សាកថ្មឥ.តគិតថ្លៃ! ជិះឡានអគ្គិសនីទៅលេងកំពង់សោម ឆ្លងកាត់ស្ថានីយតូតាល់កំពង់សិលា អាចសាកថ្មឡានឥ.តគិតថ្លៃ
Srey NuthFEBRUARY 23 2024181 views

សម្រាប់បងប្អូនដែលមានឡានអគ្គិសនីហើយធ្វើដំណើរតាមផ្លូវល្បឿនលឿន អស់បារម្ភរឿងសាកថ្មរថយន្តទៀតហើយ ពេលនេះស្ថានីយតូតាល់បានបើកកន្លែងសម្រាប់សាកថ្មរថយន្តអគ្គិសនី នៅកំពង់សិលាB  អ្វីដែលពិសេសគឺសាកថ្មដោយឥគិតថ្លៃ។​ នេះបើយោងតាមការបង្ហោះតាមរយៈផេកផ្លូវការរបស់ក្រុមហ៊ុន ស្ថានីយតូតាល់អេនើជី កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ។

428613438 819101130258596 428158618221524944 N

 

តាមការបញ្ជាក់របស់ប្រភពខាងលើបានឲ្យដឹងថា ការសាកថ្មនេះ គឺ បងប្អូនអាចធ្វើការសាកដោយខ្លួនឯងបានរៀងរាល់ថ្ងៃ ចន្ទ ដល់ ថ្ងៃអាទិត្យ បាន២៤ម៉ោង ហើយការចូលធ្វើការ សាករថ្មរថយន្តរបស់បងប្អូននៅក្នុងស្ថានីយសាក 120kW DC GB/T+CCS2 បានដោយឥតគិតថ្លៃ។

 

ដូច្នេះដើម្បីកាន់តែងាយស្រួលក្នុងការស្វែងរកទីតាំង សាករថយន្តអគ្គិសនី បងប្អូនអាចធ្វើការទាញយកកម្មវិធី TotalEnergies Charge Cambodia តាមតំណភ្ជាប់នេះ https://play.google.com/store/apps/details (សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទប្រភេទ Android និង​​ IOS )៕

 

392882109 819101073591935 3227240613512258748 N

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia