អត្ថប្រយោជន៍ ៧ យ៉ាង ដែលក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងធ្វើឱ្យប្រសើរឡើងសម្រាប់ដំណើរកម្សាន្តរបស់អ្នកដំណើរកម្ពុជា
Daneth MechAUGUST 4 2026

ភ្នំពេញ កម្ពុជា ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ - ភ្ញៀវទេសចរដែលធ្វើដំណើរជាមួយ     ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅនិងមកពីប្រទេសកម្ពុជា នឹងទទួលបាន បទពិសោធន៍កាន់តែច្រើនសម្រាប់ដំណើរកម្សាន្តបន្ទាប់របស់លោកអ្នក។ ការផ្តល់ជូននូវគុណតម្លៃកាន់តែប្រសើរ ការតភ្ជាប់ការធ្វើដំណើរដោយរលូន និងសេវាកម្មដល់គ្រួសារដែលមានការគិតគូរខ្ពស់ ព្រមទាំងកម្មវិធីសមាជិកភាពដែល​ត្រូវបានរៀបចំឡើងជាពិសេស ជូនចំពោះអ្នកដំណើរ។ ខាងក្រោមជាសេចក្តីសង្ខេបនៃអត្ថប្រយោជន៍ទាំង ៧​ យ៉ាង៖

១. ផ្តល់គុណតម្លៃកាន់តែច្រើនពីកម្មវិធី Skywards

Emirates Skywards ជាកម្មវិធីសមាជិកភាព ដែលទទួលបានពានរង្វាន់របស់ Emirates និង flydubai កំពុងផ្តល់ជូននូវការប្ដូរយកពិន្ទុជាពិសេសសម្រាប់ការធ្វើដំណើរនារដូវក្តៅនេះ។ សមាជិកនៅប្រទេសកម្ពុជា និងទូទាំងពិភពលោក អាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីការប្ដូរយកពិន្ទុបន្ថែមតាមរយៈ៖

•      Skywards Everyday

•      Skywards Miles Mall

•      The Emirates Official Store

•      Dubai Duty Free

•      marhaba Airport Meet & Greet services

ការផ្តល់ជូននេះ មានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុញ្ញាតឱ្យសមាជិកទាំងអស់ ទទួលបានអត្ថប្រយោន៏ជាច្រើនពីការប្រើប្រាស់ពិន្ទុំសន្សំទៅលើរាល់ការចំណាយប្រចាំថ្ងៃ ការទិញទំនិញ និងការធ្វើដំណើរ។

 

P 4327 Day2 A380 16b Talent 101373 Extension V43

 

២. បទពិសោធន៍ធ្វើដំណើរដែលរៀបចំឡើងយ៉ាងយកចិត្តទុកដាក់សម្រាប់គ្រួសារ
ក្រុមហ៊ុនអាកាសចរណ៍ Emirates បន្តកំណត់ស្តង់ដារឈានមុខគេសម្រាប់ការធ្វើដំណើរដែលគិតគូរដល់គ្រួសារ ដោយផ្តល់ជូននូវបទពិសោធន៍ប្រកបដោយការចិត្តទុកដាក់លើគ្រប់ដំណាក់កាលនៃការធ្វើដំណើរ រួមមាន៖

•      អាហារសម្រាប់កុមារដែលរៀបចំឡើងជាពិសេស

•      អាហារទារក និងសម្ភារៈចាំបាច់សម្រាប់ទារកដោយឥតគិតថ្លៃ

•      កន្លែងសម្រាប់ប្តូរសំលៀកបំពាក់ទារក

•      កម្មវិធីកម្សាន្តសម្រាប់កុមារ

•      ខ្នើយ និងភួយដ៏មានផាសុកភាព

•      កញ្ចប់សកម្មភាពសមស្របតាមអាយុ

 

U Dream Ycl 2

 

៣. សេវាអមដំណើរកុមារ ការថែទាំដែលអាចទុកចិត្តបានសម្រាប់អ្នកដំណើរវ័យក្មេងដែលធ្វើដំណើរតែម្នាក់ឯង

នៅពេលដែលគ្រួសារខ្មែរកំពុងរៀបចំផែនការដំណើរកម្សាន្តនារដូវកាលឈប់សម្រាក និងត្រៀមជូនដំណើរកូនៗរបស់ខ្លួន ទៅកាន់ប្រទេសក្រៅសម្រាប់ការសិក្សា កម្មវិធីបោះជំរុំ ឬទៅជួបជុំសាច់ញាតិជាទីស្រឡាញ់ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងត្រៀមខ្លួនរួចជាស្រេចក្នុងកំឡុងពេលដ៏មមាញឹកបំផុតនេះដើម្បីសម្របសម្រួលដល់ការធ្វើដំណើររបស់កុមារទាំងនោះតាមរយៈសេវា Unaccompanied Minors Service ដែលជាសេវាកម្មមួយដែលឈ្នះពានរង្វាន់ផងដែរ។ សេវាកម្មនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ទំនុកចិត្តយ៉ាងពេញលេញដល់ឪពុកម្តាយ ដោយធានាថាអ្នកធ្វើដំណើរវ័យក្មេងទាំងនោះទទួលបានការយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួន និងការគាំពារនៅគ្រប់ដំណាក់កាលនៃការធ្វើដំណើររបស់ពួកគេតាំងពីពេលចុះឈ្មោះរហូតដល់ការការចុះចត។

ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ កុមារជាង ២៥ម៉ឺននាក់ បានធ្វើដំណើរដោយឯករាជ្យជាមួយ Emirates តាមរយៈសេវាអមដំណើរកុមារ  និងអ្នកដំណើរវ័យក្មេង ដែលបង្ហាញពីទំនុកចិត្តរបស់គ្រួសារនានាជុំវិញពិភពលោកចំពោះក្រុមហ៊ុនអាកាសចរណ៍។ ភាគច្រើននៃអ្នកធ្វើដំណើរវ័យក្មេងទាំងនេះមានអាយុ ១១ ឆ្នាំ ឬក្រោមនេះ។

៤. ការតភ្ជាប់ការធ្វើដំណើរដ៏រលូនតាមរយៈទីក្រុងឌូបៃ

សម្រាប់អ្នកដំណើរមកពីប្រទេសកម្ពុជា Emirates ផ្តល់ជូននូវការតភ្ជាប់ការធ្វើដំណើរដោយរលូនទៅកាន់គោលដៅនានានៅទូទាំងទ្វីបទាំង៦ តាមរយៈមជ្ឈមណ្ឌលអាកាសចរណ៍សកលរបស់ខ្លួននៅ     ទីក្រុងឌូបៃ ដោយផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរលំដាប់ពិភពលោក ដែលគាំទ្រដោយកម្រិត      ស្តង់ដារសេវាកម្មខ្ពស់។ ភ្ញៀវទេសចរអាចធ្វើដំណើរពីខេត្តសៀមរាប ឬទីក្រុងភ្នំពេញទៅកាន់គោលដៅវិស្សមកាលដ៏ពេញនិយមនានា រួមមានទីក្រុងបាងកក ប្រទេសសិង្ហបុរី ទីក្រុងប៉ារីស     ទីក្រុងឡុងដ៍ និងទីក្រុងរ៉ូមជាដើម។

 

My Emirates Pass Winter Edition 2025

 

៥. កំណត់ត្រាដឹកជញ្ជូនអីវ៉ាន់ដែលឈានមុខគេក្នុងវិស័យអាកាសចរណ៍

Emirates ដឹកជញ្ជូនអីវ៉ាន់របស់អ្នកដំណើរជិត៣លានជារៀងរាល់ខែដោយសម្រេចបានអត្រាជោគជ័យចំនួន៩៩,៩% ដែលជាកំណត់ត្រាឈានមុខគេក្នុងវិស័យអាកាសចរណ៍ពិភពលោក។ សមិទ្ធផលនេះបានធ្វើឱ្យអតិថិជនកាន់តែមានទំនុកចិត្តក្នុងការធ្វើដំណើររបស់ខ្លួន។ ភ្ញៀវទេសចរអាចធ្វើដំណើរដោយស្ងប់ចិត្ត ព្រោះដឹងថាអីវ៉ាន់របស់ពួកគាត់ក៏នឹងទៅដល់គោលដៅដោយសុវត្ថិភាព។

៦. ធ្វើដំណើរដោយភាពស្ងប់ចិត្ត

អ្នកដំណើរពីកម្ពុជាអាចរៀបចំផែនការ និងធ្វើការកក់ដំណើរកម្សាន្តរបស់ខ្លួនដោយភាពស្ងប់ចិត្ត ជាមួយអត្ថប្រយោជន៍ជាច្រើនដែល Emirates បានផ្តល់ជូនអតិថិជនជាចម្បង។ អត្ថប្រយោជន៍ទាំងនោះរួមមាន ការធានារ៉ាប់រងការធ្វើដំណើររបស់ Emirates ព្រមទាំងការរៀបចំកន្លែងស្នាក់នៅក្នុងសណ្ឋាគារដោយក្រុមហ៊ុនអាកាសចរណ៍ ក្នុងករណីមានការរំខានដល់ការធ្វើដំណើរ ដូចជាការបិទដែនអាកាសជាដើម។ ទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ Emirates ក្នុងការអនុវត្តតាមសន្យា “Fly Better” និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជន។

លើសពីនេះ អ្នកដំណើរក៏ទទួលបានអត្ថប្រយោជន៍ពីជម្រើសនៃការកក់សំបុត្រដែលមានភាពបត់បែន រួមមាន ការផ្លាស់ប្តូរកាលបរិច្ឆេទធ្វើដំណើរដោយឥតគិតថ្លៃ និងជម្រើសរក្សាតម្លៃសំបុត្រក្នុងរយៈពេល២៤ម៉ោង ដោយមិនគិតថ្លៃបន្ថែម។ អត្ថប្រយោជន៍ទាំងនេះ    ផ្តល់នូវភាពបត់បែន ភាពស្ងប់ចិត្ត និងការគាំទ្រកាន់តែច្រើននៅគ្រប់ដំណាក់កាលនៃការធ្វើដំណើរ។

