ចូលរួមសេរី! ពិព័រណ៍អាហារអន្តរជាតិដ៏ធំមួយ នឹងធ្វើឡើងនៅខែសីហានេះ ប្រមូលផ្តុំដោយអ្នកប្រកបអាជីវកម្មម្ហូបអាហារ និងភេសជ្ជៈឈានមុខគេបានមកតាំងបង្ហាញផលិតផល បច្ចេកវិទ្យា និងការកែច្នៃម្ហូបអាហារតាមទម្រង់ផ្សេងៗ
Ping Chou EngJULY 31 2024

ពិព័រណ៍អាហារនិងភេសជ្ជៈលំដាប់អន្តរជាតិដ៏ធំមួយ នឹងប្រារព្ធឡើងក្នុងខែសីហានេះ នៅកម្ពុជា ដើម្បីជាឱកាសឱ្យលោកអ្នកស្វែងយល់ពីពិភពម្ហូបអាហារ និងភេសជ្ជៈមកពីជុំវិញពិភពលោក និងស្វែងរកភាពជាដៃគូអាជីវកម្មសម្រាប់ប្រតិបត្តិករភោជនីយដ្ឋាន និងអ្នកដែលចាប់អារម្មណ៍លើអាជីវកម្មប្រភេទម្ហូបអាហារ និងភេសជ្ជៈ។

 

Photo 2024 07 31 09 44 42 (2)

 

ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារនិងអាជីវកកម្មនេះនឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃពេញ គឺនៅថ្ងៃសុក្រទី០២ ដល់ថ្ងៃអាទិត្យទី០៤ ខែសីហា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង១០ព្រឹក​ ដល់ម៉ោង០៧យប់ នាមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នាទីក្រុងភ្នំពេញ ដោយសាធារណៈជនទាំងអស់ អាចចូលរួមបានដោយសេរីនិងឥតគិតថ្លៃ ជាមួយនឹងទំហំទីតាំងប្រារព្ធកម្មវិធីរហូតដល់ ៣០០០ ម៉ែត្រការ៉េ។

 

Photo 2024 07 31 09 44 42

 

ការតាំងពិព័រណ៍ថ្នាក់អន្តរជាតិ Cambodia FoodPlus Expo 2024 នេះជាឱកាសដ៏ស័ក្តិសមមួយដែលគួរតែចូលរួម សម្រាប់អ្នកនៅក្នុងវិស័យសណ្ឋាគារ អាជីពចុងភៅ ម្ចាស់ភោជនីយដ្ឋាន បារ ហាងកាហ្វេ និងសេវាកម្មផ្សេងៗទៀត ។

 

រួមជាមួយគ្នានោះដែរ ពិព័រណ៍ក៏នឹងមានវេទិកាសិក្ខាសាលាចែករំលែកបទបង្ហាញនិងចំណេះដឹងអំពីវិស័យម្ហូបអាហារ និងភេសជ្ជៈពីសំណាក់អ្នកជំនាញ អាជីពមកពីបណ្ដាប្រទេសក្នុងអាស៊ាន ដែលនឹងបង្ហាញអំពីនិន្នការថ្មីៗ ព្រមទាំងអាចបង្កើតបណ្តាញអាជីវកម្ម ជាមួយទីផ្សារអន្តរជាតិព្រមទាំងអ្នកផ្គត់ផ្គង់ផងដែរ។

 

Photo 2024 07 31 09 44 41 (3)

 

ក្នុងនោះក៏មានការ​ផ្តល់​ជូន​ពិសេសៗ ពីក្រុមហ៊ុនម្ហូបអាហារនិងភេសជ្ជៈល្បីៗ ដែលមានដូចជា៖

 

. ការកែច្នៃអាហារ និងភេសជ្ជៈ

 

. ក្រុមហ៊ុនវត្ថុធាតុដើម និងគ្រឿងផ្សំអាហារ

 

. អាជីវកម្មហ្វ្រេនឆាយផ្នែកអាហារនិងភេសជ្ជៈ

 

. ផលិតផលអាហារ និងភេសជ្ជៈ សម្រេចរូប

 

. ក្រុមហ៊ុនវេចខ្ចប់អាហារ និងភេសជ្ជៈ

 

. គ្រឿងម៉ាស៊ីនម្ហូបអាហារ និងភេសជ្ជៈ

 

. គ្រឿងតុបតែងសម្រាប់ហាងលក់រាយ និង ផលិតផលលក់រាយ

 

. ប្រព័ន្ធគ្រប់គ្រងការលក់រាយ និងបច្ចេកវិទ្យាជំនួយ

 

Photo 2024 07 31 09 44 41 (2)

 

កម្មវិធីនេះដែរនឹងមានអ្នកចូលរួមប្រមាណជាង៦០០០នាក់ ​មកពីវិស័យម្ហូបអាហារនិងភេសជ្ជៈ ដូចជាអ្នកជំនាញសុវត្ថិភាព-គុណភាពចំណីអាហារ និងភេសជ្ជៈ អ្នកផ្គត់ផ្គង់នាំចេញ/នាំចូល ម្ចាស់ផលិតផលក្នុងស្រុក-ក្រៅស្រុក សាលាធ្វើម្ហូប ចុងភៅនិងប្រតិបត្តិករសណ្ឋារគារនិងភោជនីយដ្ឋាន។

 

 

ព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំសម្បើមនេះ រៀបចំឡើងដោយក្រុមហ៊ុន Index Creative Village  Plc. សហការជាមួយក្រុមហ៊ុនអន្តរជាតិ The Board of Trade of Thailand ដោយមានការចូលរួមគាំទ្រពីស្ថាប័នរដ្ឋដូចជា សភាពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ ក្រសួងដែនដី និងក្រុមហ៊ុនឯកជនជាច្រើនទៀតដូចជាផ្សារទំនើប Makro ជាដើម។

 

Photo 2024 07 31 09 44 42 (2)

 

ដូច្នេះសម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ ជាមួយនឹងឱកាសពិសេសៗនៅ Cambodia FoodPlus Expo 2024 ជាព្រឹត្តិការណ៍ដ៏រីករាយនេះ លោកអ្នកអាចតាមដាន Facebook Page ដើម្បីទទួលបាននូវពត៌មាននិងកម្មវិធីដែលគួរអោយចាប់អារម្មណ៍ ឬតាមរយៈ Website និងចុះឈ្មោះនៅទីតាំងនៃកម្មវិធីផ្ទាល់៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia