ភ្នំពេញ៖ មាតាបិតាគ្រប់រូបតែងតែប្រាថ្នាចង់បានអ្វីដែលល្អបំផុតសម្រាប់បុត្រធីតារបស់ពួកគេ ពោលគឺសាលារៀនដែលមិនត្រឹមតែផ្តល់នូវឧត្តមភាពនៃការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះនូវទំនុកចិត្ត ចរិយាសម្បត្តិ ការច្នៃប្រឌិត និងសេចក្ដីស្រឡាញ់ការសិក្សាផងដែរ។
ដើម្បីជួយដល់ក្រុមគ្រួសារក្នុងការធ្វើសេចក្តីសម្រេចចិត្តដ៏សំខាន់បំផុតមួយក្នុងដំណើរការអប់រំរបស់កូនៗ សាលាហ៊្វូតព្រីនអន្ដរជាតិ សូមគោរពអញ្ជើញមាតាបិតា និងសិស្សានុសិស្សចូលរួមក្នុងកម្មវិធី «Feel the Footprints Way Open Admissions Day» នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង 8:00 ព្រឹក ដល់ម៉ោង 12:00 ថ្ងៃត្រង់។
កម្មវិធីពិសេសនេះបើកជូនសាធារណជនទូទៅដើម្បីចូលរួមដោយសេរី និងផ្តល់ឱកាសដ៏វិសេសវិសាលសម្រាប់ក្រុមគ្រួសារក្នុងការមកស្វែងយល់ដោយផ្ទាល់ ដើម្បីដឹងថាអ្វីដែលធ្វើឱ្យសាលាហ៊្វូតព្រីនអន្ដរជាតិ ក្លាយជាសាលាអន្តរជាតិមួយដែលទទួលបានការជឿទុកចិត្ត ក្នុងរាជធានីភ្នំពេញ។

មិនថាអ្នកកំពុងស្វែងរកជម្រើសសម្រាប់កម្រិតមត្តេយ្យសិក្សា (Early Years) បឋមសិក្សា (Primary) ឬមធ្យមសិក្សា (Secondary) នោះទេ កម្មវិធី Feel the Footprints way Open Admissions Day នឹងផ្តល់នូវការយល់ដឹងស៊ីជម្រៅដ៏មានតម្លៃអំពីវិធីដែលសាលាហ៊្វូតព្រីនអន្ដរជាតិ អប់រំដល់សិស្សានុសិស្សឱ្យទទួលបានភាពជោគជ័យក្នុងការសិក្សា ព្រមទាំងអភិវឌ្ឍជំនាញ គុណតម្លៃ និងទំនុកចិត្តដែលចាំបាច់ដើម្បីភាពរីកចម្រើននៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរជារៀងរាល់ថ្ងៃ។
លើសពីការទស្សនាសាលារៀន បទពិសោធនាពេលព្រឹកដ៏ជក់ចិត្តនេះ នឹងអនុញ្ញាតឱ្យមាតាបិតាឈានជើងចូលទៅក្នុងដំណើរការសិក្សាប្រចាំថ្ងៃរបស់សិស្ស ជួបជាមួយបុគ្គលិកដែលនៅពីក្រោយភាពជោគជ័យនេះ និងស្វែងយល់ពីវិធីដែលសាលាហ៊្វូតព្រីនអន្ដរជាតិ គាំទ្រដល់កុមារគ្រប់រូបឱ្យសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។

អ្នកចូលរួមនឹងមានឱកាស៖
- ទទួលបានការធ្វើតេស្តវាស់ស្ទង់កម្រិតសិក្សាដោយឥតគិតថ្លៃ
- ជួបពិភាក្សាជាមួយនាយកកម្មវិធីសិក្សា និងគណៈគ្រប់គ្រងសាលា
- ជួបជជែកផ្ទាល់ជាមួយក្រុមការងារទទួលចុះឈ្មោះចូលរៀន (Admissions Team)
- ទស្សនាបរិវេណសាលា និងសម្ភារៈបរិក្ខារសិក្សាផ្សេងៗក្រោមការសម្របសម្រួលពីក្រុមការងារ
- ទស្សនាការសម្តែងរបស់សិស្សានុសិស្ស
- ស្វែងយល់អំពីកម្មវិធីសិក្សា និងសញ្ញាបត្ររបស់យើងដែលបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ
- មានការផ្តល់ជូនអាហារសម្រន់
នៅសាលាហ៊្វូតព្រីនអន្ដរជាតិ ការអប់រំគឺមានវិសាលភាពហួសពីក្នុងថ្នាក់រៀន។ សិស្សានុសិស្សត្រូវបានលើកទឹកចិត្តឱ្យគិតបែបស៊ីជម្រៅ ទំនាក់ទំនងដោយទំនុកចិត្ត ហ៊ានប្រឈមមុខនឹងការលំបាក និងអភិវឌ្ឍជំនាញដឹកនាំដែលចាំបាច់សម្រាប់ភាពជោគជ័យនាពេលអនាគត។ តាមរយៈកម្មវិធីសិក្សាដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ លោកគ្រូអ្នកគ្រូដែលមានការប្តេជ្ញាចិត្តខ្ពស់ និងបរិយាកាសសិក្សាដ៏កក់ក្តៅ សាលាហ៊្វូតព្រីនអន្ដរជាតិ មិនអប់រំសិស្សានុសិស្សសម្រាប់តែការប្រឡងប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ការរៀនសូត្រពេញមួយជីវិត។

មាតាបិតាដែលចូលរួមក្នុងកម្មវិធីនេះ នឹងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រព័ន្ធអប់រំរបស់សាលា រួមមាន Cambridge International Education, Cambridge IGCSE, Cambridge AS & A Level កម្មវិធីសិក្សាកុមារតូចអន្តរជាតិ International Early Years Curriculum (IEYC) និងការប្តេជ្ញាចិត្តរបស់សាលាហ៊្វូតព្រីនអន្ដរជាតិ ក្នុងការផ្តល់ជូននូវការអប់រំដែលទទួលស្គាល់ជាស្តង់ដា ជាមួយនឹងការគាំទ្រយ៉ាងយកចិត្តទុកដាក់ដល់សិស្សានុសិស្សគ្រប់រូប។
ព័ត៌មានលម្អិតនៃកម្មវិធី
Footprints Open Admissions Day 2026
ថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦
8:00 ព្រឹក – 12:00 ថ្ងៃត្រង់
សាលាហ៊្វូតព្រីនអន្តរជាតិ (Footprints International School)
សម្រាប់ព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរួម៖
087 78 85 63
admission@footprintsschool.edu.kh
Looking for the Best Start for Your Child's Future? Discover the Footprints Difference at “Feel the Footprints Way Open Admissions Day” on Saturday, 13 June 2026
Phnom Penh, Cambodia, Everyparent wants the very best for their child, a school that not only delivers academic excellence but also nurtures confidence, character, creativity, and a lifelong love of learning.
To help families make one of the most important decisions in their child's educational journey, Footprints International School warmly invites parents and students to attend its Feel the Footprints way Open Admissions Day on Saturday, 13 June 2026, from 8:00 AM to 12:00 PM.
This special event is open to the public and offers a unique opportunity for families to experience firsthand what makes Footprints one of Phnom Penh's most trusted and respected international schools.
Whether you are exploring options for Early Years, Primary, or Secondary education, Open Admissions Day will provide valuable insights into how Footprints empowers students to achieve academic success while developing the skills, values, and confidence needed to thrive in an ever-changing world.
More than just a school tour, this engaging morning experience will allow parents to step into the daily life of the school, meet the people behind its success, and discover how Footprints supports every child to reach their full potential.
Visitors will have the opportunity to:
• FREE placement tests for all grade levels
• Speak directly with our Admissions Team
• Explore our campus and learning facilities through guided tours
• Enjoy student performances
• Learn about our internationally recognised programmes and qualifications
• Meet the Principal and Management Team
• Enjoy complimentary refreshments throughout the morning
At Footprints International School, education extends beyond the classroom. Students are encouraged to think critically, communicate confidently, embrace challenges, and develop the leadership skills needed for future success. Through internationally recognised curricula, dedicated educators, and a nurturing learning environment, Footprints prepares students not only for examinations but for life.
Parents attending the event will gain a deeper understanding of the school's educational pathways, including Cambridge International Education, Cambridge IGCSE, Cambridge AS & A Level, the International Early Years Curriculum (IEYC), and Footprints' commitment to delivering a globally recognised education with strong personal support for every learner.
Event Details
Footprints Open Admissions Day 2026
Saturday, 13 June 2026
8:00 AM – 12:00 PM
Footprints International School
For more information or to register your interest:
087 78 85 63
📧admission@footprintsschool.edu.kh