៧. ស្តង់ដា ផាសុកភាព និងសេវាកម្មបដិសណ្ឋារកិច្ចដ៏ល្អប្រសើរ

Emirates បន្តលើកកម្ពស់បទពិសោធន៍ធ្វើដំណើរល្អៗតាមផ្លូវអាកាស ដូចជា៖ សេវាសុខភាពដ៏ល្អឥតខ្ចោះ សេវាកម្មបដិសណ្ឋារកិច្ចដែលទទួលបានពានរង្វាន់ និងនវានុវត្តន៍ឈានមុខគេ តាមរយៈ          បណ្តាញជើងហោះហើរអន្តរជាតិដ៏ធំបំផុតមួយនៅលើពិភពលោក។ ចាប់ពីអាហារដ៏ឈ្ងុយឆ្ងាញ់ច្រើនមុខ ប្រព័ន្ធកម្សាន្តដ៏ល្បីលើយន្តហោះ ការប្រើប្រាស់ Wi-Fi ដោយឥតគិតថ្លៃ គ្រឿងបរិក្ខារប្រើប្រាស់ដែលបានរៀបចំយ៉ាងយកចិត្តទុកដាក់ ទាំងនេះឆ្លុះបញ្ចាំងពីស្តង់ដារថ្មីមួយអំពីគុណតម្លៃ និងផាសុកភាពសម្រាប់ការធ្វើដំណើរលើថ្នាក់ Economy Class

បុគ្គលិកចម្រុះវប្បធម៌បម្រើការលើយន្តហោះរបស់ Emirates ដែលតំណាងឱ្យជាតិសាសន៍ចំនួន១៤០ និងអាចនិយាយបានជាង៧០ភាសា ធានាអោយបាននូវរាល់ការធ្វើដំណើររបស់អតិថិជនទាំងអស់ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ បុគ្គលិកបម្រើការលើយន្តហោះទាំងអស់សុទ្ធតែបានទទួលការបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលឧត្តមភាពផ្នែកបដិសណ្ឋារកិច្ចរបស់ Emirates នៅទីក្រុងឌូបៃដោយរក្សាបាននូវស្តង់ដារ បដិសណ្ឋារកិច្ចលំដាប់ពិភពលោករបស់ក្រុមហ៊ុនអាកាសចរណ៍និងផ្តល់សេវាកម្មប្រកបដោយការយកចិត្តទុកដាក់ដល់អ្នកដំណើរគ្រប់ៗរូប។

លោក Fahad Al Hassawi អ្នកគ្រប់គ្រងប្រចាំកម្ពុជារបស់ Emirates មានប្រសាសន៍ថា៖ “ការយកចិត្តដាក់ចំពោះអតិថិជនជាអាទិភាព គឺជាសកម្មភាពស្នូលរបស់ Emirates។ ខណៈពេលដែលយើងបន្តភ្ជាប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក តាមរយៈមជ្ឈមណ្ឌលប្រតិបត្តិការរបស់យើងនៅទីក្រុងឌូបៃ យើងនៅតែផ្តោតលើការផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរដែលរលូន ប្រកបដោយផាសុកភាព និងពោរពេញទៅដោយការពេញចិត្ត ទាំងអំឡុងពេលហោះហើរនិងនៅលើដី។ ចាប់ពីសេវាកម្មលើយន្តហោះដែលទទួលបានពានរង្វាន់ ការផ្ដល់ជូនដែលគិតគូរដល់គ្រួសារ រហូតដល់បណ្តាញតភ្ជាប់សកល និងអត្ថប្រយោជន៍ដែលផ្តល់គុណតម្លៃកាន់តែច្រើន យើងប្តេជ្ញាផ្ដល់សេវាកម្មដែលលើសពីការរំពឹងទុករបស់អតិថិជន និងធ្វើឱ្យរាល់ការធ្វើដំណើរជាមួយ Emirates ក្លាយជាបទពិសោធន៍ដ៏ល្អបំផុតដែលមិនអាចបំភ្លេចបាន។”

អំពី EMIRATES កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ Emirates មានជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងឌូបៃនិងទីក្រុងភ្នំពេញ ឆ្លងកាត់ប្រទេសសិង្ហបុរីដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធបីថ្នាក់ និងជើងហោះហើរ ៣ ដងក្នុងមួយសប្តាហ៍រវាងទីក្រុងឌូបៃ និងខេត្តសៀមរាប ឆ្លងកាត់ទីក្រុងបាងកកដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធពីរថ្នាក់។ អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មអាកាសចរណ៍ ដែលឈ្នះពានរង្វាន់ និងផលិតផលឈានមុខគេក្នុងឧស្សាហកម្មពីក្រុមហ៊ុនអាកាសចរណ៍ Emirates បទពិសោធន៍នៅលើអាកាស និងនៅលើដីពីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធីកម្សាន្តលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលផ្តល់ជាង ៦៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យតន្ត្រីដ៏ច្រើនសំបូរបែប ជាមួយ ហ្គេម សៀវភៅសំឡេង និងផតខាស់៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia