ឡើងថ្លៃ១០០០លេខ! អ្នកជំនាញថា តម្លៃមាសអាចឡើងខ្ពស់បំផុតដល់តម្លៃនេះនៅត្រឹមពាក់កណ្ដាលឆ្នាំ២០២៧
Toeuy HongJULY 28 20264.2 K views

បច្ចុប្បន្នហាងឆេងមាសធ្លាក់ថ្លៃបន្តិចដោយសាររងសម្ពាធពីប្រាក់ដុល្លារឡើងថ្លៃ។ ប៉ន្ដែបើយោងការព្យាកររបស់អ្នកជំនាញបានឲ្យដឹងថាតម្លៃហាងឆេងមាសអន្តរជាតិ អាចនឹងហក់ឡើងខ្ពស់បំផុតដល់៥,០០០ដុល្លារក្នុងមួយអោន( ស្មើនឹង៦០២៤ដុល្លារក្នុង១មត្លឹងឬ៦០២ដុល្លារក្នុងមួយជី)នៅពាក់កណ្ដាលឆ្នាំ២០២៦។

 

បើយោងតាមការចុះផ្សាយរបស់វេបសាយKitco លោក Aakash Doshi ដែលជាធានយុទ្ធសាស្រ្តមាសនៃក្រុមហ៊ុន State Street Asset បានឲ្យដឹងថាចូលនាឡើងរបស់មាសនាពេលខាងមុខ អាចឡើងចំនួន១០០០ដុល្លារ។

 

លោក Aakash Doshi ក៏បានព្យាករតម្លៃមាសអាចឡើងដល់៤៧៥០ដុល្លារក្នុង១អោន(៥៧២២ដុល្លារក្នុង១តម្លឹង)ទៅ៥៥០០ដុល្លារក្នុង១អោន(៦៦២៦ដុល្លារក្នុងមួយតម្លឹង)ក្នុងរយៈពេលពី៦ទៅ៩ខែខាងមុខទៀត។

 

ត្រង់នេះដែរ លោកក៏បានបញ្ជាក់ផងដែរថា ប្រសិនបើអ្នកវិនិយោគជឿថាធនាគារកណ្ដាលអាមេរិកទម្លាក់ការប្រាក់នោះ បណ្ណបំណុលរយៈពេល២ឆ្នាំរបស់អាមេរិកនឹងធ្លាក់ក្រោម៤% ហើយពេលបណ្ណបំណុលធ្លាក់ថ្លៃនោះ តម្លៃហាងឆេងមាសអាចឡើងដល់៥៧២២ដុល្លារក្នុងមួយតម្លឹង ហើយបើតម្លៃមាសអាចឡើងដល់៥៧២២ដុល្លារក្នុង១តម្លឹងហើយនោះ មាសនឹងអាចបន្តឡើងដល់៦០២៤ដុល្លារក្នុង១តម្លឹងឬ៦០២ដុល្លារក្នុងមួយជី។

 

 លោក Aakash Doshi ថាបច្ចុប្បន្នទោះបីជាមាសរងសម្ពាធពីការប្រាក់ដុល្លារខ្ពស់ពិតមែនតែទីផ្សារមាសនៅតែខ្លាំង។ ជាពិសេសតម្រូវការមាសពីធនាការកណ្ដាលនៃប្រទេសជាច្រើនគឺជាចំណុចខ្លាំងមួយដែលអាចរុញមាសឲ្យហក់ឡើងបាន ដោយក្នុងនោះធនាគារកណ្ដាលរបស់ប្រទេសចិននៅតែមានតម្រូវការមាសនិងនាំចូលមាសយ៉ាងច្រើនផងដែរ៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia