជិះនៅពេលឆ្នាំថ្មីចូលមកដល់ខាងមុខនេះត្រៀមលុយឱ្យហើយទៅ ព្រោះក្រុមហ៊ុនផលិតរថយន្តល្បីៗជាច្រើននៅជុំវិញពិភពលោកបានចាប់ផ្តើមបញ្ចេញនូវរថយន្តស៊េរីថ្មីរបស់ខ្លួនដើម្បីបំពេញតម្រូវការទីផ្សារដល់អតិថិជនដែលកំពុងតែទន្ទឹងរង់ចាំហើយ។

 

ជាមួយគ្នានោះដែរ ក្រុមហ៊ុន Ford ដែលជាយីហោរថយន្តដ៏ល្បីល្បាញខ្លាំងមួយរបស់អាមេរិក ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅជុំវិញពិភពលោក នាពេលនេះបានប្រកាសទទួលកម្មង់រថយន្តចំនួន ៥ម៉ូដែលរបស់ខ្លួនដែលកំពុងដំឡើងក្នុងរោងចក្រនៅខ្មែរផងដែរ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន Ford Cambodia បានឱ្យដឹងថា ពេលនេះក្រុមហ៊ុនបើកកម្មង់រថយន្តដំឡើងនៅខ្មែរស៊េរីឆ្នាំ២០២៦ ហើយ ដោយមានម៉ូដែលដូចជាFORD Ranger XL, FORD Ranger XLT, FORD Ranger WILDTRAK, FORD Everest TITANIUM, FORD Everest SPORT

26

ចំពោះតម្លៃវិញសម្រាប់រថយន្ត FORD Ranger XL ឆ្នាំ២០២៦ លក់ក្នុងតម្លៃ (៣៧ ៩០០ដុល្លារ), រថយន្ដ FORD Ranger XLT តម្លៃ (៤៤ ៩០០ ដុល្លារ), FORD Ranger WILDTRAK តម្លៃ (៥៣ ៩០០ ដុល្លារ), FORD Everest TITANIUM តម្លៃ (៦៩ ៩០០ដុល្លារ), រថយន្ដ FORD Everest SPORT តម្លៃ (៥៩ ៩០០ ដុល្លារ)

29

ដោយឡែក សម្រាប់លោកអ្នកដែលចង់បានរថយន្តដ៏ល្បីរបស់សហរដ្ឋអាមេរិកខាងលើយកមកប្រើប្រាស់អាច ធ្វើការទាក់ទងសាកសួរព័ត៍មានលម្អិតពីក្រុមហ៊ុនបានតាមរយៈលេខទូរស័ព្ទ៖ 078 333 748 l 016 333 785 ឬអាចឆាតទៅកាន់ផេកផ្លូវការរ Ford Cambodia ។

 

គួរបញ្ជាក់ថា រោងចក្រផលិតរថយន្ត FORD គឺមានទីតាំងស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រោងចក្រផលិតរថយន្តនេះត្រូវបានដំណើរការដំបូងក្នុងឆ្នាំ ២០២២ នៅលើផ្ទៃដីសរុប ប្រមាណជាង ៥ ហិកតា ជាមួយនឹងទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់កម្រិត Complete Knock-Down (CKD) ដោយស្ថិតនៅក្រោមការវិនិយោគរួមគ្នា ជាមួយក្រុម RMA (Cambodia) ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia