ឆ្នាំថ្មី ត្រូវពង្រឹងភាសាឱ្យខ្លាំង! ចង់រៀនភាសាចិន-អង់គ្លេស ឱ្យចេះដូចជនជាតិដើមកុំភ្លេចចុះឈ្មោះកន្លែង១នេះ មានបង្រៀនឥតគិតថ្លៃ
ធី ស្រីល័ក្ខJANUARY 5 2026769 views

តើមាននរណាគេខ្លះដែលមិនទាន់ចេះប្រើប្រាស់ភាសាអង់គ្លេស-ចិន បានស្ទាត់ជំនាញ ហើយបានសន្យាជាមួយខ្លួនឯងថាឆ្នាំថ្មីត្រូវតែខ្លាំងភាសាពីរនេះ នៅក្នុងនោះដែរប្រសិនជាបងប្អូនចង់រៀនភាសាចិន-អង់គ្លេសដោយឥតគិតថ្លៃសូមរួសរាន់ទៅចុះឈ្មោះនៅ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ Skills Training Center បាន ខណៈពេលនេះកំពុងប្រកាសបើកវគ្គបង្រៀនដោយគ្មានយកលុយមួយរៀលផងដែរ។

 

ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ Skills Training Center បានឱ្យដឹងថា នាពេលនេះមជ្ឈមណ្ឌលយើងបានបើកទទួលចុះឈ្មោះហើយ​ដោយបងប្អូនអាចទៅចុះឈ្មោះដោយផ្ទាល់ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦​ ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៦ល្ងាច។

 

ជាមួយគ្នានោះដែរ ចំពោះការបើកវគ្គបង្រៀនឥតគិតថ្លៃនេះដែរ មានដូចជា៖

. ថ្នាក់ភាសាអង់គ្លេសចាប់ពីកម្រិតដំបូង

. ថ្នាក់មូលដ្ឋានគ្រឹះភាសាចិន និង ថ្នាក់ HSK1 (ម៉ោង៤រសៀល)

. ថ្នាក់ជំនាញការិយាល័យ (រួមបញ្ចូលជាមួយ Ms. office)

1

គូសបញ្ជាក់ថា សម្រាប់ការសិក្សាគឺរៀនចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃសុក្រ ទទួលចុះឈ្មោះសិស្សចាប់ពីអាយុ ១៥ឆ្នាំឡើងទៅដូច្នេះបងប្អូនអាចធ្វើការចុះឈ្មោះផ្ទាល់ដែលមានទីតាំងស្ថិតនៅក្នុងផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ ឬអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 012 680 590

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia