ក្រុមហ៊ុនអាកាសចរណ៍ Emirates ភ្ជាប់ការហោះហើរលើពិភពលោកវិញហើយ ចេញពីទីក្រុងឌូបៃ (Dubai) ហើយ ៩៦% នៃបណ្ដាញហោះហើរបានដំណើរការឡើងវិញ
Daneth MechMAY 7 2026

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងស្ដារ​ប្រតិបត្តិការជើងហោះហើររបស់ខ្លួន​បានស្ទើរតែទាំងអស់វិញហើយ ដោយក្នុងនោះ ៩៦% នៃបណ្តាញហោះហើរជាសកលត្រូវបានស្តារឡើងវិញ ក្រោយពីមានការផ្អាកមួយរយៈ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានសម្រុក​បើកដំណើរការសេវាហោះហើររបស់ខ្លួនឡើងវិញ នៅក្នុងតំបន់អាមេរិក អឺរ៉ុប អាហ្វ្រិក អាស៊ីខាងលិច មជ្ឈិមបូព៌ា/GCC អាស៊ីបូព៌ា និងអូសេអានី​ ដោយរួមទាំងជើងហោះហើរចេញ និងចូល​មក​ប្រទេសកម្ពុជាផងដែរ។

នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ Emirates បានចាប់ផ្តើមជើងហោះហើរប្រចាំថ្ងៃឡើងវិញ ចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ក្នុងរាជធានីភ្នំពេញ ទៅកាន់ទីក្រុងឌូបៃ ដោយឆ្លងកាត់ប្រទេសសិង្ហបុរី និងជើងហោះហើរប្រចាំសប្ដាហ៍ចំនួន ៣ លើក ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ទៅកាន់ទីក្រុងឌូបៃ ដោយឆ្លងកាត់ទីក្រុងបាងកក។ ក្រុមហ៊ុន អាកាសចរណ៍ Emirates បានចាប់ផ្តើមជើងហោះហើរប្រចាំថ្ងៃពីភ្នំពេញទៅកាន់ទីក្រុងឌូបៃឡើងវិញ កាលពីថ្ងៃទី០១ ខែឧសភា។

បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍នេះកំពុងដំណើរការហោះហើរទៅកាន់គោលដៅចំនួន ១៣៧ ក្នុងប្រទេសចំនួន ៧២ ជាមួយនឹងជើងហោះហើរសរុបជាង ១,៣០០ ជើងក្នុងមួយសប្តាហ៍ ដែល​ស្មើនឹង ៧៥ ភាគរយ នៃសមត្ថភាពហោះហើរមុនពេលមានការរំខានដោយសង្គ្រាម។ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងបង្កើនជើងហោះហើរ ចំនួនកៅអីអង្គុយ និងជម្រើសកាន់តែច្រើនថែមទៀត​ជារៀងរាល់ថ្ងៃ ដោយ​បង្ហាញឱ្យឃើញថា ក្រុងឌូបៃជា​មជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់ការ​ធ្វើដំណើរនៅលើពិភពលោក ។

ទោះបីជាប្រតិបត្តិការ​ហោះហើរមានកម្រិត​តិចជាងមុនក្ដី ប៉ុន្តែ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានដឹកជញ្ជូនអ្នកដំណើរចំនួន ៤.៧ លាននាក់* ក្នុងអំឡុងពេលមានការរំខានដោយសង្គ្រាម ដែលនេះជាសក្ខីភាពមួយ​បញ្ជាក់ឱ្យឃើញ​ពីតម្រូវការនៃការ​ធ្វើដំណើរ និងទំនុកចិត្តរបស់​អ្នកដំណើរមកលើក្រុមហ៊ុនអាកាសចរណ៍ Emirates ក្នុងការនាំអតិថិជនទៅកាន់គោលដៅដែលពួកគាត់ចង់ទៅ ។

បទពិសោធន៍សេវាកម្ម​ដ៏វិសេសពី Emirates នៅតែរក្សាដដែល មិនថា​លោកអ្នកធ្វើដំណើរទៅទីណានោះទេ

មិនថាលោកអ្នកមានបំណង​ចង់​ហោះហើរទៅកាន់ទីកន្លែងណានោះទេ អតិថិជននៅតែទទួលបាន​សេវា​កម្ម​ដ៏ល្អបំផុត ទាំងនៅក្នុងយន្តហោះ និងនៅអាកាសយានដ្ឋាន ទាំង​ផាសុកភាពល្អឥតខ្ចោះ បដិសណ្ឋារកិច្ចកក់ក្តៅ និងកម្រិត​សេវាកម្ម ដែលបានកំណត់ស្តង់ដារនៃការធ្វើដំណើរផ្លូវឆ្ងាយ។

អំឡុងពេលហោះហើរ អតិថិជននឹងទទួលបានអាហារដ៏មានឱជារស ជាមួយនឹងមុខម្ហូបច្រើនមុខ តម្រូវទៅតាមតំបន់ ដែលមុខម្ហូបទាំងនេះ​ត្រូវបានរៀបចំឡើងដោយក្រុមចុងភៅដែល​ធ្លាប់ឈ្នះពានរង្វាន់ផ្នែកចម្អិនម្ហូប គួបផ្សំ​ជាមួយនឹង​ភេសជ្ជៈល្អៗយ៉ាងសម្បូរបែប។ ប្រព័ន្ធកម្សាន្តលើយន្តហោះ “Ice” ដែលធ្លាប់ឈ្នះពានរង្វាន់ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ផ្តល់ជូននូវមាតិកាល្បីៗលំដាប់ពិភពលោកចំនួនជាង ៦,៥០០ ប៉ុស្តិ៍ ដែលមានជិត ៤០ ភាសា ដោយក្នុងនោះ​រួមមាន ខ្សែភាពយន្ត កម្មវិធីទូរទស្សន៍ តន្ត្រី កម្មវិធី​ផតឃែស្ថ (podcasts) ហ្គេម សៀវភៅជាសំឡេង និងមាតិកាផ្សេងៗជាច្រើនទៀត ដើម្បីធានាថារាល់ការហោះហើរក្នុង​ផ្លូវចម្ងាយ​ឆ្ងាយនឹងមិនមានភាពធុញទ្រាន់ឡើយ។

សម្រាប់អ្នកដំណើរ​ដែលត្រូវការប្រាស្រ័យ​ទាក់ទងគ្នា សេវា Wi-Fi ល្បឿនលឿននឹងជួយឱ្យអតិថិជនអាចទាក់ទងគ្នាបាន ទោះបីជាស្ថិតនៅកម្ពស់ ៤០,០០០ ហ្វីត (ប្រហែល ១២,០០០ ម៉ែត្រ) ក៏ដោយ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបំពាក់ឧបករណ៍ Starlink នៅលើយន្តហោះចំនួន ២៨ គ្រឿងរួចជាស្រេច ដែលផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿនខ្លាំងបំផុតនៅលើយន្តហោះ។

ការធ្វើដំណើរប្រកបដោយភាពបត់បែន និងអត្ថប្រយោជន៍ជាច្រើន

​ក្រុមហ៊ុនអាកាសចរណ៍ Emirates មានផ្ដល់​នូវលក្ខខណ្ឌពិសេសៗជា​ច្រើន ដើម្បីឱ្យអតិថិជនធ្វើដំណើរដោយក្តីទុកចិត្ត ពោលគឺ​តាមរយៈភាពបត់បែន​នៃការ​កក់សំបុត្រធ្វើដំណើរ កម្មវិធី​ ​ Dubai Connect និងអត្ថប្រយោជន៍កាន់តែប្រសើរពីកម្មវិធី Skywards

·       កម្មវិធីកក់សំបុត្រប្រកបដោយភាពបត់បែន៖ អតិថិជនដែលបានកក់សំបុត្រចាប់ពីថ្ងៃទី២ ខែមេសា នឹងទទួលបាននូវភាពបត់បែនបន្ថែម ដោយអាច​ផ្លាស់ប្តូរកាលបរិច្ឆេទធ្វើដំណើរ​បាន​ចំនួនមួយលើកដោយឥតគិតថ្លៃសម្រាប់រាល់ប្រភេទសំបុត្រនៃការ​ធ្វើដំណើរទាំងអស់។ អតិថិជន​ដែលបានកក់សំបុត្រធ្វើដំណើរ​ជាមួយក្រុមហ៊ុនអាកាសចរណ៍ Emirates ក៏អាច​ពន្យារការទូទាត់ថ្លៃ​សំបុត្រ បាន​រយៈពេល ២៤ ម៉ោង ដោយមិនមានការគិតថ្លៃផងដែរ។

·       កម្មវិធី Dubai Connect សម្រាប់អតិថិជនដែលមានពេលប្ដូរជើង​ហោះហើរ (Transit) យូរ នៅទីក្រុងឌូបៃ ចាប់ពី ៦ ម៉ោង រហូតដល់ ២៦ ម៉ោង កម្មវិធី Dubai Connect របស់ក្រុមហ៊ុន អាកាសចរណ៍ Emirates នឹងបង្វែរ​ការរង់ចាំរយៈពេលយូរនេះ​ឱ្យក្លាយទៅជាការសម្រាកប្រកបដោយផាសុកភាព ក្រោមការរៀបចំយ៉ាងយកចិត្តទុកដាក់ពីក្រុមហ៊ុនអាកាសចរណ៍នេះ។ អតិថិជន នឹងទទួលបានការផ្តល់ជូននូវសេវាស្នាក់អាស្រ័យនៅសណ្ឋាគារលំដាប់ផ្កាយ ៤ ឬ ផ្កាយ ៥ ដោយឥតគិតថ្លៃ រួមទាំងការដឹកជញ្ជូនពីអាកាសយានដ្ឋាន និងត្រឡប់មកកាន់អាកាសយានដ្ឋានវិញ ម្ហូបអាហារ និងការរៀបចំទិដ្ឋាការចូលប្រទេសអារ៉ាប់រួម (UAE) ផងដែរ ក្នុងករណីចាំបាច់។ សេវាកម្មនេះមានផ្តល់ជូនសម្រាប់អ្នកដំណើរគ្រប់ប្រភេទសំបុត្រទាំងអស់ដែលមានរយៈពេលរង់ចាំស្របតាមលក្ខខណ្ឌដែលបានកំណត់ ដោយលោកអ្នកអាចកក់កម្មវិធី Dubai Connect នេះបាន ក្នុងរយៈពេល ១២ ម៉ោងមុន តាមរយៈមុខងារ "Manage Your Booking" នៅលើគេហទំព័រ emirates.comលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត សម្រាប់កម្មវិធីនេះ

·       កម្មវិធី Skywards ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ សមាជិក​ក្នុង​កម្មវិធី Emirates Skywards អាចមានសិទ្ធិចូលរួម​ក្នុង​កម្រិត​សមាជិកព្រីមៀម​ក្នុងកម្មវិធីនេះ​បានកាន់តែ​ឆាប់រហ័សជាងមុន​ តាមរយៈការ​បន្ធូរបន្ថយ​លក្ខខណ្ឌចូលជាសមាជិក  និង​ទទួលបានអត្ថប្រយោជន៍ពិន្ទុបន្ថែម (Bonus Tier Miles) សម្រាប់​ការហោះហើរតាមក្រុមហ៊ុនអាកាសចរណ៍ Emirates និង តាមរយៈ កម្មវិធី flydubai

*ពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ៣០ ខែមេសា

អំពី EMIRATES កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ Emirates មានជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងឌូបៃនិងទីក្រុងភ្នំពេញ ឆ្លងកាត់ប្រទេសសិង្ហបុរីដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធបីថ្នាក់ និងជើងហោះហើរ ៣ ដងក្នុងមួយសប្តាហ៍រវាងទីក្រុងឌូបៃ និងខេត្តសៀមរាប ឆ្លងកាត់ទីក្រុងបាងកកដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធពីរថ្នាក់។ អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា នឹងទទួលបាន​អត្ថប្រយោជន៍​ពីសេវាកម្មអាកាសចរណ៍ ដែលឈ្នះពានរង្វាន់ និងផលិតផល​ឈានមុខគេក្នុងឧស្សាហកម្មពីក្រុមហ៊ុនអាកាសចរណ៍ Emirates បទពិសោធន៍នៅលើអាកាស និងនៅលើដីពីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយ​ឆ្ងាញ់​តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធី​កម្សាន្ត​លើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែល​ផ្តល់ជាង ៦ ៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យ​តន្ត្រីដ៏ច្រើនសំបូរបែប ជាមួយ ហ្គេម សៀវភៅ​សំឡេង និងផតខាស់៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia