ក្រសួងពាណិជ្ជកម្មវៀតណាម បានអំពាវនាវដល់អាជីវកម្មក្នុងស្រុកឱ្យលើកទឹកចិត្តបុគ្គលិករបស់ពួកគេឱ្យធ្វើការពីផ្ទះ ដើម្បីចូលរួមសន្សំសំចៃប្រេងឥន្ធនៈ ចំពេលមានការរំខានដល់ការផ្គត់ផ្គង់ និងការកើនឡើងនៃតម្លៃដែលបង្កឡើងដោយសង្គ្រាមអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦។
រដ្ឋាភិបាលវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ៍ ដោយដកស្រង់របាយការណ៍ពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មថា ប្រទេសវៀតណាម គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត ចាប់តាំងពីមានសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ ដោយសារប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចូលថាមពលពីមជ្ឈិមបូព៌ា។
ជាក់ស្តែង នៅថ្ងៃអង្គារ៍នេះ គេសង្កេតឃើញមាន ម៉ូតូ និងរថយន្តជាច្រើនគ្រឿង តម្រង់ជួរយ៉ាងវែងនៅតាមស្ថានីយប្រេងឥន្ធនៈ ក្នុងរដ្ឋធានីហាណូយ។
គួរជម្រាបផងដែរថា យោងតាមទិន្នន័យពីក្រុមហ៊ុនជួញដូរប្រេងឥន្ធនៈកំពូល Petrolimex បានឱ្យដឹងថា តម្លៃប្រេងសាំងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍បានកើនឡើង ៣២% ប្រេងម៉ាស៊ូតកើនឡើង ៥៦% និងប្រេងកាតកើនឡើង ៨០% ចាប់តាំងពីចុងខែមុន៕
សម្រាប់បុគ្គលិកដែលចង់ដឹងក្បួនធ្វើការសម្រេចក្តីស្រមៃ ចំណូលកើន ឡើងតួនាទីលឿន ឬម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់ យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃត្រឹមតែ ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



