កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ សាលា FootprintsInternational School ដែលជាសាលាអន្តរជាតិដ៏ល្បីឈ្មោះមួយនៅរាជធានីភ្នំពេញបានរៀបចំព្រឹត្តិការណ៍ដ៏អធឹកអធមមួយជូនចំពោះសិស្សានុសិស្សថ្នាក់ទី១២ ដែលបានរៀបចំពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦ ខណៈកម្មវិធីមួយនេះមានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំរបស់ សាលារៀនហ្វ៊ូតព្រីនអន្តរជាតិ មាតាបិតា អាណាព្យាបាល ក៏ដូចជាសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។

ចំពោះពិធីប្រគល់សញ្ញាបត្រដែលបានប្រារព្ធឡើងយ៉ាងអធឹកអធមនេះ មិនត្រឹមតែជាការអបអរសាទរចំពោះភាពជោគជ័យផ្នែកការសិក្សារបស់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពមួយដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់សាលា Footprints International School ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព និងស្តង់ដារអន្តរជាតិ។

នៅក្នុងឱកាសដ៏វិសេសវិសាលនោះ លោក Andre Struve ដែលជានាយកគ្រប់គ្រងសាលា
សាលាហ៊្វូតព្រីនអន្ដរជាតិ បានថ្លែងសុន្ទរកដោយបានសម្តែងនូវមោទនភាពយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែង ក៏ដូចជាភាពស្វិតស្វាញរបស់សិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់ ដែលបានជម្នះរាល់ឧបសគ្គរហូតទទួលបានជោគជ័យនាថ្ងៃនេះ។ ទន្ទឹមនឹងនេះ គណៈគ្រប់គ្រងសាលាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលតែងតែផ្តល់ទំនុកចិត្ត និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសាលា ក្នុងការជ្រោមជ្រែងបុត្រធីតារបស់ពួកគេឱ្យដើរលើវិថីអប់រំដ៏ត្រឹមត្រូវ។

បរិយាកាសនៅក្នុងកម្មវិធីទាំងមូលត្រូវបានគ្របដណ្តប់ទៅដោយភាពរំភើប រីករាយ និងក្តីរំជួលចិត្តជាពន់ពេក ជាពិសេសនៅពេលដែលឈ្មោះសិស្សម្នាក់ៗត្រូវបានប្រកាសឡើងដើម្បីទទួលសញ្ញាបត្រផ្ទាល់ពីគណៈអធិបតី។ ទឹកមុខញញឹមស្រស់ស្រាយ លាយឡំនឹងទឹកភ្នែកនៃក្តីរំភើបរបស់អាណាព្យាបាល នៅពេលបានឃើញកូនៗឈរនៅលើឆាកក្នុងឈុតអាវនិស្សិត បានធ្វើឱ្យកម្មវិធីទាំងមូលកាន់តែមានអត្ថន័យ និងចងចាំមិនភ្លេច។

ជាពិសេស នៅក្នុងឱកាសដ៏មានអត្ថន័យនោះ តំណាងសិស្សឆ្នើមម្នាក់ប្រចាំសាលា Footprints International School ក៏បានឡើងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកគ្រូ-អ្នកគ្រូ មាតាបិតាដែលតែងតែនៅក្បែរ ផ្តល់កម្លាំងចិត្ត និងជាខ្នងបង្អែកដ៏រឹងមាំក្នុងគ្រប់ជំហាននៃការលូតលាស់។ ការលះបង់ និងការស្រឡាញ់ដោយគ្មានលក្ខខណ្ឌពីសំណាក់ក្រុមគ្រួសារ និងលោកគ្រូ-អ្នកគ្រូ គឺជាចំណុចដ៏សំខាន់បំផុតដែលជួយរុញច្រានឱ្យសិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់អាចឈរនៅលើវេទិកាដ៏មានកិត្តិយសនេះបំផុត។ជាចុងក្រោយ ប្អូនស្រីក៏បានផ្ញើសារលើកទឹកចិត្តយ៉ាងមានឥទ្ធិពលទៅកាន់មិត្តរួមថ្នាក់ទាំងអស់ឱ្យចេះក្តោបក្តាប់ និងប្រើប្រាស់ឱកាសដ៏មានតម្លៃនាពេលនេះ ដើម្បីបន្តស្វែងរកឱកាសថ្មីៗ បង្កើតភាពជោគជ័យបន្ថែមទៀតសម្រាប់ខ្លួនឯង និងនាំមកនូវមោទនភាពជូនចំពោះក្រុមគ្រួសារ ក៏ដូចជាសាលារៀនហ្វ៊ូតព្រីនអន្តរជាតិទាំងមូល ទៅក្នុងទំព័រជីវិតថ្មីនៅសកលវិទ្យាល័យផងដែរ។

គួរបញ្ជាក់ផងដែរថា សាលា Footprints International School តែងតែឈរជើងជាគ្រឹះស្ថានអប់រំឈានមុខគេមួយ ដែលមិនត្រឹមតែផ្តោតលើចំណេះដឹងទូទៅតាមកម្មវិធីសិក្សាជាតិ និងអន្តរជាតិ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលសិស្សានុសិស្សឱ្យមានជំនាញទន់ គំនិតច្នៃប្រឌិត និងសីលធម៌រស់នៅល្អ ដើម្បីក្លាយជាពលរដ្ឋល្អ និងជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់អភិវឌ្ឍសង្គមជាតិទៅថ្ងៃអនាគត។

សាលា Footprints International School មាន២ទីតាំងដោយទីតាំង១ស្ថិតនៅ TTP campus, No. 84, St. 135, Toul Tom Poung, Phnom Penh, Cambodia Tel: 087 788 563/ 069 222 084 សាខាទី២ស្ថិតនៅ TK campus, No. 16-18, Street 570, Toul Kork, Phnom Penh, Cambodia Tel: 087 788 563 / 015 620 768៕




