ប្រយ័ត្នអស់លុយពីកុង! FBI ព្រមាន​អ្នក​ប្រើ​ទូរស័ព្ទ​ទំនើប​ទាំង​អស់ កុំឆ្លើយតបការហៅពីលេខទូរស័ព្ទទាំងនេះ
Kan DaraDECEMBER 2 20252.9 K views

ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានចេញសេចក្តីព្រមានបន្ទាន់ដល់អ្នកប្រើប្រាស់ទូរស័ព្ទទំនើប ដោយក្រុមឧក្រិដជនបានធ្វើការឆបោកតាមរយៈការប្រើបច្ចេកទេសក្លែងបន្លំលេខ (Spoofing) ដូចជាលេខ​របស់​ធនាគារ, ក្រុមហ៊ុន​ធំៗ, ឬ​ភ្នាក់ងារ​រដ្ឋាភិបាល​ស្របច្បាប់ ដោយ​អះអាង​ថា​គណនីធនាគារ​របស់​អ្នក​មាន​បញ្ហា, អ្នក​ជាប់​បំណុល​ពន្ធ, ឬ​មាន​ដីកា​ចាប់​ខ្លួន​ជាដើម។ ។ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes នាថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៥។

 

ដើម្បីការពារខ្លួនពី​ការ​បោកប្រាស់​ទាំងនេះ ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) ណែនាំកុំឲ្យឆ្លើយតប​ការហៅ (Call) ​ពី​លេខ​ដែល​អ្នក​មិន​ស្គាល់​ដាច់ខាត។ ភ្នាក់ងារ​រដ្ឋាភិបាល ឬ​ធនាគារ​ពិតប្រាកដ​នឹង​មិន​​ទូរស័ព្ទ​មក​ដោយ​មិនបាន​ស្នើសុំ ហើយ​ទាមទារ​ឱ្យ​អ្នក​ផ្ទេរ​ប្រាក់​ជាបន្ទាន់ ឬ​សុំ​លេខសម្ងាត់/លេខ​គណនី​តាមរយៈ​ទូរស័ព្ទ​ឡើយ។ ការហៅ​ទាំងនេះ​ជា​យុទ្ធសាស្ត្រ​ដាក់​សម្ពាធ​ផ្លូវចិត្ត​ដើម្បី​ឱ្យ​អ្នក​ធ្វើការ​សម្រេចចិត្ត​ដោយភាព​ភ័យខ្លាច។

 

ចំណុចសំខាន់មួយទៀត គឺ​ការ​ផ្ទៀងផ្ទាត់​ដោយ​ខ្លួនឯង។ ប្រសិនបើ​អ្នក​ទទួល​បាន​ការហៅ​ទូរស័ព្ទ​ដែល​អះអាង​ថា​មាន​បញ្ហា​ជាមួយ​គណនី​ធនាគារ​របស់​អ្នក សូម​ចុច​ផ្ដាច់​ការហៅ​នោះ​ភ្លាម។ បន្ទាប់មក សូម​ហៅ​ត្រឡប់​ទៅ​លេខ​ទូរស័ព្ទ​ផ្លូវការ​របស់​ធនាគារ​ (ដែលមានលើ​គេហទំព័រ​ផ្លូវការ ឬ​នៅលើ​កាត​ធនាគារ​របស់​អ្នក) ដើម្បី​សាកសួរ​បញ្ហា​នោះ​ដោយ​ផ្ទាល់ ជៀសវាងការចាញ់បោក។

 

គួរជម្រាបផងដែរថា យោងតាមមជ្ឈមណ្ឌលបណ្តឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត បានបញ្ជាក់ថា សកម្មភាពឆបោកខាងលើនេះភាគច្រើនកើតឡើងលើ បុគ្គល អាជីវកម្ម អង្គភាពគ្រប់ទំហំ និងស្ទើរគ្រប់វិស័យទាំងអស់ ដែលធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិជាង ២៦២ លានដុល្លារចាប់តាំងពីដើមឆ្នាំ ២០២៥មក ខណៈទទួលបានពាក្យបណ្តឹងដល់ទៅជាង ៥,១០០ ឯណោះ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia