តិចអត់ដឹងទៅ! ហ្វេសប៊ុកUpdate ថ្មី អ្នកធ្វើវីដេអូOriginal មិនមានអ្នកមើលច្រើនទេ បើអ្នកធ្វើរឿងទាំងនេះ
Toeuy HongMARCH 18 2026603 views

កាលពីពេលថ្មីៗនេះហ្វេសប៊ុកបានធ្វើការ Update ថ្មីទាក់ទងនឹងការផលិតមាតិការសម្រាប់ផុសនៅលើហ្វេសប៊ុកផ្ទាល់។ ការUpdate ថ្មីនេះគឺដាក់អាទិភាពសម្រាប់អ្នកផលិតមាតិកាOriginal ពោលគឺប្រៀបដូចផ្ដល់ការលើកទឹកចិត្តសម្រាប់អ្នកផលិតមាតិកាOriginal ប៉ុន្ដែមានរឿងមួយចំនួនដែលអ្នកត្រូវដឹងបើមិនចង់ឲ្យវីដេអូរបស់អ្នកមានគេឃើញតិច។

 

ការUpdate ថ្មីនេះលោកទឹកចិត្តអ្នកផលិតវីដេអូ Original ពិតមែនប៉ុន្ដែប្រសិនបើអ្នកមិនបានដឹងពីការUpdate ថ្មីនេះទេ នោះទោះអ្នកផលិតវីដេអូមានគុណភាពល្អប៉ុនណាក៏មិនអាចមានអ្នកមើលច្រើនដែរ។ 

 

អ្វីដែលអ្នកត្រូវចៀសវាងក្នុងការផលិតវីដេអូOriginal គឺការកែកុនតិចតួចទៅលើវីដេអូដែលមានស្រាប់ព្រោះការធ្វើបែបនេះមិនត្រូវបានចាត់ទុកជាវីដេអូOriginalឡើយ។ ឧទាហរណ៍វីដេអូអ្នកបានផុសរួចហើយ ដូច្នេះបើយកទៅផុសក្នុងផេកមួយផ្សេងទៀតនឹងមិនមានអ្នកមើលច្រើនឡើយ។ ជារួមវីដេអូដែលធ្លាប់ផុសលើផេករួចហើយយកទៅផុសផេកផ្សេងមួយទៀតគឺមិនមានអ្នកមើលច្រើនទេ។

 

លើសពីនេះអ្វីដែលអ្នកត្រូវដឹងនោះគឺប្រសិនបើវីដេអូអ្នកមានជាប់Logo កម្មវិធីកាត់តវីដេអូដែលយើងហៅថា Watermarks នោះវីដេអូអ្នកក៏មិនមានអ្នកឃើញច្រើនដែរព្រោះហ្វេសប៊ុកគិតថាមិនមែនជាវីដេអូOriginal

 

ឧទាហរណ៍ជាក់ស្ដែង អ្នកផលិតវីដេអូតាមCapCut មួយចំនួន វីដេអីពួកគាត់មានជាប់Logo របស់CapCut។ ការជាប់Logo Watermark បែបនេះធ្វើឲ្យវីដេអូរបស់អ្នកមិនមានអ្នកមើលច្រើនឡើយព្រោះហ្វេសប៊ុកអាចគិតថាអ្នកចម្លងមាតិកាពីអ្នកដទៃឬយកវីដេអូអ្នកផ្សេងមកផុស៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia