

ក្រុមហ៊ុន foodpanda ដែលជាកម្មវិធីឈានមុខគេក្នុងការដឹកជញ្ជូនអាហារ និងទំនិញនៅកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦ នៃប្រតិបត្តិការរបស់ខ្លួន ប្រកបដោយភាពជោគជ័យ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុនបានរៀបចំកម្មវិធីថ្លែងអំណរគុណ យ៉ាងពិសេស ដើម្បីផ្តល់កិត្តិយសដល់ដៃគូសហការ និងភ្នាក់ងារដឹកជញ្ជូនដែលជាកម្លាំងចលករយ៉ាង សំខាន់ក្នុងការជំរុញឱ្យក្រុមហ៊ុនសម្រេចបាននូវសមិទ្ធផលធំធេងក្នុងរយៈពេល ៦ឆ្នាំកន្លងមកនេះ។


ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ត្រូវបានបែងចែកជាពីរវគ្គធំៗ៖
១. កម្មវិធីថ្លែងអំណរគុណដល់ដៃគូម្ចាស់អាជីវកម្ម (Vendor Event): រៀបចំឡើងនៅ The Bale Phnom Penh កាលពីថ្ងៃទី២៧ ខែកុម្ភៈ។
២. កម្មវិធីជួបជុំភ្នាក់ងារដឹកជញ្ជូន (Rider Appreciation): រៀបចំឡើងនៅសួន Coconut Park កោះពេជ្រ កាលពីថ្ងៃទី៣ ខែមីនា។
កម្មវិធីនេះមិនត្រឹមតែជាការជួបជុំគ្នាប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាសម្រាប់សម្តែងនូវការអរគុណយ៉ាង ជ្រាលជ្រៅចំពោះផ្នែកដ៍សំខាន់ នៃប្រតិបត្តិការរបស់ foodpanda។ ក្នុងរាត្រីនោះ ក្រុមហ៊ុនបានប្រគល់ ពានរង្វាន់កិត្តិយសជូនដល់ដៃគូសហការដែលមានប្រតិបត្តិការល្អឥតខ្ចោះ និងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុង ការផ្តល់សេវាកម្មជូនអតិថិជន។ ទន្ទឹមនឹងនោះ ភ្នាក់ងារដឹកជញ្ជូនគំរូក៏ទទួលបានការលើកទឹកចិត្ត តាមរយៈពានរង្វាន់សម្រាប់ភាពជឿជាក់ និងការលះបង់ក្នុងការដឹកជញ្ខូនអាហារ និងអតិថិជនរាប់លាននាក់ ជារៀងរាល់ថ្ងៃ។
លោកស្រី អង់ហ្សេលិក តាន់ (Angelique Tan) អ្នកគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន foodpanda កម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖
“ពិធីអបអរសាទរនេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីជំនឿចិត្តស្នូលរបស់យើងគឺ «ការឆ្ពោះទៅមុខរួមគ្នា»។ បើគ្មានការគាំទ្រ និងភាពស្មោះត្រង់ពីសំណាក់ដៃគូម្ចាស់អាជីវកម្មនិងភ្នាក់ងារដឹកជញ្ជូនទេ យើងមិនអាចផ្តល់សេវាកម្មដ៏ល្អបំផុតជូនអតិថិជនបានឡើយ។ ពួកគាត់គឺជាបេះដូងនៃប្រតិបត្តិការរបស់យើង ហើយយើងពិតជាមានមោទនភាពចំពោះភាពជាដៃគូដ៏រឹងមាំក្នុងរយៈពេល ៦ឆ្នាំនេះ។”



ក្រៅពីពិធីប្រគល់ពានរង្វាន់ កម្មវិធីក៏មានការចាប់រង្វាន់ផ្សងសំណាង និងការផ្តល់កាដូអនុស្សាវរីយ៍ជាច្រើន ដែលបង្កើតបាននូវបរិយាកាសស្និទ្ធស្នាល និងមនោសញ្ចេតនាយ៉ាងកក់ក្តៅ។ ជាពិសេស ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមឧបត្ថម្ភ និងគាំទ្រពីដៃគូម្ចាស់អាជីវកម្មរបស់យើងគឺ៖ ក្រុមហ៊ុន Cambrew ផ្តល់ការឧបត្ថម្ភភេសជ្ជៈដ៏ស្រស់ស្រាយពេញមួយកម្មវិធី។
ការប្រារព្ធខួបទី៦ នេះ បានសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ foodpanda កម្ពុជា ក្នុងការកសាង ប្រព័ន្ធអាជីវកម្មដ៏រឹងមាំ និងប្រកបដោយនិរន្តរភាព ដើម្បីបន្តបម្រើសេវាកម្ម ជូនប្រជាជនកម្ពុជាឱ្យកាន់តែ ប្រសើរឡើង។
អំពីក្រុមហ៊ុន foodpanda
foodpanda គឺជាកម្មវិធីដឹកជញ្ជូនឈានមុខគេក្នុងតំបន់អាស៊ី ដែលផ្តល់សេវាកម្មដឹកជញ្ជូនអាហារ គ្រឿងទេស និងទំនិញប្រើប្រាស់ប្រកបដោយភាពរហ័សទាន់ចិត្ត។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប foodpanda កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យពាណិជ្ជកម្មតាមបែបឌីជីថល (Quick-commerce) ក្នុង ១០ ទីផ្សារជុំវិញអាស៊ី។ បច្ចុប្បន្ន foodpanda គឺជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Delivery Hero ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកក្នុងឧស្សាហកម្ម ដឹកជញ្ជូនអាហារ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.foodpanda.com.kh


