បន្ទាប់ពីចិន ក្រុមហ៊ុន BYD ជ្រើសយកកម្ពុជា ដើម្បីបង្កើតស្ថានីយសាកថ្មល្បឿនលឿននៅខេត្ដ-ក្រុង ៣ នេះ
Bunthoeun KoemSEPTEMBER 22 2026563 views

ដើម្បីសម្រួលដល់ការសាកថ្មឲ្យកាន់តែមានភាពរហ័សជាងមុន ក្រុមហ៊ុន BYD នឹងបង្កើតស្ថានីយសាកថ្មល្បឿនលឿន Flash Charge នៅទីតាំងចំនួន ៣ គឺ៖ រាជធានីភ្នំពេញ ខេត្ដសៀមរាប និងខេត្ដព្រះសីហនុ។ ហើយក្រុមហ៊ុនក៏មានគម្រោងនៅក្នុងការបង្កើតនៅស្ថានីយសាកថ្មីល្បឿនលឿននេះនៅតាមតំបន់ផ្សេងៗទៀតនៅក្នុងពេលខាងមុខផងដែរ។ 

 

តាមការបញ្ជាក់របស់ក្រុមហ៊ុន BYD នៅក្នុងពិធីសម្ពោធជាផ្លូវការនូវរថយន្ដ BYD Sealion 6 EV FLASH Charge Edition កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ បានឲ្យដឹងថា កម្ពុជាគឺជាប្រទេសដំបូងគេបង្អស់ក្រៅពីប្រទេសចិន ដែលបានដាក់ឱ្យប្រើប្រាស់បណ្តាញស្ថានីយសាកថាមពលល្បឿនលឿន Flash Charge របស់ BYD ដោយមានគម្រោងបង្កើតស្ថានីយចំនួន ១៨ កន្លែង នៅរាជធានីភ្នំពេញ សៀមរាប និងព្រះសីហនុ ត្រឹមចុងឆ្នាំនេះ។ 

 

Photo 2026 09 21 17 54 30

 

ស្ថានីយ៍ FLASH Charge ចំនួន ១៨ កន្លែងដំបូងនៅកម្ពុជានេះ គ្រោងនឹងដាក់ឱ្យដំណើរការមុន ចុងឆ្នាំ ២០២៦ ដោយនឹងបន្តគ្របដណ្តប់ ភ្នំពេញ សៀមរាប ព្រះសីហនុ និងទីក្រុងសំខាន់ៗផ្សេងទៀត។ ស្ថានីយ៍ FLASH Charge ចំនួន ១៨ កន្លែង គ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ។ ក្នុងនោះក្រុមហ៊ុន BYD មានផែនការបន្តពង្រីកបណ្តាញនៅចន្លោះឆ្នាំ ២០២៧-២០២៨ ដើម្បីឱ្យស្ថានីយ៍ FLASH Charge កាន់តែមានច្រើន និងគ្របដណ្តប់ទូទាំងប្រទេស ដូចជាស្ថានីយ៍ប្រេងឥន្ធនៈ ដើម្បីឱ្យអ្នកប្រើប្រាស់អាច សាកភ្លាម ហើយបន្តដំណើរភ្លាមៗ និងកាត់បន្ថយការព្រួយបារម្ភអំពីការសាកថ្ម។

 

ទន្ទឹមនឹងគម្រោងបង្កើតស្ថានីយសាកថ្មីល្បឿនលឿននេះ ក្រុមហ៊ុន BYD ក៏ទើបនឹងសម្ពោធរថយន្ដ BYD Sealion 6 EV FLASH Charge Edition ដែលជារថយន្ដសាកថ្មលឿនបំផុត។ ជាក់ស្ដែងសាកថ្មី ៩ នាទី អាចផ្ទុកថាមពលបានរហូតដល់ ៩៧ ភាគរយឯណោះ។ ចំពោះតម្លៃវិញគឺក្រុមហ៊ុនដាក់លក់ត្រឹមតែ ៣២ ៨០០ ដុល្លារប៉ុនណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ក្រុមហ៊ុនតាមរយៈFacebook page BYD Cambodia ឬលេខទូរស័ព្ទ៖ ០១៧ ៥៥៥ ៩២៤៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia