ការដាក់លក់អចលនទ្រព្យផ្សេងៗដូចជា ផ្ទះ ខុនដូ និងដីធ្លី នៅលើវេបសាយ គឺជាវិធីសាស្ដ្រលក់មួយដ៏ពេញនិយមសម្រាប់សម័យឌីជីថលនេះ។ ដ្បិតអីការដាក់នៅលើវេបសាយអាចឲ្យអចលនទ្រព្យដែលអ្នកចង់លក់ បានឃើញទៅដល់អ្នកទិញ ឬបានជាច្រើននាក់។ ហើយថ្ងៃនេះ យើងនឹងនាំលោកអ្នកមកស្គាល់វេបសាយ និងអេបខ្មែរចំនួន ៥ ដែលអាចធ្វើការដាក់លក់អចលនទ្រព្យរបស់ខ្លួនបាន៖
១. Khmer24
បើនិយាយពីវេបសាយទិញលក់ទំនិញដ៏សម្បូរបែបនេះនរណាក៏ស្គាល់ដែរ ព្រោះវេបសាយ Khmer24 នេះបានឈរជើងយូរមកហើយ នៅក្នុងប្រទេសកម្ពុជា។ នៅលើ Khmer24 ក៏ជាកន្លែងពិសេសមួយ សម្រាប់បងប្អូនទិញ លក់ ជួល អចលនទ្រព្យផងដែរ។ មិនថាលោកអ្នកមានចលនទ្រព្យប្រភេទណា ក៏អាចបង្ហោះចូលលក់ លើវេបសាយនេះ គឺមានឱកាសលក់ចេញបានលឿនរហ័ស និងងាយស្រួលជាងមុន។
២. Realestate.com.kh
គឺជាវេបសាយដ៏ធំមួយ និងពេញនិយមសម្រាប់អ្នកដែលមានបំណងចង់ដាក់ជួល លក់ ឬចង់ទិញ អចលទ្រព្យប្រភេទដី ផ្ទះ ខុនដូ អាផាតមិន គ្រប់ខេត្តក្រុង។ នៅក្នុងវេបសាយនេះ គឺផ្ដោតសំខាន់ទៅការទិញ ជួល ការអភិវឌ្ឍ ខុនដូ បុរី ដី អគារពាណិជ្ជកម្ម និងព័ត៌មានជាច្រើនក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ ជាមួយគ្នានេះសម្រាប់អ្នកចង់ដាក់លក់អចលនទ្រព្យរបស់ខ្លួនឱ្យបានឆាប់រហ័សជាមុន ក៏អាចទាក់ទងទៅវេបសាយខាងលើ ដើម្បីដាក់លក់បានផងដែរ។
៣. Harbor Property
ក៏ជាវេបសាយទិញ លក់ និងជួល អចលនទ្រព្យ ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាផងដែរ ខណៈបច្ចុប្បន្នវេបសាយមួយនេះមានការដាក់លក់ និងជួលប្រភេទផ្ទះ ខុនដូ អគារការិយាល័យ អគារពាណិជ្ជកម្ម និងដីធ្លីជាច្រើនប្រភេទ និងច្រើនតំបន់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
៤. អេប IPS Cambodia
IPS Cambodia គឺជាកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យឯករាជ្យឈានមុខគេនៅកម្ពុជា ដែលផ្ដោតលើសេវាកម្មកម្រិតអាជីព និងស្តង់ដារអន្តរជាតិ (បង្កើតឡើងតាំងពីឆ្នាំ ២០០៩)។ ចំណុពិសេសនៃ App នេះគឺគ្រប់អចលនទ្រព្យត្រូវបានត្រួតពិនិត្យច្បាស់លាស់ ប្រើប្រាស់រូបភាពអាជីព កម្រិតច្បាស់ខ្ពស់ ងាយស្រួលក្នុងការមើលទិដ្ឋភាពពិត។ អាចរុករកផ្ទះ ឬដីតាមទីតាំងជាក់លាក់នៅលើ Map បានយ៉ាងងាយស្រួល។ មានលេខទំនាក់ទំនងភ្នាក់ងារជំនាញនៅរាល់ព័ត៌មានអចលនទ្រព្យនីមួយៗ។ ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 077 959 861។
៥. អេប Goo Cambodia
App Goo Cambodia ជាកម្មវីធីទូរស័ព្ទដៃ សំរាប់ម្ចាស់ផ្ទះជួល បន្ទប់ជួល ឬម្ចាស់អចលនទ្រព្យជួលផ្សេងៗទៀតអាច Post ដាក់ជួល និងស្វែងរកអ្នកជួល គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ ហើយ App មួយនេះក៏អាចប្រើប្រាស់បានច្រើនភាសាដូចជា ភាសាខ្មែរ អង់គ្លេស និងចិន ជាដើម។ ទាញយកកម្មវិធីឥឡូវនេះ (Download App): https://app.goocambodia.com។ ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ៖ 011 364 422។


