ត្រៀមលុយ! ស្ងាត់ៗ Ford បញ្ចេញតម្លៃថ្មីលើរថយន្ត ២ម៉ូដែលនេះដែលកំពុងដំឡើងនៅខ្មែរ ខណៈចុះថ្លៃខ្ទង់ពាន់ដុល្លារ
ធី ស្រីល័ក្ខJULY 5 20262.2 K views

នាពេលបច្ចុប្បន្ននេះរថយន្ត Ford គឺជាយីហោដ៏ល្បីបំផុតរបស់សហរដ្ឋអាមេរិកបាននិងកំពុងដំណើរការផលិតនៅក្នុងប្រទេសកម្ពុជាហើយ នៅក្នុងរោងចក្ររបស់ខ្លួននាខេត្តពោធិ៍សាត់។ អ្វីដែលកាន់តែពិសេសនោះ នាពេលនេះក្រុមហ៊ុន Ford ក៏បានបញ្ចេញតម្លៃថ្មីលើម៉ូដែលរថយន្ត ២ម៉ូដែល ដែលកំពុងតែតំឡើងនៅខ្មែរដូច្នេះសម្រាប់បងប្អូនដែលទិញឡានអាមេរិកជិះត្រៀមលុយឱ្យហើយទៅ។

 

ជាក់សែ្តង បើតាមការឱ្យដឹងលើផេកផ្លូវការរបស់ Ford Cambodia បានឱ្យដឹងថា ដើម្បីអបអរសាទរទៅដល់ការផលិតក្នុងស្រុកពេលនេះរថយន្ត Ford Ranger Wildtrak 2026 ស៊េរីថ្មីគឺសល់តម្លៃត្រឹមតែ ៥៣,៩០០ ដុល្លារប៉ុណ្ណោះ។ ដែលរថយន្តមួយម៉ូដែលនេះ គឺមានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ថ្មី កម្លាំងខ្លាំង បច្ចេកវិទ្យាទំនើបលើសគេ រួមជាមួយប្រអប់លេខ 10 វគ្គអូតូ ផ្តល់នូវសមត្ថភាពបើកបរខ្ពស់ ស្ងាត់ សន្សំសំចៃ ងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ធន់រឹងមាំ និងបត់បែនគ្រប់កាលៈទេសៈ គ្រប់ស្ថានភាពផ្លូវ។

27

ជាមួយគ្នានោះដែរ ចំពោះរថយន្តមួយម៉ូដែលទៀតនោះគឺ Ford Ranger XL 2026 តម្លៃត្រឹមតែ ៣៨,៩០០ ដុល្លារប៉ុណ្ណោះ។ មានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 2.0L Turbo ជំនាន់ថ្មី និងប្រអប់លេខ 10 វគ្គអូតូ ផ្តល់នូវកម្លាំងខ្លាំង ស្ងាត់ សន្សំសំចៃខ្ពស់ និងប្រព័ន្ធជើងក្រោម ហាប់ណែន រឹងមាំ និងមានសមត្ថភាពខ្ពស់ ដែលអាចប្រើប្រាស់បានគ្រប់តម្រូវការរបស់អតិថិជន។

28

គួរបញ្ជាក់ផងដែរ​ថា រោងចក្រផលិតរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ត្រូវបានដំណើរការដំបូងក្នុងឆ្នាំ ២០២២ នៅលើ​ផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ជាមួយនឹងទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់កម្រិត Complete Knock-Down (CKD) សម្រាប់ដំណាក់កាលនេះ គឺជាដំណាក់កាលទី១ នៃសង្វាក់​ផលិតកម្ម​ ដែលជាដំណាក់កាលស្ថិតក្នុងការដំឡើង ដោយនៅមានកម្រិតនៅក្នុងសង្វាក់ផលិតកម្ម ដែលត្រូវយកគ្រឿង​បង្គុំស្រាប់មកដំឡើង ដើម្បីសម្រេចចេញជារថយន្តមួយ ។ សម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 078 333 748 l 016 333 785 ៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia