ខេត្ដសំណាង! ខេត្ដ ២ នេះ ទទួលបានគម្រោងរោងចក្រថ្មីតម្លៃសរុបជិត ៣០ លានដុល្លារ
ធី ស្រីល័ក្ខMAY 20 2026842 views

អបអរសាទរ ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង និងខេត្ដស្វាយរៀង ខណៈខេត្ដទាំងពីរនេះ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រថ្មីតម្លៃសរុបជិត ៣០ លានដុល្លារ និងអាចបង្កើតឱកាសការងារចំនួន ៥២៤ កន្លែងជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក្រុមហ៊ុនទាំងពីរនោះរួមមាន៖

 

. គម្រោងវិនិយោគបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ និងសាងសង់រោងចក្រកែច្នៃ  ដែលមានទីតាំងស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានទុនវិនិយោគប្រមាណ ២០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៤កន្លែង។

 

. គម្រោងវិនិយោគបង្កើតរោងចក្រផលិត និងកែច្នៃប្រេងសម្រាប់សម្បកកង់រថយន្ត និងប្រេងសម្រាប់ផលិតផលកែច្នៃជ័រកៅស៊ូ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង ដែលមានទំហំទុនវិនិយោគប្រមាណ ៩,៦លានដុល្លារអាចបង្កើតការងារបានចំនួន ៣៥០កន្លែង។

៨៩

គួរជម្រាបថា ក្នុងខែមេសា ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជាទាំងការចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.1.ខ.) មានចំនួន ៤២គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២២២លានដុល្លារអាម៉េរិក និង អាចបង្កើតការងារសរុបប្រមាណ ២៤ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង ៤២នេះ មានគម្រោង វិនិយោគចំនួន ២៣គម្រោង (ក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៣គម្រោង, ក្នុងតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១០គម្រោង) ត្រូវបានចុះបញ្ជីដោយ ក.អ.ក. ក្នុងទំហំទុនវិនិយោគប្រមាណ ១៥៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ១៨ពាន់កន្លែង៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia