ក្រុមហ៊ុន Firefly Airlines ប្រកាសបើកជើងហោះហើរត្រង់ថ្មី តភ្ជាប់ពីទីក្រុងកូឡាឡាំពួរមកកាន់ខេត្តសៀមរាប
Bunthoeun KoemNOVEMBER 19 202568 views

ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines (FY) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Malaysia Airlines បានប្រកាសពីគម្រោងបើកដំណើរការជើងហោះហើរត្រង់ថ្មីតភ្ជាប់ពីទីក្រុងកូឡាឡាំពួរ (KUL) ប្រទេសម៉ាឡេស៊ី មកកាន់ខេត្តសៀមរាប (SAI) ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះតទៅ។

 

584919755 1255594176601338 6837932339440302927 N

 

ការប្រកាសនេះ បានធ្វើឡើងក្រោយជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Dersenish Aresandiran តំណាងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នៅរាជធានីកូឡាឡាំពួ, ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅនេះ។

 

តាមការចេញផ្សាយដោយក្រសួងទេសចរណ៍ សេវាកម្មហោះហើរត្រង់ថ្មីនេះ នឹងដំណើរការចំនួន ៣ជើងក្នុងមួយសប្តាហ៍ គឺនៅរៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។

 

583547847 1255594193268003 4063705867446884820 N

 

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នឹងភ្ជាប់ជើងហោះហើរត្រង់ពី Kolkata សាធារណរដ្ឋឥណ្ឌា មកកាន់ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជាផងដែរ៕ 

 

580992317 1249911917169564 3932446346474530131 N

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia