កម្ពុជាក្លាយជាប្រទេសដំបូងគេក្រៅពីប្រទេសចិនដែលទទួលបានបច្ចេកវិទ្យា FLASH Charge៖ BYD បើកដំណើរការស្ថានីយ FLASH Charge 6A នៅភ្នំពេញ និងគ្រោងបញ្ចប់ការសាងសង់ 18 ស្ថានីយនៅចុងឆ្នាំនេះ

រាជធានីភ្នំពេញ ព្រឹកថ្ងៃទី 6 ខែវិច្ឆិកា ឆ្នាំ 2026៖ ស្ថានីយ FLASH Charge អាជីវកម្មដំបូងបង្អស់របស់ BYD នៅកម្ពុជា (ស្ថានីយ FLASH Charge ផ្លូវជាតិលេខ 6A ខណ្ឌជ្រោយចង្វារ ហៅកាត់ថា "ស្ថានីយ FLASH Charge 6A") បានប្រារព្ធពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញ។ តំណាងមកពីក្រសួងរ៉ែ និងថាមពល (MME) អាជ្ញាធរអគ្គិសនីកម្ពុជា (EAC) អគ្គិសនីកម្ពុជា (EDC) ព្រមទាំងដៃគូសហការ UnifyCharge បានអញ្ជើញចូលរួមជាកិត្តិយស និងកាត់ខ្សែបូជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន BYD ប្រចាំកម្ពុជា និងក្រុមហ៊ុន Harmony Icar ដែលជាតំណាងចែកចាយផ្តាច់មុខ។ នៅក្នុងឱកាសនោះ ក៏មានការធ្វើតេស្តសាកថ្ម FLASH Charge ជាក់ស្តែងលើរថយន្ត SEALION 6 EV FLASH Charge Edition ដែលបង្ហាញពីសមត្ថភាព “5 នាទីជិះបាន 9 នាទីពេញលេញ (Ready in 5 Full in 9)”ឆ្លុះបញ្ចាំងពីជំហានដ៏សំខាន់មួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលយានយន្តអគ្គិសនីនៅកម្ពុជា។

 

2026 11 07 12.52.24

ការចូលរួមរបស់មន្ត្រីក្រសួង និង ស្ថាប័នពាក់ព័ន្ធ៖ ពីគោលនយោបាយឆ្ពោះដល់ការអនុវត្តបច្ចេកវិទ្យា FLASH Charge ជាក់ស្តែងពិធីសម្ពោធបានប្រព្រឹត្តទៅនៅវេលាម៉ោងប្រមាណ 9 ព្រឹក នៅទីតាំងស្ថានីយ 6A ផ្ទាល់។ គណៈអធិបតីចំនួន 6 រូប បានចូលរួមកាត់ខ្សែបូសម្ពោធស្ថានីយ FLASH Charge 6A ដែលជាសញ្ញាសម្គាល់ថាបណ្តាញស្ថានីយ FLASH Charge របស់ BYD នៅកម្ពុជា បានឈានចេញពីដំណាក់កាលផែនការ មកជាប្រតិបត្តិការជាក់ស្តែង។

 

ក្នុងពិធីនោះ រថយន្ត SEALION 6 EV FLASH Charge Edition មួយគ្រឿង បានបើកចេញពីបន្ទប់តាំងបង្ហាញចូលទៅកាន់កន្លែងសាកថ្ម ដោយអេក្រង់ធំបានបង្ហាញភាគរយថាមពលថ្ម និងចម្ងាយដែលអាចធ្វើដំណើរបានក្នុងពេលជាក់ស្តែង។ ក្រោមការរាប់ថយក្រោយរបស់អ្នកចូលរួមទាំងអស់ រថយន្តបានចំណាយពេលត្រឹមតែ 9 នាទីប៉ុណ្ណោះក្នុងការសាកថ្មពី 10% ដល់ 97% ដែលបង្ហាញយ៉ាងច្បាស់ពីគុណសម្បត្តិនៃបច្ចេកវិទ្យា FLASH Charge របស់ BYD។

2026 11 07 12.52.59

 

ការដាក់ពង្រាយបណ្តាញស្ថានីយ FLASH Charge របស់ BYD នៅកម្ពុជា គឺជាការឆ្លើយតបយ៉ាងសកម្មទៅនឹង «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី 2024-2030» របស់រាជរដ្ឋាភិបាលកម្ពុជា។ គោលនយោបាយនេះមានគោលដៅជំរុញឱ្យការប្រើប្រាស់រថយន្តអគ្គិសនីកើនដល់ 3 ម៉ឺនគ្រឿង និងម៉ូតូអគ្គិសនីកើនដល់ 72 ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ 2030 ព្រមទាំងការអនុវត្តការលើកទឹកចិត្តពន្ធគយសូន្យភាគរយលើរថយន្ដអគ្គិសនីផងដែរ។ គិតត្រឹមខែកញ្ញា ឆ្នាំ 2026 ចំនួនរថយន្តអគ្គិសនីដែលបានចុះបញ្ជីនៅកម្ពុជាបានកើនឡើងដល់ប្រមាណ 18,000 គ្រឿង។ បច្ចុប្បន្ន អតិថិជនភាគច្រើននៅតែមានក្តីបារម្ភលើចម្ងាយនៃការបើកបរ ដូច្នេះការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាកថ្ម គឺជាគន្លឹះចម្បងក្នុងការជំរុញការប្រើប្រាស់រថយន្តអគ្គិសនីឱ្យកាន់តែទូលំទូលាយ។ ការបើកដំណើរការស្ថានីយ FLASH Charge 6A គឺជាសកម្មភាពជាក់ស្តែងរបស់ BYD ក្នុងការប្រើប្រាស់បច្ចេកវិទ្យាសាកថ្មឈានមុខគេលើពិភពលោក ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍បៃតងរបស់កម្ពុជា។

 

2026 11 07 12.53.12

 

សមិទ្ធផលពីជំនួបកម្រិតខ្ពស់៖ កម្ពុជាក្លាយជាប្រទេសដំបូងគេក្រៅពីប្រទេសចិនដែលដាក់ពង្រាយបច្ចេកវិទ្យា FLASH Charge កាលពីខែកញ្ញាកន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលពិភពលោករបស់ BYD នៅទីក្រុងសិនជិន (Shenzhen) និងបានជួបពិភាក្សាការងារជាមួយលោក Wang Chuanfu ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានក្រុមហ៊ុន BYD ដោយភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅទៅលើការកសាងបណ្តាញសាកថ្ម FLASH Charge ទូទាំងប្រទេសកម្ពុជា។ ផ្អែកលើការឯកភាពគ្នាកម្រិតខ្ពស់នេះហើយ ទើបធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេក្រៅពីប្រទេសចិន ដែលបានដាក់ពង្រាយបច្ចេកវិទ្យា FLASH Charge របស់ BYD។

 

2026 11 07 12.53.34 

ស្ថានីយ FLASH Charge ចំនួន 18 នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ និងបន្តពង្រីកបន្ថែមនៅឆ្នាំ 2027-2028 យោងតាមការឱ្យដឹងពី BYD ស្ថានីយ FLASH Charge 6A គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ខណៈដែលស្ថានីយផ្លូវ 60M (ភ្នំពេញ) ស្ថានីយសៀមរាប និងស្ថានីយកោះនរា ក៏នឹងដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះផងដែរ។ តាមផែនការ ស្ថានីយ FLASH Charge ដំណាក់កាលដំបូងចំនួន 18 នឹងបើកដំណើរការមុនដំណាច់ឆ្នាំ 2026 ដោយគ្របដណ្តប់ជាបណ្តើរៗលើទីក្រុងសំខាន់ៗដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ នៅចន្លោះឆ្នាំ 2027 ដល់ 2028 BYD នឹងបន្តពង្រីកបណ្តាញស្ថានីយ FLASH Charge ដោយកំណត់គោលដៅឱ្យស្ថានីយ FLASH Charge មានវត្តមានគ្រប់ទីកន្លែងទូទាំងប្រទេសដូចស្ថានីយប្រេងឥន្ធនៈ សាកថ្មលឿនឆាប់រហ័ស និងលុបបំបាត់ក្តីបារម្ភលើការការសាកថ្មរបស់អតិថិជនទាំងស្រុង។

 

2026 11 07 12.54.17

2026 11 07 12.54.39

ភាពស៊ីសង្វាក់គ្នារវាងរថយន្ត និងទូសាក៖ គាំទ្រដោយ SEALION 6 EV FLASH Charge Edition ស្ថានីយសាក FLASH Charge និងរថយន្ត SEALION 6 EV FLASH Charge Edition សម្រេចបាននូវ «ការស៊ីចង្វាក់គ្នារវាងរថយន្ត និងទូសាក»។ រថយន្តថ្មីនេះបំពាក់ដោយប្រព័ន្ធតង់ស្យុងខ្ពស់ 800V និងអាគុយ Blade ជំនាន់ទីពីរ ដែលផ្តល់ចម្ងាយបើកបររហូតដល់ 710 គីឡូម៉ែត្រ (ស្តង់ដារ CLTC)។ ការសាកថ្មពី 10% ទៅ 70% ចំណាយពេលត្រឹមតែ 5 នាទី និងពី 10% ទៅ 97% ត្រឹមតែ 9 នាទីប៉ុណ្ណោះ ដែលការសាកថ្មម្តងអាចធ្វើដំណើរទៅមកភ្នំពេញ-តាមបណ្តាខេត្តបានយ៉ាងងាយស្រួល។ អាយុកាលរបស់អាគុយក៏ត្រូវបានអភិវឌ្ឍកាន់តែប្រសើរ ដោយការធានាសុខភាពអាគុយ (SOH) នៃ Blade Battery ជំនាន់ទីពីរធៀបនិងជំនាន់ទីមួយកើនពី 60% ដល់ 62.5% ដែលបង្ហាញយ៉ាងច្បាស់ពីភាពធន់មាំនៃបច្ចេកវិទ្យាអាគុយរបស់ BYD។

 

2026 11 07 12.54.53

ការប្តេជ្ញាចិត្តយូរអង្វែងនៅកម្ពុជា៖ ធ្វើមូលដ្ឋានីយកម្មលើការផលិត ការលក់ និងសេវាកម្មទាំងស្រុង ការកសាងបណ្តាញស្ថានីយ FLASH Charge មិនមែនជាសកម្មភាពដាច់ដោយឡែកនោះទេ។ BYD បានវិនិយោគទុនចំនួន 32 លានដុល្លារអាមេរិក ក្នុងការសាងសង់រោងចក្រផលិតនិងដំឡើងរថយន្តដឹកអ្នកដំណើរថាមពលថ្មីដំបូងបង្អស់នៅកម្ពុជា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លើផ្ទៃដីសរុប 12 ហិកតា ជាមួយនឹងសមត្ថភាពផលិត 10,000 គ្រឿងក្នុងមួយឆ្នាំ។ លើសពីនេះ ក្រុមហ៊ុនបានបង្កើតបណ្តាញលក់ចំនួន 10 កន្លែង និងមជ្ឈមណ្ឌលសេវាក្រោយពេលលក់ចំនួន 5 កន្លែងទូទាំងប្រទេស ព្រមទាំងបានបន្ថែមទឹកប្រាក់ 6 លានដុល្លារទៀត ដើម្បីសាងសង់មជ្ឈមណ្ឌលស្តុកគ្រឿងបន្លាស់ផ្ទាល់ខ្លួនទំហំជាង 5,000 ម៉ែត្រការ៉េ ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ 2026 នេះ។

 

2026 11 07 12.55.11

BYD កម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តឆ្លើយតបទៅកាន់ផែនការផ្លាស់ប្តូរបៃតង និងការរៀបចំផែនការអភិវឌ្ឍន៍បញ្ចេញកាបូនតិចរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការប្រើប្រាស់ជម្រើសផលិតផលដែលត្រូវបានសម្របតាមតម្រូវការក្នុងស្រុក បណ្តាញស្ថានីយ FLASH Charge និងសេវាកម្មក្រោយពេលលក់ ដើម្បីជំរុញឧស្សាហកម្មយានយន្តថាមពលថ្មីនៅកម្ពុជាឱ្យបោះជំហានទៅមុខប្រកបដោយចីរភាព៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia