សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា រៀបចំព្រឹត្ដិការណ៍ពិព័រណ៍ចម្រុះវប្បធម៌ចិន-កម្ពុជា រយៈពេល៣ថ្ងៃ
Bunthoeun KoemFEBRUARY 7 2026

សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា រៀបចំព្រឹត្តិការណ៍ពិព័រណ៍ចម្រុះវប្បធម៏ចិន-កម្ពុជា រយៈពេល៣ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី៦ ដល់ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ស្ថិតនៅមុខបុរីរុងរឿង វិថីរុងរឿង១ សង្កាត់ព្រៃកលាប ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ខណៈព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំនេះក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាផងដែរ។ 

 

625438377 1331106165711373 6244912438545335320 N

 

ព្រឹត្តិការណ៍ពិព័រណ៍ចម្រុះវប្បធម៌ចិន-កម្ពុជា ដ៏ធំនេះត្រូវបានបើកសម្ពោធជាផ្លូវការនារសៀលថ្ងៃទី៦ ខែកុម្ភៈ ក្រោមបរិយាកាសយ៉ាងសប្បាយរីករាយ ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោក Liu Zhaoxing កុងស៊ុលនៃស្ថានទូតចិនប្រចាំកម្ពុជា រួមជាមួយថ្នាក់ដឹកនាំនៃសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

 

ក្នុងឱកាសដ៏វិសេសវិសាលនេះ ក៏មានការសម្ដែងសិល្បៈវប្បធម៌ចម្រុះដ៏អស្ចារ្យដែលរួមបញ្ចូលគ្នារវាងវប្បធម៌កម្ពុជា និងចិន ដើម្បីបង្ហាញពីទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងការផ្លាស់ប្តូរវប្បធម៌គ្នាយ៉ាងសម្បូរបែប។ ក្រៅពីការសម្ដែងសិល្បៈ ពិព័រណ៍នេះក៏មានការដាក់បង្ហាញស្តង់ទំនិញចម្រុះជាច្រើនផងដែរ។

 

629353349 1330638652424791 7959363494592892292 N

 

ឧកញ៉ា ដួង តិច អនុប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងជាប្រធានក្រុមយុវជន នៃសមាគមសម្ព័ន្ធចិន-ខ្មែរនៅកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ព្រឹត្តិការណ៍ពិព័រណ៍ចម្រុះវប្បធម៏ចិន-កម្ពុជានេះរៀបចំឡើង ក្នុងគោលបំណង ចង់បង្រួបបង្រួមយុវជនដែលជាប់ខ្សែស្រឡាយចិន ចូលរួមថែរក្សាប្រពៃណីបុណ្យចូលឆ្នាំចិន និងធ្វើកម្មវិធីការងារសប្បុរសធម៌ ក៏ដូចជាកិច្ចសហការអាជីវកម្ម ក្នុងន័យ ចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ដើម្បីជំរុញទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ឲ្យកាន់តែប្រសើរនាពេលអនាគត។

 

ឧកញ៉ា បានបន្តថា ក្នុងព្រឹត្តិការណ៍ជាលើកទី២នេះ មានសកម្មភាព និងស្តង់ពិព័រណ៍ជាង ១២០ស្តង់  ដែលបានដាក់តាំងបង្ហាញពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុននានា រួមទាំងស្តង់ម្ហូបអាហារខ្មែរ-ចិន ស្តង់ទំនិញគ្រប់ប្រភេទ ហើយក៏មានការសម្ដែងវប្បធម៌ចិន-កម្ពុជា ដូចជាមានសម្តែងក្បាច់គុន ការប្រគុំតន្ត្រី ល្ខោនខ្មែរ ព្រមទាំងឧបករណ៍ភ្លេងខ្មែរ-ចិនជាដើម ដើម្បីផ្លាស់ប្ដូរវប្បធម៌រវាងប្រជាជនប្រទេសទាំង២។

 

ឧកញ៉ា បានបន្ថែមទៀតថា ព្រឹត្តិការណ៍ពិព័រណ៍នេះ ក៏បង្ហាញថា ខ្មែរយើងមានការអភិវឌ្ឍនាបច្ចុប្បន្ននេះ ហើយខ្មែរយើងមានសមត្ថភាពច្រើន ខ្មែរអាចធ្វើបាន ដែលពីមុនមិនស្មានថាខ្មែរអាចធ្វើបាន តែឥឡូវភាគច្រើនគឺយើងអាចធ្វើបានច្រើន។

 

629371628 1330631472425509 3345608876932422504 N

 

ដោយឡែកអ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ក៏បានមានប្រសាសន៍ឲ្យដឹងដែរថា ការរៀបចំព្រឹត្ដិការណ៍នេះមិនត្រឹមតែដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិនដែលខិតជិតមកដល់ និងដើម្បីបង្ហាញពីចំណងមិត្តភាព "ដែកថែប" ដ៏រឹងមាំរវាងកម្ពុជា និងចិន នោះទេ ប៉ុន្ដែក៏មានគោលដៅធំមួយទៀតគឺការលើកតម្កើង "ផលិតផលខ្មែរ និងស្នាដៃកូនខ្មែរ" ដើម្បីបង្ហាញថាអ្វីដែលជាស្នាដៃខ្មែរគឺមានគុណភាព និងអាចធ្វើបាន។

 

ក្នុងនោះអ្នកឧកញ៉ា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កូនចៅខ្មែរ-ចិន ក៏ដូចជាអ្នកវិនិយោគនានា ឱ្យមកចូលរួមទស្សនាព្រឹត្ដិការណ៍ខាងលើនេះឱ្យបានច្រើនកុះករ ដើម្បីស្វែងយល់ពីការចែករំលែកវប្បធម៌រវាងប្រជាជាតិទាំងពីរផងដែរ។

 

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ពិព័រណ៍ចម្រុះវប្បធម៏ចិន-កម្ពុជា បើកឱ្យសាធារណជនទាំងអស់ ចូលរួមកម្សាន្តដោយសេរី និងឥតគិតថ្លៃ ដើម្បីផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិននេះឱ្យបានច្រើនកុះករ ពិសេស ស្វែងយល់អំពីទំនាក់ទំនងមិត្តភាព ដ៏ស្អិតរមួតរវាងកម្ពុជា-ចិន ក៏ដូចជាសិក្សាស្វែងយល់អំពីវប្បធម៌ប្រពៃណីចិនផងដែរ៕

 

626236053 1331106152378041 6218915560178908622 N

628187869 1330638365758153 8510488839668357044 N

626291244 1330649289090394 1927425705522271524 N

627013671 1331106242378032 4938825038130966236 N

628285403 1330648619090461 7290103310678226563 N

628398315 1331106252378031 566061139440575634 N

627723432 1330649075757082 1852540173153441964 N

629235364 1330648859090437 2558449582238829333 N

629240223 1330648862423770 7293569949977270903 N

629413285 1330637645758225 8819688972126110050 N

627312852 1331106342378022 635968440168047606 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia