កុំទុកកូនចោល! ចង់ឲ្យកូនស្រីធំឡើងមានអនាគតល្អ មិនងាយចាញ់បោ.កគេ ឪពុកត្រូវធ្វើធំៗទាំង ៥ នេះភ្លាម
Kan DaraFEBRUARY 25 20266.9 K views

«កូនស្រីរឹងមាំ កើតចេញពីឪពុកស្រេចទំនុកចិត្ត ម្តាយដាក់ជីក្តីស្រលាញ់»។ ដើម្បីឱ្យកូនស្រីធំឡើងមានអនាគតល្អ ចូលសង្គមចុះ និងមិនងាយត្រូវគេអូសទាញផ្តេសផ្តាស ឬចាញ់បោកគេ ក្នុងនាមជាឪពុកគប្បីប្រញាប់ធ្វើរឿងធំៗទាំង ៥ នេះភ្លាម យោងតាមទ្រឹស្ដីចិត្តវិទ្យានៃការចិញ្ចឹមកូន Father-Daughter Relationship Theory

 

១/. ធ្វើជាគំរូនៃបុរសល្អ ឱ្យកូនឃើញ កូនស្រីនឹងរៀនសង្កេតមើលរបៀបដែលឪពុកប្រព្រឹត្តទៅលើម្ដាយ និងមនុស្សស្រីជុំវិញខ្លួន។ បើឪពុកផ្ដល់តម្លៃ និងគោរពផ្ដល់កិត្តិយសដល់ភរិយា កូនស្រីនឹងកំណត់ស្ដង់ដារបុរសក្នុងជីវិតរបស់នាងតាមនោះដែរ។ នាងនឹងមិនងាយឱ្យបុរសណាម្នាក់មកមើលងាយ ឬធ្វើបាបនាងឡើយនៅថ្ងៃអនាគត។

 

២/. ផ្ដល់កម្លាំងចិត្ត និងទំនុកចិត្ត ចូរប្រាប់កូនថា "កូនអាចធ្វើបាន"។ មិនថាជារឿងរៀនសូត្រ កីឡា ឬការសម្រេចចិត្តក្នុងជីវិត ឪពុកត្រូវនៅពីក្រោយចាំជំរុញទឹកចិត្ត។ កាលណាឪពុកជឿជាក់លើសមត្ថភាពកូន កូនស្រីនឹងមានភាពក្លាហាន ហ៊ានប្រឈមមុខនឹងឧបសគ្គ និងមិនចាញ់ច្រាបសម្ពាធពីខាងក្រៅ។

 

៣/. ហ៊ាននិយាយពាក្យ "ស្រឡាញ់"៖ កុំរក្សាភាពតឹងតែងរហូតពេក កូនស្រីត្រូវការភាពកក់ក្ដៅពីឪពុក។ ការបង្ហាញសេចក្ដីស្រឡាញ់តាមរយៈសម្តី និងសកម្មភាព នឹងធ្វើឱ្យកូនមានភាពពេញលេញក្នុងចិត្ត។ នាងនឹងមិនទៅស្វែងរកក្ដីស្រឡាញ់ក្លែងក្លាយ ឬការលួងលោមដែលគ្មានសុវត្ថិភាពពីខាងក្រៅឡើយ។

 

៤/. បង្រៀនឱ្យកូនចេះ ការពារខ្លួន និងឯករាជ្យ៖ ឪពុកគួរដាស់តឿន និងបង្រៀនកូនឱ្យស្គាល់ពីតម្លៃនៃឯករាជ្យភាព ទាំងចំណេះដឹង និងហិរញ្ញវត្ថុ។ បង្រៀននាងឱ្យចេះការពារសិទ្ធិខ្លួនឯង ហ៊ាននិយាយថា "ទេ" ចំពោះអ្វីដែលមិនត្រឹមត្រូវ និងមិនត្រូវពឹងផ្អែកលើអ្នកដទៃទាំងស្រុងនោះទេ។

 

/. ធ្វើជាអ្នកស្ដាប់ដ៏ល្អបំផុត នៅពេលកូនស្រីជួបបញ្ហា នាងត្រូវការអ្នកដែលយល់ចិត្ត។ ប្រសិនបើឪពុកធ្វើជាបង្អែកដែលអាចស្ដាប់គ្រប់រឿងរ៉ាវដោយមិនស្ដីបន្ទោសភ្លាមៗ នោះកូនស្រីនឹងមានអារម្មណ៍ថាសុវត្ថិភាព។ ទំនាក់ទំនងដ៏ជិតស្និទ្ធនេះនឹងការពារកូនស្រីពីការសម្រេចចិត្តខុសក្នុងជីវិត។

 

យ៉ាងណាមិញ ក្រៅពីការអប់រំកូនដោយផ្ទាល់ ការជ្រើសរើសសាលារៀនឲ្យបានត្រឹមត្រូវគឺជារឿងសំខាន់បំផុតទី២ ដែលឪពុកម្តាយគ្រប់រូបគួរយកចិត្តទុកដាក់ ត្បិតសាលារៀនគឺជាថ្នាល់បណ្តុះគ្រាប់ពូជធនធានឲ្យរីកលូតលាស់ល្អ។

 

ជាក់ស្តែងនៅ សាលាអន្តរជាតិ ប៊ើខឹលី ផ្ដល់ជូនគុណភាពអប់រំស្តង់ដាជាតិ និងអន្តរជាតិពីចក្រភពអង់គ្លេស ខេមប្រ៊ីជ ពីកម្រិតមត្តេយ្យសិក្សា - ថ្នាក់ទី ១២ ដែលអនុញ្ញាតឲ្យសិស្សានុសិស្ស អាចបន្តការសិក្សានៅក្នុងស្រុក និងក្រៅប្រទេសបានយ៉ាងងាយស្រួល និងមានការទទួលស្គាល់ទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះ សាលាអន្តរជាតិ ប៊ើខឹលី ប្តេជ្ញាផ្ដល់ជូននូវបរិយាកាសសិក្សាបែបវិជ្ជមាន សុវត្ថិភាព ទំនុកចិត្ត វិន័យ និងគុណភាពអប់រំជាអន្តរជាតិ ជាមួយនឹងលោកគ្រូអ្នកគ្រូដែលមានជំនាញ បរិក្ខារសិក្សាទំនើប ការយកចិត្តទុកដាក់ និងសេវាកម្មព័ត៌មានសិក្សាយ៉ាងកក់ក្ដៅជូនអ្នកអាណាព្យាបាលទាំងអស់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ០៩២ ៣៣ ៦៦​ ០២ ឬ ០១២ ៨៧២ ៦៣០៕

 

Screenshot 2026 02 25 at 10.38.01 in the Morning Large

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia