រកស៊ីមិនទៅមុខកុំឆ្ងល់! អ្នករកស៊ីវិស័យម៉ាតហ៊ានតែរំលង ៥ ចំណុចនេះ ចង់មិនចង់ដឹងតែរកស៊ីចាញ់គេហើយ
Sambat SokhlangMARCH 14 20241.2 K views

បច្ចុប្បន្នយើងមើលឃើញថាវិស័យម៉ាតនៅក្នុងប្រទេសកម្ពុជាកំពុងតែមានការរីកដុះដាលច្រើនគួរឱ្យកត់សម្គាល់ មានទាំងយីហោក្នុងស្រុកនិងយីហោក្រៅស្រុក ដែលទាំងនេះធ្វើឱ្យអ្នករកស៊ីវិស័យម៉ាតត្រូវតែពង្រឹងការរកស៊ីរបស់ខ្លួនបន្ថែមទៀត ព្រោះកាលណាម៉ាតបើកកាន់តែច្រើនកម្រិតនៃការប្រកួតប្រជែងក៏កាន់តែខ្លាំងទៅតាមនោះផងដែរ។ ហេតុនេះប្រសិនបើមិនចង់ឱ្យរកស៊ីចាញ់គេទេ អ្នករកស៊ីវិស័យម៉ាតគួរតែមើលទៅលើចំណុចសំខាន់ៗ ៥ នេះ ៖

Room+shots+5 25 23 2

១.កំណត់អតិថិជនគោលដៅអ្នក

រកស៊ីអ្វីក៏ដោយមិនមែនតែវិស័យម៉ាតទេ ត្រូវគិតមុនគេពេលបើកគឺត្រូវកំណត់អតិថិជនត្រូវដឹងថាអ្នកជាអ្នកដែលអតិថិជនគោលដៅរបស់យើង អាយុប៉ុន្មាន ចូលចិត្តញ៉ាំអាហារ ភេសជ្ជៈប្រភេទណាជាដើម ដើម្បីបើកទៅត្រូវតម្រូវការរបស់ភ្ញៀវ។ ឧទាហរណ៍ថា យើងបើកម៉ាតមួយនៅជិតសាលារៀន និងកន្លែងសម្បូរអ្នកធ្វើការ ដូច្នេះអាហារនិងបរិយាកាសក្នុងហាងត្រូវរៀបចំត្រូវតាមប្រភេទនៃអតិថិជននៅតាមតំបន់នោះ ដោយមានជាកន្លែងសម្រាប់អង្គុយលេង ឬអង្គុយធ្វើការបាន រីឯអាហារអាចជាប្រភេទអាហារសម្រន់ ភេសជ្ជៈដែលត្រូវទៅតាមអាយុនិងស្ថានភាពរបស់អតិថិជន ដើម្បីផ្តល់ភាពងាយស្រួលនៅពេលពួកគាត់ចូលមកទិញ។

DB Fatty Mart 05 05 20230664 V1

២.រក្សាអតិថិជនចាស់

ស្របពេលដែលម្ចាស់ហាងកំពុងតែចាប់យកអតិថិជនថ្មី ក៏ត្រូវថែរក្សាអតិថិជនចាស់ផងដែរ ព្រោះថាពួកគេជាអ្នកដែលធ្លាប់ប្រើប្រាស់សេវាកម្មអ្នកកន្លងមកហើយ ហើយពួកគេនេះហើយដែលអាចក្លាយជាប្រព័ន្ធផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពសម្រាប់អ្នកទៅកាន់អ្នកផ្សេងៗទៀតបានល្អជាងការធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គមទៅទៀត ព្រោះការផ្សព្វផ្សាយពីមួយទៅមួយទទួលបានទំនុកចិត្តនិងការជឿជាក់ជាងការផ្សព្វផ្សាយណាៗទាំងអស់ ដូច្នេះចង់បើកម៉ាតមួយឈរជើងបានយូរកុំរំលងចំណុចនេះ។

៣.ទំនិញថ្មីៗ

សម្រាប់ម៉ាតជាកន្លែងដែលមានលក់ទំនិញច្រើនសំបូរបែប ដូចនេះម៉ាតម្ចាស់ហាងគួរតែមានទំនិញសំបូរបែបដើម្បីបំពេញតម្រូវការអតិថិជន ការនាំចូលទំនិញថ្មីៗនិងមានគុណភាពល្អ ជាចំណុចប្រកួតប្រជែងយ៉ាងល្អដែលគួរតែពិចារណា ព្រោះកាលណាហាងមានទំនិញថ្មីចូលជាប្រចាំភ្ញៀវក៏មិនងាយទៅណាព្រោះដឹងថាហាងយើងតែងមានអ្វីថ្មីទៅច្រើនដងក៏មិនធុញ។

U8 F M2 Nejy S8 Bnzetdh N7

 

៤.ដឹងពីចំណុចខ្លាំង កែតម្រូវចំណុចខ្សោយ

រកស៊ីបើដឹងពីចំណុចខ្លាំងខ្លួនឯងស្មើនឹងការរកឃើញភាពរីកចម្រើន ព្រោះចំណុចខ្លាំងរបស់អាជីវកម្មនីមួយៗជាចំណុចលេចធ្លោមួយដែលមិនអាចមានហាងណាដូច និងអាចលួចទៅបាន ហេតុនេះម្ចាស់អាជីវកម្មត្រូវរកឱ្យឃើញពីចំណុចខ្លាំងរបស់ខ្លួនឯងឱ្យឃើញ ។ ទន្ទឹមនឹងចំណុចខ្លាំង ម្ចាស់អាជីវកម្មក៏ត្រូវរកពីចំណុចខ្វះខាតរបស់ខ្លួនឯងផងដែរ ត្រូវដឹងថាភ្ញៀវដែលចូលមករកសេវាកម្មយើងពេញចិត្តអីមិនពេញចិត្តអីដើម្បីធ្វើការកែតម្រូវឱ្យបានទាន់ពេលវេលា កុំចាំដល់អស់ភ្ញៀវទើបធ្វើការកែខៃ។

F64f2aa7 2cfb 46c8 B1b2 D131e0932576

៥.មានភាពបត់បែន

ការប្រកួតប្រជែងក្នុងអាជីវកម្មនាសម័យនេះមានច្រើនបែបដែលតម្រូវឲ្យអ្នកត្រៀមខ្លួនទុកជាមុន និងមានភាពបត់បែនរហ័សបើមិនដូច្នេះនឹងរកស៊ីមិនទាន់គេ។ ជាក់ស្តែងបើយើងក្រឡេកទៅមើល 7 Eleven ជាម៉ាតដ៏ល្បីល្បាញមួយដែលកំពុងទទួលបានការគាំទ្រគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជានិងប្រទេសដទៃផ្សេងទៀត ម៉ាតមួយនេះតែមានភាពបត់បែនទៅតាមសម័យការ និងតម្រូវការអ្នកប្រើប្រាស់ ទាំងមុខទំនិញនិងការរៀបចំហាងជាដើមគឺមានការផ្លាស់ប្តូរថ្មីៗជានិច្ច នេះហើយជាភាពបត់បែនក្នុងការប្រកួតប្រជែងដែលម៉ាតល្បីមួយនេះបានប្រើដើម្បីទាក់ទាញការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់មកដល់ពេលនេះ។

គួរបញ្ជាក់ផងដែរថា វិស័យម៉ាតជាវិស័យប្រកួតប្រជែងច្រើនដែលតម្រូវឱ្យម្ចាស់អាជីវកម្មម៉ាតត្រូវធ្វើការអភិវឌ្ឍសមត្ថភាពរកស៊ីជាប្រចាំទើបអាចរកស៊ីទាន់គេ ពិសេសគួរពង្រឹងចំណុចទាំង ៥ ខាងលើនេះ៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia