រាជធានីភ្នំពេញ៖ សាលាហ៊្វូតព្រីនអន្តរជាតិមានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសបើកទទួលចុះឈ្មោះសិស្សថ្មីសម្រាប់ ឆ្នាំសិក្សា ២០២៦–២០២៧ ដោយស្វាគមន៍អាណាព្យាបាល និងសិស្សានុសិស្ស ឱ្យចូលរួមជាមួយសហគមន៍សិក្សាដែលផ្តល់ជូននូវការអប់រំ ប្រកបដោយគុណភាពស្ដង់ដារអន្តរជាតិ ក្នុងបរិយាកាសសិក្សាប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព និងជំរុញឱ្យកុមារអភិវឌ្ឍសក្តានុពលបានយ៉ាងពេញលេញ។
ដើម្បីអបអរសាទរការចាប់ផ្តើមឆ្នាំសិក្សាថ្មីនេះ សាលាផ្តល់ជូនការបញ្ចុះតម្លៃសិក្សា រហូតដល់ ២៥% សម្រាប់សិស្សថ្មីដែលចុះឈ្មោះចូលរៀនចាប់ពីថ្នាក់មុនមត្តេយ្យសិក្សា (Nursery) រហូតដល់ ថ្នាក់មត្តេយ្យសិក្សាកម្រិតទាប (Pre-K1) ដោយផ្តល់ឱកាសឱ្យអាណាព្យាបាលគ្រប់រូបកាន់តែងាយស្រួល ក្នុងការជ្រើសរើសបរិយាកាសនៃការអប់រំអន្តរជាតិប្រកបដោយគុណភាពសម្រាប់អនាគតបុត្រធីតារបស់ខ្លួន។

សាលាហ៊្វូតព្រីនអន្តរជាតិផ្តល់ជូនកម្មវិធីសិក្សាដែលទទួលស្គាល់ជាអន្តរជាតិ និងរៀបចំឡើងដើម្បីកសាងមូលដ្ឋានចំណេះដឹងដ៏រឹងមាំសម្រាប់កុមារ និងត្រៀមរៀបចំពួកគេសម្រាប់ភាពជោគជ័យនាពេលអនាគត។ សាលាប្រើប្រាស់កម្មវិធីសិក្សាកុមារតូចអន្តរជាតិ International Early Years Curriculum (IEYC) សម្រាប់កុមារតូច និង កម្មវិធីសិក្សាអន្ដរជាតិខេមប្រ៊ីជ Cambridge International ចាប់ពីថ្នាក់បឋមសិក្សារហូតដល់មធ្យមសិក្សា រួមទាំងការប្រឡងសញ្ញាបត្រ Cambridge International IGCSE, AS & A Levels ។ ទន្ទឹមនឹងនេះ សិស្សានុសិស្សមានជម្រើសសិក្សាតាម កម្មវិធីសិក្សាថ្នាក់ជាតិតាមក្រសួងអប់រំផងដែរ ដើម្បីអភិវឌ្ឍទាំងចំណេះដឹងអន្តរជាតិ ទន្ទឹមនឹងការផ្សារភ្ជាប់ការយល់ដឹងអំពីអត្តសញ្ញាណជាតិ វប្បធម៌ និងប្រពៃណីខ្មែរ។
ការប្តេជ្ញាចិត្តរបស់សាលាចំពោះគុណភាពអប់រំត្រូវបានបញ្ជាក់តាមរយៈការទទួលស្គាល់ពីសមាគមន៍ Western Association of Schools and Colleges (WASC) ដែលជាស្ថាប័នវាយតម្លៃគុណភាពអប់រំដ៏មានកេរ្តិ៍ឈ្មោះលើពិភពលោក។ ការទទួលស្គាល់នេះបង្ហាញថា សាលាបានបំពេញតាមស្តង់ដារអន្តរជាតិខ្ពស់ផ្នែកគុណភាពអប់រំ ការគ្រប់គ្រង និងការអភិវឌ្ឍជាបន្តបន្ទាប់។ ជាមួយគ្នានេះដែរ ក្នុងនាមជា Cambridge International School សាលាហ៊្វូតព្រីនអន្តរជាតិ ផ្តល់ឱ្យសិស្សនូវគុណវុឌ្ឍិដែលត្រូវបានទទួលស្គាល់ជាសកល និងជួយបើកឱកាសយ៉ាងទូលំទូលាយសម្រាប់សិស្សក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក។
ក្រៅពីការផ្តោតលើសមិទ្ធផលសិក្សា សាលាហ៊្វូតព្រីនអន្តរជាតិក៏ផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍសិស្សឱ្យក្លាយជាបុគ្គលដែលមានទំនុកចិត្ត មានមេត្តាធម៌ និងមានទំនួលខុសត្រូវចំពោះសង្គម។ ដោយឈរលើទស្សនវិជ្ជា "Nurturing Minds, Caring Environment, Play. Learn. Grow." សាលាបានបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព ការយកចិត្តទុកដាក់ និងតាមបែបបរិយាបន្ន ដែលលើកទឹកចិត្តឱ្យកុមារគ្រប់រូបអភិវឌ្ឍសមត្ថភាពរបស់ខ្លួនទាំងផ្នែកបញ្ញា សង្គម និងស្មារតី។
ក្នុងឱកាសបើកទទួលសិស្សថ្មីនេះ សាលាផ្តល់ជូន ការបញ្ចុះថ្លៃសិក្សា ១៥% សម្រាប់សិស្សថ្មីដែលចុះឈ្មោះចូលរៀនថ្នាក់មុនមត្តេយ្យសិក្សា (Nursery) រហូតដល់ថ្នាក់មត្តេយ្យសិក្សាកម្រិតទាប Pre-K1។ បន្ថែមពីនេះ អាណាព្យាបាលដែលបង់ថ្លៃសិក្សាពេញមួយឆ្នាំមុនថ្ងៃចាប់ផ្តើមឆ្នាំសិក្សា នឹងទទួលបាន ការបញ្ចុះតម្លៃបន្ថែម ១០% ដែលធ្វើឱ្យការបញ្ចុះតម្លៃសរុបមានរហូតដល់ ២៥%។
សាលាហ៊្វូតព្រីនអន្តរជាតិសូមអញ្ជើញអាណាព្យាបាល និងក្រុមគ្រួសារទាំងអស់មកទស្សនាបរិវេណសាលាទាំងពីរសាខា និងជួបពិភាក្សាជាមួយក្រុមការងារផ្នែកទទួលសិស្ស ស្វែងយល់ពីកម្មវិធីសិក្សា និងសម្ភារបរិក្ខាររបស់សាលា ព្រមទាំងស្វែងយល់ពីមូលហេតុដែលធ្វើឱ្យសាលាហ៊្វូតព្រីនអន្តរជាតិ ជាជម្រើសដ៏ល្អក្នុងការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ការចាប់ផ្តើមដំណើរសិក្សាបុត្រធីតារបស់លោកអ្នក។
សម្រាប់ព័ត៌មានបន្ថែមអំពីការចុះឈ្មោះចូលរៀន
ទូរសព្ទ/តេឡេក្រាម៖ 087 78 85 63
អ៊ីមែល៖ admission@footprintsschool.edu.kh
Footprints International School Opens Enrolment for the 2026–2027 Academic Year with Exclusive Savings of Up to 25%
Phnom Penh, Cambodia – Footprints International School is pleased to announce that enrolment is now open for the 2026–2027 Academic Year, welcoming new families to experience a high-quality international education in a nurturing and inspiring learning environment. To celebrate the new school year, the school is offering up to 25% off tuition fees for new students enrolling in Nursery to Pre-K1.
At Footprints International School, students benefit from internationally recognised programmes that prepare them for lifelong success. The school delivers the International Early Years Curriculum (IEYC) for Early Childhood, and the Cambridge International Curriculum from Primary through to Secondary, including Cambridge International IGCSE, AS & A Levels . Students also study the Cambodian National Programme, ensuring they develop both global competencies and a strong connection to their national identity.
The school's commitment to excellence is reinforced through its accreditation by the Western Association of Schools and Colleges (WASC), an internationally respected accrediting body that recognises schools meeting high standards of educational quality, governance, and continuous improvement. As a Cambridge International School, Footprints provides students with globally recognised qualifications that open pathways to leading universities worldwide.
Beyond academics, Footprints International School is dedicated to developing confident, compassionate, and responsible learners through a safe, caring, and inclusive environment. Guided by its philosophy of "Nurturing Minds, Caring Environment, Play. Learn. Grow.", the school encourages every child to reach their full potential academically, socially, and emotionally.
As part of the New Student Enrolment Special Offer, families can enjoy a 15% tuition fee discount for all new Nursery to Pre-K1 students, plus an additional 10% discount when full annual tuition is paid before the start of the school year, providing a total saving of up to 25%.
Parents are warmly invited to visit either Footprints International School campus, meet the admissions team, and discover why Footprints is the best start for a brighter future.
For Admissions Enquiries
Phone/Telegram: 087 78 85 63
Email: admission@footprintsschool.edu.kh


