អ្នកប្រើប្រាស់ទូរស័ព្ទiPhoneមួយចំនួនមិនបានយកចិត្តទុកដាក់ក្នុងការបិទមុខងារមួយចំនួននៅក្នុងទូរស័ព្ទនោះទេ ពោលគឺពួកគាត់បើកចោលរហូតខណៈមុខងារខ្លះបើអ្នកបើកចោល វាអាចនឹងហុចឱកាសឲ្យhacker អាចhackចូលទូរស័ព្ទនិងកុងធនាគាររបស់ពួកគាត់។
ខាងក្រោមនេះគឺជាមុខងារមួយចំនួនដែលអ្នកគួរបិទជាបន្ទាន់ឬបិទក្នុងករណីអ្នកមិនបានប្រើប្រាស់វាជាប្រចាំថ្ងៃ។
១. AirPlay
មុខងារ AirPlay គឺជាមុខងារដែលគ្រោះថ្នាក់បំផុតបើអ្នកបើកវាទុកចោលរហូត។ អ្នកជំនាញបច្ចេកវិទ្យាមួយចំនួនបានព្រមានអ្នកប្រើiPhone ថានៅក្នុងមុខងារ”AirPlay” បើអ្នកបើក” Automatic” នៅក្នុង AirPlay នេះគឺអាចមានហានិភ័យ ប្រសិនបើអ្នកបើក”Automatic” ក្នុងAirPlay ចោលគ្រប់ពេល។
ទោះបីជាការបើកមុខងារ” Automatic” ចោលនៅក្នុងAirPlay ក្រុមhackers មិនសូវលួចព័ត៌មានផ្ទាល់ខ្លួនអ្នកបានស្រួលៗក៏ដោយ ប៉ុន្ដែការបើកវាចោលគឺប្រៀបបាននឹងអ្នកកំពុងតែហុចឱកាសឲ្យhacker ភ្ជាប់ទំនាក់ទំនងទៅក្នុងឧបករណ៍អេឡេចត្រូនិចដែលអ្នកកំពុងប្រើអញ្ចឹង។ ចំពោះបញ្ហានេះក្រុមហ៊ុន Apple ផ្ទាល់ក៏ធ្លាប់ព្រមានឲ្យបិទមុខងារAirPlayដែរនៅពេលដែលអ្នកមិនត្រូវការប្រើវា។
ដើម្បីបិទមុខងារ AirPlay នៅក្នុងiPhone អ្នកត្រូវចូលទៅកាន់ Setting រួចចុចលើពាក្យ”General” បន្ទាប់មកចុចលើពាក្យ” AirPlay & Continuity “ រួចចុចលើពាក្យ” Automatically AirPlay” ហើយជ្រើសរើសយកពាក្យ” Never” ជាការស្រេច៕
២. មុខងារ”Auto-Join” សម្រាប់Wi-Fi សាធារណៈ
មុខងារ”Auto-Join” ដែលអាចឲ្យទូរស័ព្ទរបស់អ្នកចាប់យកសេវាWi-Fi សាធារណៈគឺអាចធ្វើឲ្យទូរស័ព្ទអ្នកភ្ជាប់ទៅបណ្ដាញក្លែងក្លាយហើយអាចបើកឱកាសឲ្យមានការវាយប្រហារតាមរយៈPhishing។ បើមិនប្រើប្រាស់ អ្នកគួរចូលទៅបិទមុខងារនេះ ដោយចូលទៅSetting រួចចុចលើពាក្យWi-Fi រួចចុចAuto-Join-Hotspot រួចចុចពាក្យNever ជាការស្រេច។
៣. AirDrop for Everyone
មុខងារ AirDrop គឺមុខងារដែលអ្នកប្រើiPhone តែប្រើប្រាស់ក្នុងផ្ទេរឯកសារ រូបភាពនិងវីដេអូឲ្យគ្នាទៅវិញទៅមក។ យ៉ាងណាមិញនៅក្នុងមុខងារនេះ អ្នកមិនគួរបើកមុខងារ”Everone” ចោលរហូតនោះទេព្រោះពេលខ្លះHacker អាចផ្ញើfile មេរោគឬសារបន្លំតាមរយៈAirDropនេះបាន។ អ្វីដែលអ្នកត្រូវធ្វើគឺចូលទៅកាន់Setting រួចចុចពាក្យGeneral រួចជ្រើសរើសយកពាក្យ Only Contact ឬReceiving off ជាការស្រេច។
សូមបញ្ជាក់ផងដែរក្នុងចំណោមមុខងារទាំង៣នេះ មុខងារដែលអាចធ្វើឲ្យអ្នកគ្រោះថ្នាក់ដែលនឹងអាចត្រូវបានគេHack ចូលទូរស័ព្ទនិងកុងធនាគារគឺមុខងារ” AirPlay” ដូច្នេះបើមិនចាំបាច់ទេសូមកុំបើកវាទុកចោល៕


