សេដ្ឋកិច្ចមិនច្បាស់លាស់! នេះជារបស់៥ដែលអ្នកមិនគួរចាយលុយទៅលើ បើមិនចង់វេទនាខ្លួន
Toeuy HongMARCH 20 202621 views

ពេលសេដ្ឋកិច្ចមិនច្បាស់លាស់ អ្នកត្រូវយកចិត្តទុកដាក់នៅក្នុងប្រើប្រាស់លុយឲ្យមានប្រសិទ្ធភាពព្រោះពេលសេដ្ឋកិច្ចមិនច្បាស់លាស់អាចធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់អ្នក។ ទាក់ទងនឹងសេដ្ឋកិច្ចមិនច្បាស់លាស់ ខាងក្រោមនេះគឺជារឿងដែលអ្នកមិនគួរធ្វើជាមួយលុយ បើមិនចង់វេទនាខ្លួន។

 

. យកលុយទិញសម្ភារនិយប្រណិតៗ

ការយកលុយទៅទិញសម្ភារនិយមថ្លៃៗប្រណិតៗដោយមិនអាចបង្កើតចំណូលគឺជារឿងដែលអ្នកត្រូវគិតឲ្យបាន២ដងព្រោះក្នុងកាលៈទេសៈសេដ្ឋកិច្ចមិនច្បាស់លាស់ អ្នកអាចនឹងបាត់ចំណូលឬចំណូលធ្លាក់ចុះខ្លាំង។ ដូច្នេះបើអ្នកទិញរបស់ដែលមិនបង្កើតចំណូលអ្នកនឹងធ្លាក់ក្នុងបំណុលធ្ងន់ធ្ងរ។

 

. ខ្ចីលុយជាមួយការប្រាក់ខ្ពស់

សេដ្ឋកិច្ចមិនច្បាស់លាស់ ធ្វើឲ្យចំណូលរបស់អ្នកក៏មិនច្បាស់លាស់ដូចគ្នា ដូច្នេះអ្នកគួរចៀសវាងខ្ចីលុយដែលមានការប្រាក់ខ្ពស់ឬខ្ចីលុយគេច្រើនពេក។ ត្រង់នេះប្រសិនបើចំណូលអ្នកធ្លាក់ចុះឬបាត់ចំណូលអ្នកនឹងធ្លាក់ក្នុងរណ្ដៅបំណុលជាមិនខានឡើយ។

 

. យកលុយទៅវិនិយោគដែលមានហានិភ័យខ្ពស់

  ពេលសេដ្ឋកិច្ចមិនច្បាស់លាស់ អ្នកមិនគួរលុយទៅវិនិយោគលើរបស់ណាដែលមានហានិភ័យខ្ពស់ឡើយជាពិសេសការវិនិយោគបែបប៉ានស្មានមិនមានភាពប្រាកដប្រជា។ ការវិនិយោគមួយចំនួនមានហានិភ័យខ្ពស់បើអ្នកមិនចេះដូចជា Crypto, Forex ជាដើម។

 

. យកលុយទិញទ្រព្យដែលពិបាកលក់ចេញ

 ពេលសេដ្ឋកិច្ចមិនច្បាស់លាស់ អ្នកមិនគួរយកលុយច្រើនទិញទ្រព្យណាដែលពិបាកលក់ចេញនោះទេ ដូចជាដី ផ្ទះនៅតំបន់ឆ្ងាយពីទីប្រជុំជនជាដើម។ សេដ្ឋកិច្ចមិនច្បាស់លាស់ អ្នកអាចត្រូវការសាច់លុយសម្រាប់ប្រើការពេលចំណូលធ្លាក់ចុះ ដូច្នេះបើអ្នកយកលុយទិញទ្រព្យដែលពិបាកលក់ចេញនោះអ្នកច្បាស់ជាវេទនាហើយ។

 

ចំពោះគួរដែលអ្នកគួរមានពេលសេដ្ឋកិច្ចមិនច្បាស់មានមានដូចជាសាច់ប្រាក់សុទ្ធ មាសនិងភាគហ៊ុនរបស់ក្រុមហ៊ុនដែលចុះបញ្ជីក្នុងផ្សារហ៊ុន។

 

ទាក់ទងនឹងភាគហ៊ុននេះដែរ បងប្អូនចង់ចេះវិនិយោគលើផ្សារហ៊ុនទិញភាគហ៊ុនក្រុមហ៊ុនធំៗដើម្បីបង្កើតប្រភពចំណូលបន្ថែមអំឡុងពេលសេដ្ឋកិច្ចមិនច្បាស់លាស់ បងប្អូនអាចតាមដានផេក Toeuy Hong-ទឿយ ហុងនិងចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia