អបអរ! អង្ករខ្មែររបស់ក្រុមហ៊ុនវីរៈប៊ុនថាំ នឹងទៅដល់ប្រទេសកាណាដាក្នុងពេលឆាប់ៗខាងមុខនេះ
ធី ស្រីល័ក្ខJANUARY 25 202619 views

នេះគឺជាដំណឹងដ៏រីករាយមួយ សម្រាប់ប្រជាជនកម្ពុជា ខណៈកាលពីថ្មីៗនេះក្រុមហ៊ុនរបស់កូនខ្មែរ ស្ថាបនិកជាខ្មែរ បានកំពុងតែត្រៀមនាំចេញអង្ករខ្មែរទៅកាន់ប្រទេសកាណាដាជាលើកដំបូង។ នេះបើតាមការបញ្ជាក់ពីកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងម៉ុងរេអាល់ប្រទេសកាណាដា។

 

ប្រភពខាងលើបានបន្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឱ្យដឹងទៀតថា កាលពីថ្មីៗនេះ កុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងម៉ុងរេអាល់ប្រទេសកាណាដាបានជួបពិភាក្សាជាមួយអ្នកឧកញ៉ាសួរ វីរៈ អគ្គនាយកក្រុមហ៊ុនVireak Buntham International នៅទីក្រុងភ្នំពេញ ទាក់ទងនឹងទីផ្សារនិងការនាំចេញអង្ករពីព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសកាណាដា។

១១

ជាមួយគ្នានោះដែរ ក្រុមហ៊ុនវីរៈប៊ុនថាំជាក្រុមហ៊ុនដំបូងបំផុតដែលហ៊ានទិញស្រូវពីកសិករចំនួន ៣០,០០០តោនក្នុងតម្លៃ ៩៥០រៀល ព្រោះចង់ជួយដល់កសិករខ្មែរយើង ទិញអង្ករពីក្រុមហ៊ុនវីរៈប៊ុនថាំស្មើនឹងជួយទិញស្រូវដោយផ្ទាល់ពីប្រជាកសិករខ្មែរ។

១២

គួររំលឹកថា យោងតាមរបាយការណ៍​របស់ក្រសួងកសិកម្ម បង្ហាញថា ​នៅក្នុងឆ្នាំ ២០២៥ ការនាំ​ចេញ​ផលិតផលដំណាំសរុបចំនួន ១៤.៩១០.៤៨០ តោន កើនឡើង ២៧,៨៣% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះការនាំចេញស្រូវសម្រេចបាន ៦.៨៥៩.៩៣០ តោន កើនឡើង ៤៨,៨៥%, អង្ករ ចំនួន ៩៤០.៣២១ កើន ៤៥,៥៩% និងផលិតផលដំណាំក្រៅពីស្រូវ-អង្ករចំនួន ​៧.១១០.២២៩ ​តោន៕

១៣

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia