ពូកែណាស់! ស្រ្តីខ្មែរម្នាក់ ដាំប្រទាលកន្ទុយក្រពើពូជជប៉ុនជាង៨ឆ្នាំ លក់បានទាំងធាងនិងកូន ទាញចូលបានរាល់ថ្ងៃ
ធី ស្រីល័ក្ខMARCH 20 202686 views

ជាការពិតណាស់ ប្រទាលកន្ទុយក្រពើគឺជាប្រភេទដំណាំមួយដែលងាយស្រួលដាំដុះ ថែទាំ និងងាយស្រួលស្វែងរកទីផ្សារខ្លាំងណាស់ ជាពិសេសនោះប្រទាលកន្ទុយក្រពើនៅពេលយើងដាំដុះបានផលល្អយើងក៏អាចកែច្នៃចេញជាបង្អែម ឬច្នៃចេញជាភេសជ្ជៈលក់ក៏បានហើយប្រទាលកន្ទុយក្រពើនេះក៏មានអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។

 

នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារចាបក្រហម អ្នកស្រី ទូច ស្រីរ័ត្ន ដែលជាម្ចាស់កសិដ្ឋានម៉ាអឿមប្រទាលកន្ទុយក្រពើជប៉ុន ដែលមានទីតាំងស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាម ខេត្តសៀមរាប បាននិយាយថាកាលពីដំបូងឡើយប្រទាលកន្ទុយក្រពើនេះគឺបងប្អូននៅខាងជប៉ុនបានផ្ញើមកអ្នកស្រីដើម្បីដាំដុះទទួលទានធម្មតានោះទេ។

៧

អ្នកស្រី បានបន្ថែមថាទៀតថា ក្រោយពីដាំដុះទៅទទួលបានផលកាន់តែច្រើនឡើងទៅពីមួយថ្ងៃទៅមួយថ្ងៃក៏មានអ្នកមកទិញកាន់តែច្រើនដូច្នេះអ្នកស្រីក៏បាននាំកសិករដែលនៅជុំវិញនោះដាំហើយអ្នកស្រីក៏ជួយស្វែងរកទីផ្សារបន្ថែមផងដែរ។

៤

បើនិយាយអំពីសម្រាប់តម្លៃប្រទាលកន្ទុយក្រពើជប៉ុននេះ លោកស្រីថាបានបន្ថែមថា បើចង់ដាំប្រទាលដែលលក់បានថ្លៃ គួរជ្រើសរើសពូជ ជប៉ុនដោយសារតែវាមានធាងធំៗ​ មានជែលច្រើន ហើយដាច់ខ្លាំងដោយសារតែវាមានដើមធំស្អាតដោយកូនប្រទាលតូចៗ មួយដើមមានតម្លៃ​ ៤ពាន់រៀល កូនប្រទាលដែលដាំនៅកន្ទងមួយដើមលក់បាន ៨ពាន់រៀល ធាងធំៗ​ មួយគីឡូ៥ពាន់រៀល​ (មួយធាង​ កន្លះគីឡូ ឬក៏លើស) និងមួយផើងមានតម្លៃចាប់ពី ២០ដុល្លារ ទៅ​ ៤០ដុល្លារមួយថ្ងៃ លោកស្រីលក់បាន ប្រមាណរាប់រយដើម។

២

ចំពោះប្រទាលកន្ទុយក្រពើនេះដែរ គឺលូតលាស់លឿន នៅកន្លែងដែលមានពន្លឺថ្ងៃ ដែលមិនសូវ ក្តៅខ្លាំងពេក ដែលទទួលពន្លឺផ្ទាល់យ៉ាងហោចណាស់ ៦ ម៉ោងក្នុងមួយថ្ងៃ គឺល្អឥតខ្ចោះ។ យើងអាចនិយាយបានថា រុក្ខជាតិប្រភេទនេះ ត្រូវទឹកដើម្បីលូតលាស់ធំធាត់បានល្អ និងស្ថិតនៅកន្លែង ដែលត្រូវពន្លឺដោយប្រយោល។

 

គួរបញ្ជាក់ថា សម្រាប់បងប្អូនដែលចង់ជាវប្រទាលកន្ទុយក្រពើជប៉ុននេះសាកល្បងទិញដាំដុះក៏អាចទិញពីអ្នកស្រីទូត ស្រីរ័ត្នបានផងដែរ ក្រៅពីលក់ពូជប្រទាលកន្ទុយក្រពើជប៉ុនអ្នកស្រីក៏មានលក់បន្លែធម្មជាតិជាច្រើនទៀតដែរ មានដូចជាជីវ៉ាន់ស៊ុយ ស្ពៃក្តោបនឹងដំណាំជាច្រើនប្រភេទទៀតផងដែរ។ បងប្អូនអាចចូលផេកផ្លូវការកសិដ្ឋានម៉ាអឿមប្រទាលកន្ទុយក្រពើជប៉ុន ឬទំនាក់ទំនងតាមលេខទូរស័ព្ទ 012 890 085 ៕

៦

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia