មានផ្លូវមានសង្ឃឹម! នេះជាគម្រោងផ្លូវល្បឿនលឿនសំខាន់ៗ ដែលស្ថិតក្នុងគម្រោងសាងសង់របស់រដ្ឋ
Bunthoeun KoemAUGUST 17 2026983 views

បច្ចុប្បន្នកម្ពុជាបានដាក់ឲ្យដំណើរការផ្លូវល្បឿនលឿន ១ ខ្សែហើយគឺពីភ្នំពេញទៅខេត្ដព្រះសីហនុ ខណៈគម្រោងផ្លូវល្បឿនលឿន ២ ទៀតខ្សែទៀតគឺ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត និងភ្នំពេញ-សៀមរាប-ប៉ោយប៉ែត បាននិងកំពុងសិក្សាដើម្បីឈានទៅដល់ការសាងសង់នាពេលមុខ។

 

យ៉ាងក្រៅពីផ្លូវល្បឿនលឿនខាងលើ រាជរដ្ឋាភិបាលក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿនជាច្រើនខ្សែទៀតផងដែរ។ យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្ដរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ដែលដកស្រង់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវល្បឿនលឿនជាច្រើនខ្សែកំពុងស្ថិតនៅក្នុងផែនការសាងសង់ និងឆ្លងកាត់ខេត្ដ-ក្រុងជាច្រើន ដោយក្នុងនោះរួមមាន៖

 

១. ផ្លូវទ្រង់កាំ ៧ ខ្សែ ចេញពីភ្នំពេញរួមមាន៖

 

+ផ្លូវលឿនលឿនលេខ១ ភ្នំពេញ កណ្ដាល ព្រៃវែង ស្វាយរៀង និងបាវិត។

+ផ្លូវល្បឿនលឿនលេខ២ ភ្នំពេញ កណ្ដាល (ព្រំដែនកម្ពុជា និងវៀតណាម)

+ផ្លូវល្បឿនលឿនលេខ៣ ភ្នំពេញ កណ្ដាល តាកែវ កំពត និងព្រះសីហនុ។

+ផ្លូវល្បឿនលឿនលេខ៤ ភ្នំពេញ កណ្ដាល កំពង់ស្ពឺ និងព្រះសីហនុ។

+ផ្លូវល្បឿនលឿនលេខ៥ ភ្នំពេញ កណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងមាត់ច្រកព្រំដែនប៉ោយប៉ែត។

+ផ្លូវល្បឿនលឿនលេខ៦ ភ្នំពេញ កណ្ដាល កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ និងសៀមរាប។

+ផ្លូវល្បឿនលឿនលេខ៧ ភ្នំពេញ កណ្ដាល កំពង់ចាម ក្រចេះ ស្ទឹងត្រែង និងមាត់ច្រកព្រំដែនត្រពាំងក្រៀល។

 

២. ផ្លូវទម្រង់ខ្សែផ្ដេកប៉ែកខាងកើត-ខាងលិច ១ ខ្សែ៖

 

ផ្លូវល្បឿនលឿនលេខ៩ ច្រកព្រំដែនប៉ោយប៉ែត បន្ទាយមានជ័យ សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងច្រកព្រំដែនអូរយ៉ាដាវ។

 

៣.ផ្លូវទម្រង់ខ្សែបញ្ឈរប៉ែកខាងត្បូង-ខាងជើង ១ ខ្សែ៖

 

ផ្លូវនេះមានបីកំណាត់គឺកំណាត់ផ្លូវល្បឿនលឿនលេខ៩ ក សៀមរាប បាត់ដំបង ពោធិ៍សាត់ កោះកុង, កំណាត់ផ្លូវលឿនលឿនលេខ៤៨ កោះកុង ព្រះសីហនុ និងកំណាត់ផ្លូវល្បឿនលឿនលេខ៣៣ ព្រះសីហនុ កំពត និងកែប។

 

៤. បណ្ដាញផ្លូវល្បឿនលឿនគ្រោងអភិវឌ្ឍន៍នាពេលអនាគត៖

 

+ផ្លូវល្បឿនលឿនលេខ៨ ភ្នំពេញ កំពង់ចាម មណ្ឌលគិរី និងរតនគិរី។

+ផ្លូវល្បឿនលឿនលេខ៦២ កំពង់ធំ ព្រះវិហារ និងព្រំដែនថៃ។

+ផ្លូវល្បឿនលឿនលេខ៦៦ សៀមរាប ឧត្ដមមានជ័យ និងព្រះដែលកម្ពុជា-ថៃ។

+ផ្លូវល្បឿនលឿនលេខ៤៤ ភ្នំពេញកំពង់ស្ពឺ កំពង់ផែកោះកុង។

+ផ្លូវល្បឿនលឿនលេខ៧៦ កំពង់ធំ ក្រចេះ មណ្ឌលគិរី និងព្រះដែនកម្ពុជាវៀតណាម។

 

សូមជម្រាបផងដែរ ផែនការនៃការអភិវឌ្ឍគម្រោងខាងលើនេះ គឺចាប់ផ្ដើមអនុវត្ដន៍ចាប់ពីឆ្នាំ២០២៣ តទៅ៕ 

 

Fe957bdd 3f0e 4321 A350 50eab20f44c0

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia