សាលា AiA គឺជាសាលាដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០១៩ ដោយបញ្ញវន្តមួយក្រុម ដែលបានបញ្ចប់ការសិក្សាមកពីសកលវិទ្យាល័យល្បីៗទាំងក្នុង និងក្រៅប្រទេស និងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការគ្រប់គ្រង ដឹកនាំចាត់ចែង និងអភិវឌ្ឍន៍សាលាទាំងក្នុងវិស័អប់រំរដ្ឋ និងវិស័យអប់រំឯកជនជាង ២០ឆ្នាំ។
បើតាមលោកបណ្ឌិត ថោង វាសនា ដែលជាសហស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិនៃសាលា AiA បានមានប្រសាសន៍ថា ក្នុងនាមលោកជាមនុស្សម្នាក់ ដែលមានបេះដូងជាអ្នកអប់រំ និងឆ្លងកាត់បទពិសោធន៍នៅក្នុងវិស័យអប់រំអស់រយៈពេលជាង ២៦ឆ្នាំមកនេះ លោកពិតជាចង់ឃើញ យុវជនខ្មែរ ក្លាយជាយុវជនដែលមានសមត្ថភាពពេញលេញ ទាំងចំណេះដឹង និងអត្តចរិត។

លោកបានសង្កត់ធ្ងន់ថា “គ្រប់វិស័យទាំងអស់ អាចរីកចម្រើនទៅបាន គឺកើតចេញពីធនធានមនុស្សទាំងអស់ ដូច្នេះ ប្រសិនបើយើងអប់រំខុស វិស័យទាំងអស់នោះ ក៏មានបញ្ហាដូចគ្នា” ។ ហេតុនេះហើយ ទើបសាលា AiA បានបង្កើតឱ្យមាន ការអប់រំដែលមានលក្ខណៈពេញលេញ គ្រប់ជ្រុងជ្រោយ (Well-Rounded Education) ដើម្បីឱ្យសិស្សានុសិស្សទាំងអស់ ក្លាយជាពលរដ្ឋសកលដែលមានឯករាជ្យភាព ចេះយកអាសាអ្នកដទៃ និងមានទំនួលខុសត្រូវខ្ពស់ ដែលញ៉ាំងឱ្យពួកគេក្លាយជាធនធានដ៏មានតម្លៃសម្រាប់អភិវឌ្ឍប្រទេសជាតិ និងពិភពលោកទាំងមូលនាពេលអនាគត។

លោកបណ្ឌិត ថោង វាសនា បានពន្យល់ថា ដើម្បីឱ្យសិស្សអាចទទួលបានការអប់រំដែលមានលក្ខណៈពេញលេញ គ្រប់ជ្រុងជ្រោយ សាលា AiA បានបង្កើតកម្មវិធិសិក្សាពិសេស ដោយផ្តោតទៅលើការសិក្សាភាសាសំខាន់ៗចំនួន៣ គឺភាសាខ្មែរ អង់គ្លេស និងចិន។ លើសពីនេះ សាលាក៏បានបញ្ចូលកម្មវិធីសិក្សាបែបវិទ្យាសាស្រ្ត STEM ដើម្បីឱ្យកុមារចេះគិតស៊ីជ្រៅ ចេះសិក្សាស្រាវជ្រាវ និងបង្កើតអ្វីដែលថ្មី ដែលអាចដោះស្រាយបញ្ហានៅក្នុងសង្គមបាន។ ជាមួយគ្នានេះ សាលាក៏មានកម្មវិធីអប់រំសិស្សអំពីអត្តចរិត ការគ្រប់គ្រងអារម្មណ៍ សណ្ឋាប់ធ្នាប់ អនាម័យ និងសុខភាព ផងដែរ។ ដែលទាំងអស់នេះ បានជួយឱ្យសិស្សមានទាំងចំណេះដឹង និងអត្តចរិតរឹងមាំ ក្លាហាន តាំងតែពីតូចទៅ។

អ្វីដែលជាលក្ខណៈពិសេសបន្ថែមទៀត ដែលធ្វើឱ្យសាលា AiA ទទួលបានការគាំទ្រខ្លាំងពីមាតាបិតា និងអាណាព្យាបាល រហូតដល់អាចរីកចម្រើន ពង្រីកសាខាបានជារៀងរាល់ឆ្នាំនោះ គឺការកម្មវិធីសិក្សាអំពី CEO Kid និង Kid Entrepreneur ដោយកម្មវិធីទាំងពីរនេះ បានជួយបណ្តុះភាពជាអ្នកដឹកនាំ ការគ្រប់គ្រងហរិញ្ញវត្ថុ និងសហគ្រិនភាពដល់សិស្សតាំងពីតូចៗទៅ ដែលអាចឱ្យពួកគេ ចេះដោះស្រាយបញ្ហាពីធំ ឱ្យក្លាយជាតូច ធ្វើអ្វីដែលមិនអាចទៅរួច ឱ្យក្លាយជាការពិត និងជាពិសេសនោះគឺអាចជួយដឹកនាំអាជីវកម្មរបស់គ្រួសារបានទាំងនៅវ័យក្មេងថែមទៀត។

ក្រៅពីកម្មវិធីសិក្សាសំខាន់ៗខាងលើនេះ សាលាអន្តរជាតិ AiA ក៏មានដៃគូសហប្រតិបត្តិការជាមួយសកលវិទ្យាល័យល្បីៗ ទាំងក្នុងនិងក្រៅប្រទេសជាច្រើនផងដែរ។ ការនេះ បានផ្តល់ឱកាសឱ្យសិស្សានុសិស្សអាចទៅបន្តការសិក្សា និងធ្វើការប្រកួតប្រជែងថ្នាក់អន្តរជាតិ នៅក្រៅប្រទេស ដូចជា សិង្ហបុរី និងកូរ៉េខាងត្បូង ជាដើម។ អ្វីដែលជាមោទនភាពជាងនេះ គឺសិស្សនៃសាលា AiA បានបំបែកកំណត់ត្រាប្រឡង សញ្ញាបត្រមធ្យមសិក្សសាទុតិយភូមិជាប់ ១០០% ។



សូមបញ្ជាក់ថា សាលា AiA បច្ចុប្បន្ននេះ មានសាខាចំនួន៥ គឺសាខានៅទីក្រុង កំពង់ឆ្នាំង ក្រុងច្បារមន ខេត្តកំពង់ស្ពឺ សាខាក្រុងប៉ោយប៉ែត សាខាឈូកវ៉ា និងសាខាបឹងត្របែក រាជធានីភ្នំពេញ។ ហើយថ្មីៗនេះ ដើម្បីជួយសម្រាលបន្ទុកដល់អាណាព្យាបាល សាលា AiA បានប្រកាសផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៤០% ដល់សិស្សានុសិស្សរហូតដល់ចប់ថ្នាក់ទី១២ សម្រាប់ឆមាសទី២ ឆ្នាំសិក្សា 2025-26 ចូលរៀនថ្ងៃទី2 ខែមីនា ឆ្នាំ2026។ ដូច្នេះសូមរួសរាន់ឡើង ការផ្តល់ជូននេះ សម្រាប់តែ 50នាក់ដំបូងប៉ុណ្ណោះ និងផុតកំណត់ថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2026 ៕




