ត្រូវដឹង! អ្នកជំនាញព្រមានបែបនេះ ចំពោះអ្នកទិញមាស ខណៈមាសស្ថិតនៅតម្លៃខ្ពស់ទៅហើយ
Toeuy HongFEBRUARY 6 202618 views

ក្នុងឆ្នាំ២០២៦នេះ មនុស្សជាច្រើនចាប់ផ្ដើមនិយាយពីមាសខណៈមាសបានចាប់ផ្ដើមឡើងថ្លៃកាន់តែខ្លាំងចំពេលស្ថានភាពសេដ្ឋកិច្ចនៅតែមិនទាន់មានភាពនឹងនរនៅឡើយ ហើយក៏មានមនុស្សជាច្រើនបានយកលុយទៅវិនិយោគមាសខណៈមាសមានតម្លៃខ្ពស់ទៅហើយ។

 

ទាក់ទងនឹងមាសមានតម្លៃខ្ពស់នេះដែរ លោក Hank Smith ប្រធានគ្រប់គ្រងក្រុមហ៊ុន Haveford Trust ដែលជាក្រុមហ៊ុនប្រឹក្សាលើការវិនិយោគនៅអាមេរិកបានព្រមាននិងឲ្យអ្នកវិនិយោគដែលយកលុយច្រើនទៅវិនិយោគលើមាសមានការប្រុងប្រយ័ត្ន។

 

បើយោងតាមការចុះផ្សាយរបស់ Business Insider លោក Hank Smith បានឲ្យដឹងថា ការវិនិយោគលើមាសឬប្រាក់គឺប្រៀបបាននឹងការភ្នាល់ទៅការប៉ាន់ស្មាន។ ត្រង់នេះគាត់បានបញ្ជាក់ថាមនុស្សមួយចំនួនធំទិញព្រោះរំពឹងថាវានឹងឡើងថ្លៃអាចលក់យកប្រាក់ចំណេញប៉ុណ្ណោះ។

 

មនុស្សវិនិយោគលើមាសព្រោះគិតថាមាសជារបស់ដែលអាចរក្សាតម្លៃលុយរបស់ពួកគាត់កុំឲ្យខាតបង់ហើយវាជាទ្រព្យសុវត្ថិភាពនិងអាចកើនតម្លៃពេលស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់។ យ៉ាងណាមិញលោក Hank Smith ថាបើយកទៅវិនិយោគលើរបស់ផ្សេងអាចបានល្អជាងបានផលចំណេញច្រើនជាងជាពិសេសវិនិយោគលើភាគហ៊ុនដែលផ្ដល់ភាគលាភ។

 

លោកបានបន្ថែមទៀតថាការទិញរបស់ដែលរំពឹងថាវាអាចនឹងឡើងថ្លៃគឺជាការប៉ានស្មាន មិនមែនជាការវិនិយោគឡើយ។ ត្រង់នេះលោកបានបញ្ជាក់ថាមាសអាចមិនមែនជាការវិនិយោគព្រោះវាមិនផ្ដល់ចំណូលជការប្រាក់ដូចទិញបណ្ណបំណុលឬដាក់លុយធនាគារនិងមិនផ្ដល់ចំណូលភាគលាភដូចភាគហ៊ុន ពោលគឺមនុស្សទិញព្រោះរំពឹងថាអនាគតអាចលក់បានថ្លៃហើយនេះជាផ្លូវតែមួយគត់ដែលអ្នកអាចបង្កើតលុយបាន។  លោកសង្កត់ធ្ងន់ថា បើអ្នកកាន់មាសរយៈពេល១០០ឆ្នាំ អ្នកមិនមានអ្វីបង្ហាញពីភាពមានបានទេពោលគឺវាបានអត្រាចំណេញទាបជាងដាក់លុយនៅធនាគារ។

 

សម្រាប់បងប្អូនដែលចង់ចេះវិនិយោគភាគហ៊ុនដើម្បីបង្កើតចំណូលបន្ថែមនិងបានចំណូលជាលំហូរសាច់ប្រាក់ជាប្រចាំតាមយៈហ៊ុនឡើងថ្លៃនិងភាគលាភ បងប្អូនអាចតាមដានផេក Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម៖ https://t.me/toeuy_hong

 

 ចង់ចេះវិនិយោគលើផ្សារហ៊ុន តែស្មុស្មាញ ពិបាកយល់ អាចចុះឈ្មោះចូលរៀនតាមនេះ៖https://bakseyacademy.com/courses/stock-market-income

មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀនអាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia