ក្រុមហ៊ុនអាកាសចរណ៍ Emirates លើកកម្ពស់ថ្នាក់ដឹកនាំផ្នែកពាណិជ្ជកម្មជំនាន់ក្រោយ រួមទាំងការតែងតាំងអ្នកគ្រប់គ្រងថ្មីប្រចាំប្រទេសកម្ពុជា
Daneth MechJANUARY 26 2026

រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦៖ ​ក្រុមហ៊ុនអាកាសចរណ៍ Emirates  ប្រកាសពីការតែងតាំងថ្នាក់ដឹកនាំនៅតាម​ទីផ្សារពិភពលោកសំខាន់ៗរួមទាំងនៅកម្ពុជាផងដែរ ដោយក្នុងនោះ​លោក Fahad Al Hassawi ត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងថ្មីប្រចាំកម្ពុជា។ 

ការតែងតាំងនេះ គឺជា​ការ​ជំរុញការប្តេជ្ញាចិត្តរបស់ Emirates ក្នុងការអភិវឌ្ឍអ្នកមាន​ទេពកោសល្យឱ្យបានច្រើនដើម្បីជួយជំរុញកំណើននាពេលអនាគត។  

ការផ្លាស់ប្តូរថ្នាក់ដឹកនាំផ្នែកពាណិជ្ជកម្មខាងក្រោមនេះ នឹង​មាន​ប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែកុម្ភៈនេះតទៅ៖  

●      លោក Fahad Al Hassawi បច្ចុប្បន្នជាអ្នកគ្រប់គ្រងខេត្តភាគខាងកើតនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងក្លាយជាអ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា។

●      លោក Mohammed Alqassim​​​ បច្ចុប្បន្នជាអ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា នឹងក្លាយជាអ្នកគ្រប់គ្រងទីក្រុង Jeddah

ការតែងតាំងមុខតំណែង​ផ្សេងៗទៀតរួមមាន៖ ​

●      លោក Majid Al Falasi​​​ បច្ចុប្បន្នជាអ្នកគ្រប់គ្រងប្រចាំប្រទេសវៀតណាម នឹងក្លាយជាអ្នកគ្រប់គ្រងប្រចាំប្រទេសឥណ្ឌូនេស៊ី។   

●      លោក Wahid Albalooshi បច្ចុប្បន្នជាអ្នកគ្រប់គ្រងទីក្រុង Jeddah នឹងក្លាយជាអ្នកគ្រប់គ្រងប្រចាំប្រទេសវៀតណាម។

●      Sultan Bin Hadda នឹងក្លាយជាអ្នកគ្រប់គ្រងផ្នែកគាំទ្រពាណិជ្ជកម្មខេត្តភាគខាងកើតនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

 2

 

ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃកម្មវិធី Outstation Programme របស់ក្រុមហ៊ុន Emirates ដែលជាគំនិតផ្តួចផ្តើមបណ្តុះបណ្តាល​ថ្នាក់ជាតិរបស់ប្រទេស​អេមីរ៉ាតអារ៉ាប់រួម ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវតួនាទីផ្សេងៗគ្នា ព្រមទាំងទទួលបានបទពិសោធន៍ជាក់ស្តែងនៅតាមបណ្តាញសកលរបស់ក្រុមហ៊ុន Emirates។ កម្មវិធីនេះផ្តោតលើការអភិវឌ្ឍអ្នកដឹកនាំសម្រាប់ពេលអនាគតលើផ្នែកប្រតិបត្តិការពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញ និងការគ្រប់គ្រងអាកាសយានដ្ឋាន តាមរយៈការបណ្តុះបណ្តាលយ៉ាងទូលំទូលាយ ការណែនាំ និងការទទួលបានបទពិសោធន៍ជាលក្ខណៈអន្តរជាតិ ដោយជួយអ្នកចូលរួមអភិវឌ្ឍន៍ពហុជំនាញ និងបណ្តាញសកលដ៏រឹងមាំ។

ជាធាតុផ្សំស្នូលមួយនៃយុទ្ធសាស្ត្រ Emiratisation របស់ Emirates Group គំនិតផ្តួចផ្តើមនេះមានគោលបំណងបណ្តុះបណ្តាលអ្នក​មាន​ទេពកោសល្យក្នុងស្រុកសម្រាប់តួនាទីជាអ្នកដឹកនាំសកលសម្រាប់ពេលអនាគត។​

អំពី EMIRATES កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ Emirates មានជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងឌូបៃនិងទីក្រុងភ្នំពេញ ឆ្លងកាត់ប្រទេសសិង្ហបុរីដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធបីថ្នាក់ និងជើងហោះហើរ ៣ ដងក្នុងមួយសប្តាហ៍រវាងទីក្រុងឌូបៃ និងខេត្តសៀមរាប ឆ្លងកាត់ទីក្រុងបាងកកដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធពីរថ្នាក់។ អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា នឹងទទួលបាន​អត្ថប្រយោជន៍​ពីសេវាកម្មអាកាសចរណ៍ ដែលឈ្នះពានរង្វាន់ និងផលិតផល​ឈានមុខគេក្នុងឧស្សាហកម្មពីក្រុមហ៊ុនអាកាសចរណ៍ Emirates បទពិសោធន៍នៅលើអាកាស និងនៅលើដីពីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយ​ឆ្ងាញ់​តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធី​កម្សាន្ត​លើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែល​ផ្តល់ជាង ៦ ៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យ​តន្ត្រីដ៏ច្រើនសំបូរបែប ជាមួយ ហ្គេម សៀវភៅ​សំឡេង និងផតខាស់៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia